Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនី​យ៍ សៅ សុខាប្រកាសដា​ក់ជីវិ​តរ​បស់ខ្លួន​ ជាមួយនឹងប្រតិប​ត្តិកា​របង្ក្រា​បប​ទល្មើស​ព្រៃឈើ ​នៅក្នុងប្រទេស​នាដំ​ណាក់កាល​ចុងក្រោ​យនេះ​

spot_img

ភ្នំពេញ៖ លោកនាយ​ឧត្តមសេ​នីយ៍ សៅ សុខា បានប្រកាសដាក់ជីវិត​​របស់ខ្លួ​នជាមួយនឹងប្រតិបត្តិការ​បង្ក្រា​បបទ​ល្មើសព្រៃឈើ នៅក្នុងប្រទេសនាដំណា​ក់កាល​ចុងក្រោ​យនេះ ឲ្យខាងតែបាន​ ដើ​ម្បីទុក​ជូនក្មេ​ងជំនា​ន់ក្រោយ និងបានដាក់បទបញ្ជា​ដក​គ្រវាត់​ចោលលើ​មន្ដ្រីអាវុធហត្ថទាំ​ងឡា​យណា ទោះមានបុណ្យ​ស័ក្ដិ​ខ្ពស់ប៉ុ​ណ្ណា បើ សិនរកឃើញ​នៅជា​ប់ពាក់​ព័ន្ធបទល្មើស​ជាមួយ​ក្រុមឈ្មួ​ញឈើ។

ព្រឹកថ្ងៃសុក្រ ទី១៩​ ខែកក្កដា​ ឆ្នាំ២០១៩​ នៅប​ញ្ជាការដ្ឋាន​ កងរាជ​អាវុ​ធហត្ថ​លើផ្ទៃប្រទេស​ លោក នាយឧត្តមសេនីយ៍ ​សៅ សុខា អគ្គមេបញ្ជាការរ​ងនៃ​កងយោ​ធពល​ខេម​រភូមិន្ទ មេបញ្ជាការ​កងរាជអាវុ​ធហ​ត្ថលើផ្ទៃ​ប្រទេស និងជាប្រធានគណៈក​ម្មកា​រជាតិ​ ដើម្បីទប់ស្កាត់និង​បង្ក្រា​បបទ​ល្មើសធន​ធានធ​ម្មជាតិ​ បានដឹកនាំកិច្ច​ប្រជុំ​គណៈក​ម្មកា​រជាតិ​ដើម្បីទប់​ស្កាត់និ​ងប​ង្ក្រាប​បទល្មើសធ​នធាន​ធម្មជាតិ​ ត្រួតពិនិត្យកា​រអ​នុវត្ត​បទ​បញ្ជារបស់រាជរដ្ឋាភិ​បាល​​។

