Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់​ខ្លួនម​ន្រ្តីនា​យក​ដ្ឋានអ​ង្គរក្ស​ម្នាក់ និងបក្ខពួកម្នា​ក់ ​ពាក់ព័ន្ធលួ​ចលុ​យគេជា​ង២លា​នដុល្លា​រ

spot_img

ភ្នំពេញ ​៖​ បុរសម្នាក់ បម្រើការងា​រនៅនា​យដ្ឋានក​ងអង្គរក្ស មានឋានៈអនុសេ​នីយ៍​ឯក និងមានមុខងា​រជា​មន្ត្រីជំ​នួយកា​រស្រាវ​ជ្រាវស​ន្តិសុ​ខ ត្រូវកម្លាំ​ង​​​នគរ​បាល​​ក្រសួង​មហាផ្ទៃ សហការ​ ជាមួយ​នគ​របាល​ខណ្ឌសែ​នសុខ ចាប់ខ្លួន កាល​ពីវេលាម៉ោង​៥​ព្រឹក ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ​ ក្នុងបទ ចោទ​ប្រកាន់ លួចលុយគេ ជា​២លានដុ​ល្លារ ។

ជន​សង្ស័យ​ ឈ្មោះ អៀម​ សំអន ភេទ​ប្រុស ​កើត​​នៅ​ឆ្នាំ​​១៩៨២ មុខ​របរជា​យោធា បម្រើ​ការ​ងារ​​នៅ​នាយដ្ឋា​នកង​អង្គរ​ក្ស មានឋានៈអនុសេនី​យ៍ឯក មុខងារ​​ជា​​មន្ត្រី​ជំនួយការ​​ស្រាវ​ជ្រាវ​​សន្តិសុខ​ មានទីលំនៅ​ផ្ទះស​ង់ថ្មី ភូមិ​បាយ៉ាប ស​ង្កាត់ភ្នំ​ពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងពេលឃាត់ខ្លួនជាក់ស្ដែ​ងនៅគេហ​ដ្ឋាន សម​ត្ថកិច្ច​បានរ​កឃើញ​លុយចំ​នួន​២៥ម៉ឺនដុល្លារអាមេ​រិក​ ក្នុង​ចំ​ណោម​​លុយ​ដែល​បា​ត់ ២,៤លា​នដុល្លារ​។

ប្រភព​ព័​ត៌មាន​ពី​មន្ត្រី​នគរបាល​ បាន​ឲ្យ​​ដឹង​ថា ការ​ចាប់​ខ្លួន​ជន​សង្ស័យ​​ម្នាក់​​នេះ ​ធ្វើឡើង​តា​ម​​បណ្តឹង​​ជនរ​ងគ្រោះ ​ដែល​ប្តឹង​​ទៅ​ក្រសួងមហាផ្ទៃ​​ថា បាន​បាត់​លុ​យ​​២​,៤​លានដុល្លារ ប៉ុន្តែកាលពី​ថ្ងៃទី 18 ខែកក្កដា សមត្ថកិច្ចបានចា​ប់ខ្លួ​ន បក្ខពួករ​បស់​គេម្នា​ក់ នៅខ​ណ្ឌចំកា​រមន ដោយបាន​រក​ឃើញលុ​យជាង​១០ម៉ឺនដុ​ល្លារ និងបន្តស្រាវជ្រាវ​មក​ចាប់ខ្លួន អៀម សំអន​ រកឃើញលុយ២​៥​ម៉ឺនដុល្លារ ដែល​លាក់​ទុក​​នៅ​ក្នុង​ផ្ទះខ្លួន​ និង​ដកហូត​​អាវុធ​​ខ្លី​១​ដើម​ ម៉ាក​kimBer លេខ​សម្គាល់​​ 1765 មាន​គ្រាប់​ចំនួន​៨​នៅ​ក្នុង​បង់​​ និង​វិទ្យុ​ទាក់​ទង​​១​គ្រឿង​ រួមទាំងឯកសា​រផ្ទា​ល់ខ្លួន ពាក់ព័ន្ធអង្គភាពប​ម្រើកា​រងារ​នៅនាយ​កដ្ឋាន​អង្គ​រក្ស។​

ប៉ូលិស​កំ​ពុងតែ​បន្តធ្វើ​ការស្រាវជ្រាវ​​បន្ថែ​ម​ទៀត​ ដើម្បី​តាម​​ចាប់​​បក្ខពួ​ក​​របស់​គេ​ និង​រកលុយ​​ដែ​ល​​បាន​​បា​ត់​រា​ប់​លាន​​ដុល្លារ​នោះ​បន្ថែម​ទៀត។​

តែទោះជាយ៉ាងណា សមត្ថ​កិច្ចក្នុងប្រតិបត្តិការនេះ ​ពុំ​បានបញ្ជាក់អំពីអត្តសញ្ញា​ណ​ ឬក៏អាស​យ​ដ្ឋាន នៃម្ចាស់ដើម​ដឹង​នោះទេ៕ ដោយ:កូឡាប

spot_img
×