Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​មេខ្យល់​ម្នាក់​ពាក់​ព័​ន្ធនិង​ជំនួញ​នាំ​ក្មេងស្រី​ឲ្យ​ទៅយក​ប្តី​នៅ​ប្រទេស​ចិន​ដោយ​ខុសច្បាប់​

spot_img

​ក្រចេះ​៖ ​ស្ត្រី​ជាម​ខ្យល់​ក្នុង​ជំនួញ​ជួញដូរ​ក្មេងស្រី​ឲ្យ​ទៅយក​ប្តី​ខុសច្បាប់​នៅ​ប្រទេស​ចិន​ម្នាក់ ត្រូវបាន​តុលាការ​ខេត្តក្រចេះ​សម្រេច​ធ្វើការ​ឃុំខ្លួន​នៅ​ព​ន្ឋ​នាគារ​ខេត្ត​នៅ​ថ្ងៃទី​១៨ ខែកក្កដា បន្ទាប់ពី​ស្ត្រី​ម្នាក់នេះ​ត្រូវបាន​នគរបាល​ប្រឆាំង​ការជួញដូរ មនុស្ស​និង​ការពារ​អ​នី​ត​ជន​ខេត្តក្រចេះ ស្រាវជ្រាវ​ចាប់ខ្លួនបាន​នៅ​ខេត្ត​ត្បូងឃ្មុំ​។​

​នគរបាល​បាន​រកឃើញថា ស្ត្រី​ម្នាក់នេះ​បាន​ជាប់​សង្ស័យ​ក្នុង​អំពើ​ជួញដូរ មនុស្ស​។ ក្នុងនោះ​មាន​ក្មេងស្រី​រងគ្រោះ​៣​នាក់​រស់នៅ​ខេត្តក្រចេះ​ដែល​មិនទាន់​គ្រប់​អាយុ​និង​២​នាក់​ទៀត គ្រប់​អាយុ​រស់នៅ​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​ស្ត្រី​ម្នាក់នេះ​និង​បក្សពួក​ម្នាក់ទៀត បាន​ល្បួង​ឲ្យ​ទៅយក​ប្តី​ខុសច្បាប់​នៅ​ប្រទេស​ចិន​កាលពី​១​ឆ្នាំមុន​។​

​ស្នងការរង​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​នី​ត​ជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ លោកស្រី​វរសេនីយ៍ឯក នៅ រតនា បាន​ប្រាប់​ឲ្យ​ដឹងថា ស្ត្រី​មេខ្យល់​ដែល​កម្លាំង​នគរបាល​របស់លោក​ស្រី​ស្រាវ​ជ្រាប​ចាប់ខ្លួនបាន​នេះ​ឈ្មោះ​ជឹម ចាន់ថា អាយុ ៥៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​ពងទឹក ឃុំរ​កាព​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×