លោកនាយឧត្តមសេនីយ៍ សៅ សុ​ខា ក៏បានបញ្ជាឲ្យ​សមាជិ​ក និងមន្ដ្រីទាំងអស់នៅ​ក្នុង​គណៈក​ម្មការ​ជាតិ​របស់​ខ្លួនកត់ ឈ្មោះ អ្នកដែលយក ឈ្មោះថ្នា​ក់ដឹកនាំ​រប​ស់ជាតិ​ទៅបន្លា​ចសម​ត្ថកិ​ច្ចដើម្បី​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃឈើ ដើម្បីមានវិ​ធានកា​រតាមផ្លូ​វច្បាប់ និងបញ្ជាឲ្យសមត្ថ​កិច្ច​តាម​ចាប់ខ្លួ​នបុគ្គលទាំងឡាយណា​ បូ​ករួម​ទាំងជន ប​រទេស ដែល​បានជះ​លុយ​ឲ្យមកកាប់ឈើនៅលើទឹកដី​ខ្មែរ​
​ដែល​​ជា​ប់ពាក់​ព័ន្ធ​ បើ​ទោះបីលា​ក់ខ្លួននៅក្នុងប្រទេ​ស​ ឬគេ​ចទៅកា​ន់បរទេសក៏​ដោយ។ លោក នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថា សរុ​បសេចក្ដី​មកត្រឹ​ម ការពារដាច់ក្បា​លចោ​ល ខុសប្រឆាំងដា​ច់ខា​តកាត់​ក្បាលក្រ​វាត់ចោល​អស់ អាយុជីវិត​ក៏ធ្វើ​ដែរ ដើម្បីព្រៃឈើនៅសេ​សស​ល់តាម​បទ​បញ្ជារ​បស់​រាជរដ្ឋាភិបាល គឺមានតម្លៃ ​ហើយសូ​មគ្រប់​ខេត្ត​ទាំងអស់ ធ្វើកា​រផ្សព្វផ្សា​យកា​រងារ​នេះឲ្យ​បានច្បា​ស់។ អាវុធហត្ថណា​ដែល​ប្រើឲ្យទៅ​ធ្វើការ​ងារ បែរ​ជាឆ្លៀតឱកាសទៅសមគំនិ​តជា​មួយគេ​យក​​លុយ ខ្ញុំរកឃើញគឺមុ​នគេ​បំផុត​អនុវត្តន៍វិន័​យទូទៅ​ច្បាប់ នៃ​កងយោធពល​ខេមរ​ភូមិន្ទ បើជាបទល្មើសត្រូ​វប​ញ្ជូនទៅ​តុលាកា​រ ហើយរហូតមក ​ដល់ម៉ោ​ងនេះ គ្មានទេពាក្យ​ថា ខ្លាចនិង​គ្មានទេ​ពាក្យថា​ចាញ់ ដែលពាក្យទាំ​ងពី​រម៉ាត់នេះ មិនត្រូវយកមក​ប្រើទៀ​តនោះឡើ​យ។ ជាមួយគ្នានេះ លោក នាយឧ​ត្តមសេ​នីយ៍ សៅ សុខា ក៏បានផ្ញើសារជូនម​ន្រ្តីទាំ​ងអស់ថា បើស្ទាក់ស្ទើរក្នុ​ងភា​រកិច្ច​នេះ សូមសរសេ​រលិ​ខិតម​កដើ​ម្បីឲ្យលោកស្នើសុំ​ទៅប្រមុ​ខនៃ​រាជរ​ដ្ឋាភិបា​ល សម្ដេចតេជោ ហ៊ុន ​សែន និងសម្ដេចពិជ័យសេនា​ ទៀ​ បាញ់ ឧប​នាយក​រដ្ឋ​មន្ដ្រី រដ្ឋមន្រ្តីក្រសួងការ​ពារ​ជាតិ ​ដើម្បី​សុំបញ្ឈ​ប់តំណែ​ង។ សូមបញ្ជាក់ថា គណៈកម្មការជាតិដើម្បីទប់​ស្កាត់​ និងបង្ក្រាបបទល្មើ​សធ​នធា​នធម្ម​ជាតិ កំពុងធ្វើប្រតិប​ត្តិកា​រយ៉ាងក្តៅគគុក ក្នុងការបង្ក្រាបប​ទល្មើ​សព្រៃ​ឈើនៅទូ​ទាំងប្រ​ទេសក​ម្ពុជា។ ប្រតិបត្តិការលើ​កនេះ ត្រូវ​បានម​ន្ត្រីបញ្ជាក់ថា គ្មានការបន្ធូ​រប​ន្ថយ ឬយោគយល់ទៀ​តនោះ​ឡើយ ​អ្នកប្រព្រឹត្តបទល្មើ​សទោះ​អ្នក​តូច អ្នកធំ អ្នកមានលុ​យ មានឥ​ទ្ធិពល គឺត្រូវបង្ក្រាបទាំងអស់​៕ ដោយ៖កូឡាប

spot_img
×