Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ០៣ ខ្នង

spot_img

​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ​២០១៩វេលា​ម៉ោង១២និង០០​នាទី មាន​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​ចំនួន​០៣​ខ្នង ស្ថិតនៅភូមិ ត្រដ​កពង ឃុំ​ពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ ។​

១.​ម្ចាស់ផ្ទះ​ឈ្មោះ សាយ កុសល់ ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ​និង​ប្រពន្ធ​ឈ្មោះ សៀង គឹម​ហ៊ាន់ អាយុ ៣៩​ឆ្នាំ
​ផ្ទះ​ទំហំ ៧ ម៉ែត្រ x ១២ ម៉ែត្រ ប្រក់​ក្បឿង ជញ្ជាំង​ក្តា​។ ខូចខាត ឆេះ​ផ្ទះមួយ​ខ្នង​ទាំងស្រុង​ទំហំ ៧​ម៉ែត្រ​x១២ មែត្រ​,​ទូ​ទស្សន៍​ចំនួន​០១​គ្រឿង​,​បា​ស្ត​ចំនួន ០១​គូ​,​ប្រាក់​ដុល្លា​ចំនួន ៣.០០០​ដុល្លា​,​មាស​ចំនួន ០៨​ជី​,​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​មួយចំនួនទៀត​។ មូលហេតុ គឺ​ឆ្លង​ចរន្តអគ្គិសនី​។​

២.​ម្ចាស់ផ្ទះ​ឈ្មោះ អៀន អឿន ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ប្រពន្ធ​ឈ្មោះ សំ​ភាន់ អាយុ ៤០​ឆ្នាំ ផ្ទះ​ទំហំ ៦ ម៉ែត្រ x ៨​ម៉ែត្រ ប្រក់​ក្បឿង ជញ្ជាំង​ក្តា ឆេះ​ផ្ទះ​ប្រហែល ២០%​។

៣.​ម្ចាស់ផ្ទះ​ឈ្មោះ សាយ មី ភេទ ស្រី អាយុ ៦៩​ឆ្នាំ​ផ្ទះ​ទំហំ ៦​ម៉ែត្រ x ៨​ម៉ែត្រ ប្រក់​ក្បឿង ជញ្ជាំង​ក្តា ឆេះ​ផ្ទះ​ប្រហែល​២០%​។​

​ក្នុង​កិច្ច​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​ខាងលើ​នេះដែរ ដឹកនាំ​​ដោយ​លោក ហាក់ ម៉ុង​ហួត អភិបាលស្រុក​តាំង​គោក ដោយមាន​កងកម្លាំង​ចូលរួម​ប្រមាណ ៥៤​នាក់ រួមមាន កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍​​ចំនួន ១០​នាក់​,​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចំនួន ០៧​នាក់​,​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សន្ទុក​
​ចំនួន ០៥ នាក់​,​កម្លាំង​កងរាជអាវុធហត្ថ​ចំនួន ១២​នាក់​,ប្រជា​ការពារ​ចំនួន ២០​នាក់​,​រថយន្ត​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍ បានចេញ​អន្តរាគមន៍​ចំនួន ០១ គ្រឿង និង​រថយន្ត​អគ្គិភ័យ របស់​អធិការដ្ឋាន​នគរបាល​ស្រុក​សន្ទុក បានចេញ​អ​ន្តា​គម​ន៍ ចំនួន ០១ គ្រឿង​ប្រើប្រាស់​ទឹក​សរុប​ចំនួន ០៥ រថយន្ត​ស្មើ​និង ២០ ម៉ែត្រគុប ទើប​រលត់​ទាំងស្រុង ៕​ ដោយ​៖​កូ​ឡាប​

spot_img
×