Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានការ​ព្រួយបារម្ភ​ដែល​ចាំបាច់​ត្រូវ​រួមគ្នា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ផង ចំពោះ​អ្នក​មេរោគ​អ​ដស៍​

spot_img

​រាជធានី​ភ្នំពេញ​ ៖ ​អាជ្ញាធរ​ជាតិ​ធំៗ​ពីរ អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ អង្គការ​ខា​ណា និង​ដៃគូ​រួមគ្នា​ប្រយុទ្ធប្រឆាំង​គ្រឿង​គ្រឿងញៀន​-​អេដស៍ ខណៈ​ឆ្នាំ​២០១៧ មាន​អត្រា​ផ្ទុកមេរោគ​អេដស៍​ក្នុងចំណោម​អ្នក​ប្រេី​គ្រឿងញៀន​ដោយ​អ្នក​ចាក់​មាន​ប្រមាណ​១៥​ភាគរយ និង​អ្នក​ប្រេី​ប្រាស់​គ្រឿងញៀន​ដោយ​លេប ជក់ ហឺត មាន​អត្រា​ផ្ទុកមេរោគ​អេដស៍​៥,៧​ភាគរយ ។​

​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ ក្រោម​កិច្ចសហការ​រវាង​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ វិស័យ​សុខា​ភិបាល អង្គការ​ខា​ណា និង​ដៃគូ បានរៀបចំ​កិច្ចសន្ទនារ​ស្តីពី​យុទ្ធនា​ការបញ្ឈប់​ការ​រេី​ស​អេី​ង​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន​និង​ផ្តល់​ការគាំទ្រ​ទៅរក​សេវា​សុខភាព​ ​។​

​លោក ជួប សុខ​ចំ​រេី​ន នាយក​ប្រតិបត្តិ​អង្គការ​ខា​ណា បាន​មានប្រសាសន៍​ស្វាគមន៍ និង​ជម្រាបជូន​ពី​ស្ថាន​ភាព​​គ្រឿងញៀន និង​ភាព​ញៀន​នៅ​ពិភពលោក នៅ​កម្ពុជា និង​សារ​:​សំខាន់​នៃ​វិស័យ​សុខភាព ដោយ​លោក​បង្ហាញថា​អ្នក​ប្រេី​គ្រឿងញៀន​ដោយ​ចាក់​គឺ​ប្រឈម​នឹង​ការឆ្លង​មេរោគ​អេដស៍ និង​ជំងឺ​ថ្លេី​ម​ប្រភេទ​សេ​(C)​បង្ករ​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ។

ក្នុងឱកាស​នោះ ឧ​ត្ត​ម​សេនីយ៍​ទោ លឹម តុង​ហួត ប្រធាន​នាយកដ្ឋាន​នីតិកម្ម អប់រំ និង​ស្តារនីតិសម្បទា បាន​មានប្រសាសន៍ថា គ្រឿងញៀន​គឺជា​បញ្ហា​សង្គម​ដ៏​ស្មុគស្មាញ​មួយ សម្រាប់​សង្គម​មនុស្សជាតិ ហេី​យ​វិវត្តន៍​ស្របទៅតាម​ចរន្ត នៃ​ភាព​រីកចម្រើន​បច្ចេកវិទ្យា វិទ្យាសាស្ត្រ សង្គម និង​សេដ្ឋកិច្ច ហេី​យ​ការដោះស្រាយ​បញ្ហា​គ្រឿងញៀន​ដែលមាន​ប្រសិទ្ធភាព គឺ​ត្រូវមាន​កិច្ចសហការ​ល្អ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​ដោយមាន​ការចូលរួម និង​គាំទ្រ​គ្រប់​មជ្ឈដ្ឋាន​នៃ​សង្គម ពិសេស​មាតាបិតា អាណាព្យាបាល និង​គណៈកម្មការ​សម្របសម្រួល​ការព្យាបាល​អ្នកញៀន​គ្រឿងញៀន​ដោយ​ផ្អែកលើ​សហគមន៍​នៅតាម​ឃុំ​-​សង្កាត់ ចូលរួម​ទាំងអស់គ្នា​ដេី​ម្បី​សហគមន៍​មាន​សុវត្ថិភាព ដោយ​គ្មាន​រេី​ស​អេី​ង​។

​ក្នុងឱកាស​នោះ​ផងដែរ​លោក​តែង គ​ន្ធី អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​មានប្រសាសន៍ថា បញ្ហា​គ្រឿងញៀន​មិន​ត្រឹមតែ​ជា​បញ្ហា​ប្រឈម​របស់​សង្គម​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​កត្តា​មួយ​ដែល​ធ្វេី​ឲ្យ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​មិន​ទទួលជោគជ័យ​ថែម​ទៀតផង ។ តាមរយៈរបាយការណ៍​របស់​ម​ជ្ឈ​មណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ សេី​រ​ស្បែក និង​កាមរោគ​នៅ​ឆ្នាំ​២០១៧ មាន​អត្រា​ផ្ទុកមេរោគ​អេដស៍​ក្នុងចំណោម​អ្នក​ប្រេី​គ្រឿងញៀន​ដោយ​អ្នក​ចាក់​មាន​ប្រមាណ​១៥​ភាគរយ និង​អ្នក​ប្រេី​ប្រាស់​គ្រឿងញៀន​ដោយ​លេប ជក់ ហឺត មាន​អត្រា​ផ្ទុកមេរោគ​អេដស៍​៥,៧​ភាគរយ ហេី​យ​រួមភេទ​ដោយ​ស្រោមអនាម័យ​មានតែ​៤០​ភាគរយ​ប៉ុណ្ណោះ ហេី​យ​ទាំងនេះ​គឺជា​ការព្រួយបារម្ភ​ដែល​ចាំបាច់​ត្រូវ​រួមគ្នា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ផង និង​ទប់ស្កាត់​ការរីក​រាល​មេរោគ​អ​ដស៍​បន្ត​ទៀតផង​៕ ដោយ​៖​កូ​ឡាប​

spot_img
×