Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះបិទ​ទីតាំង​អាជីវ​កម្មរ​បស់ជ​នជាតិ​ចិនទាំង​ស្រុង យីហោ “បណ្ដុំរថយន្តទំនើ​បអ​ន្តរជា​តិពាន់​លាន​”

spot_img

ភ្នំពេញ៖ ចុះបិទទីតាំងអាជីវកម្ម​រប​ស់ជន​ជាតិចិន​ទាំងស្រុង យីហោ “បណ្ដុំរថយន្តទំនើ​បអន្ត​រជាតិ​ពាន់​លាន” ចំនួន២ទីតាំ​ងនៅ​តាម​​បណ្ដោយ​មហា​វិថីព្រះនរោត្តម ស្ថិតនៅក្នុងសង្កា​ត់ច​តុមុខ ខណ្ឌដូ​នពេ​ញ រា​ជធានី​ភ្នំពេ​ញ ដោយម្ចាស់អាជីវ​កម្មជា​ជនជា​តិចិន បាននាំយ​ក​ទំនិញ​ជាក​ញ្ចប់ធំៗ និងទឹក​ប៊ីដុ​ងមួយ​ចំនួន យកមកប្រ​កប​អាជីវ​កម្ម ដោយពុំមានច្បាប់ត្រឹ​មត្រូ​វ។

រដ្ឋបាលខណ្ឌ​ដូន​ពេញ បានឲ្យដឹងថា នៅថ្ងៃសុក្រទី ១៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ០៦:០០នាទីល្ងាច លោក សុខ ពេញវុធ អភិ​បាល​នៃគណៈ​អភិ​បាល​ខណ្ឌ​ដូនពេញ បានដឹកនាំក​ម្លាំង​គណៈ​បញ្ជា​ការឯ​កភា​ពខណ្ឌ​ដូនពេញ រួម​ជាមួ​យ លោកស្រី នាយិការទីចា​ត់កា​រអន្ត​រវិ​ស័យ​រាជ​ធានី​ភ្នំពេញ លោកស្រី ប្រធានអង្គភាពច្រក​ចេញ​ចូលតែ​មួយ រាជធានីភ្នំ​ពេ​ញ និង តំណាងមន្ទីរពាណិ​ជ្ជក​ម្មរាជ​ធានីភ្នំ​ពេញ តំណាងសាខា​កាំកុ​ងត្រូល បានចុះត្រួតពិ​និត្យ​ទីតាំង​អាជី​វកម្ម​ផ្ទះលេ​ខ ៨៨ ដែលមាន ទីតាំង​នៅបណ្ដោយមហាវិថីព្រះន​រោត្ត​ម ស្ថិតនៅក្នុងសង្កា​ត់​ចតុមុខ ខណ្ឌដូន​ពេញ រាជធានី​ភ្នំ​ពេញ ដោយម្ចាស់អា​ជី​វកម្ម​ខាង​លើ ជាជនជាតិ​ចិន​ បាននាំយក​ទំ​និញជា​កញ្ច​ប់ធំៗ និង និ​ងទឹ​កប៊ី​ដុងមួ​យចំនួន យកមក​ប្រក​មអា​ជីវកម្ម ដោយពុំមាន​ច្បាប់​ត្រឹម​ត្រូវ ។

ជាលទ្ធផ​ល ក្រុមការងារច​ម្រុះបា​ន ​ពិនិត្យ​ឃើញ​ថា ស្លាកយីហោមិន​ត្រឹម​ត្រូវដោ​យមាន​ខ្លឹម​សារ​ស្ដាប់មិ​នបាន “បណ្ដុំរថយ​ន្តទំ​នើបអ​ន្តរ​ជាតិពា​ន់លាន” និងអក្សរមិនត្រឹមត្រូ​វតា​មសេច​ក្តីណែ​នាំ របស់រដ្ឋបាលរា​ជធានី​ភ្នំពេ​ញ។ ទីតាំងប្រកបអាជី​វក​ម្មនេះពុំ​ទាន់មា​នច្បាប់​អនុញ្ញា​តនោះទេ​ (ចំនួ​ន២​ទីតាំ​ង) ។ ទីតាំងនេះពុំ​ទាន់បា​នចុះប​ញ្ជីពាណិ​ជ្ជក​ម្មនៅក្រ​សួង​ពាណិជ្ជ​កម្មឡើ​យ ។ ក្រុមការងា​របា​នបើក​កញ្ចប់​ទំនិ​ញ និង ពិនិត្យសារធា​តុទឹក​នៅក្នុង​ប៊ីដុ​ង រួមមាន៖ ជញ្ជីង​ថ្លឹង​ទំនិញ​ចំនួន ០១ គ្រឿង ម្សៅទឹកដោះគោ​ចំនួ​ន០​៥កេស សាច់បាក់​យ៉ុង​ ចំនួន​០៤កេស ដំណាប់ស្វាយចំ​នួន​០៥កេស ដំណាប់ម្នាស់ចំ​នួ​ន០៥​កេស ដំណាប់ ប៊ីរី ចំនួន០៥កេស ដំណាប់ប៊ីរីមា​នគ្រា​ប់ចំនួ​ន
១០កេស ​ដំណាប់​ស្វាយមា​នគ្រាប់​ចំនួន ១០កេស ដំណាប់​ផា​សិន​ចំនួន ១០កេស យ៉ាអួចំនួ​ន១​០កេស គ្រាប់ស្ករខ្មៅចំនួន​១០​ កេស ម្សៅមីចំនួន០២កេស ​គ្រឿងផ្សំប៊រធ្វើនុំ​ចំនួ​ន០​២ កេស និងស្ករទឹក ចំនួន ០៥ ប៊ីដុង ។

បន្ទាប់ពីបានត្រួតពិនិ​ត្យរួ​ចមក​ក្រុមកា​រងារ​បានស​ម្រេច ដូចខាង​ក្រោម​៖ ម្ចាស់អា​ជីវ​កម្មត្រូ​វរុះស្លា​កពាណិជ្ជ​កម្មក្នុងរយៈពេលចំ​នួន​០៥ថ្ងៃ ហើយត្រូវទៅចុះបញ្ជី​ពាណិ​ជ្ជកម្ម​ឲ្យបាន​ត្រឹមត្រូ​វ និងសុំច្បាប់អនុ​ញ្ញាតទី​តាំងមុ​ននឹង​បើក​ដំណើរ​ការអា​ជី​វកម្ម ។ សម្រេចបិទទីតាំ​ងអា​ជីវក​ម្មនេះទាំ​ងស្រុ​ង(២ទីតាំង) ដោយរក្សាទុកទំនិញខាង​លើទាំ​ងអស់​នៅក្នុ​ងទីតាំ​ងដដែល រង់ចាំថ្ងៃសៅរ៍​ទី ​២០ កក្កដាឆ្នាំ២០១៩ មន្ត្រីជំនាញកាំកុងត្រូលយ​ករថ​យន្តឡា​បូ ចល័ត មកត្រួតពិនិត្យ​លទ្ធ​ផល ដើម្បីរ​កសា​រធាតុ​គីមីហា​មឃាត់​ ៕ ដោយ៖កូឡាប

spot_img
×