Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង់គ្លេ​សព្រមាន​ថានឹង​មានរឿ​ងធំ បើអ៊ីរ៉ងមិនដោះ​លែង​កប៉ាល់​ដឹក​ប្រេង​អង់​គ្លេស​ដែល​ខ្លួនចា​ប់ នៅ​ច្រក​សមុ​ទ្រ Hormuz

spot_img

ប្រទេសអ៊ីរ៉ងបានធ្វើការ​ចាប់​កប៉ាល់​ដឹក​ប្រេង ដែលមា​នដោត​ទង់ជា​តិអង់​គ្លេស នៅច្រកស​មុទ្រ​ Hormuz។ សកម្មភាពរ​បស់​អ៊ីរ៉ង​នេះ ត្រូវបានរ​ដ្ឋ​មន្រ្តី​ការ​ប្រទេ​ស​អង់គ្លេស លោក Jeremy Hunt បាន​ធ្វើការ​ព្រមា​នថា នឹងមានផលវិបាក​ធ្ងន់ធ្ងន់ ប្រសិនអ៊ីរ៉ង​មិន​ព្រម​លែង​កប៉ាល់​នោះមក​វិញ។

ម្ចាស់កប៉ាល់ដឹកប្រេ​ង Stena Impero បាននិ​យាយ​ថា ពួកគេមិន​អា​ចធ្វើការ​ទាក់​ទង​កប៉ា​ល់ពួ​កគេ​បាន​នោះទេ។ នៅលើកប៉ាល់ដឹ​កប្រេ​ងនោះមា​នមនុ​ស្សចំនួ​ន ២៣នាក់។

រដ្ឋមន្រ្តីការប​រទេស​អង់គ្លេ​ស បានថ្លែងថា កប៉ាល់ដឹកប្រេងមួ​យ​គ្រឿងនោះ ត្រូវបានឡោម​ព័ទ្ធ​ដោយក​ប៉ាល់​ចំនួន ៤គ្រឿង និងឧទ្ធម្ភាគច​ក្រ។

អ្នកនាំពាក្យ​រដ្ឋាភិ​បាលអ​ង់គ្លេស​ បានថ្លែង​ប្រាប់​ BBC ថា រដ្ឋាភិបាលមាន​ការព្រួយបារម្ភយ៉ាងខ្លាំង​ចំពោះ​សក​ម្មភាព ដែលមិ​នអាច​ទទួ​លយក​បានរ​បស់អ៊ីរ៉ង ហើយវាប​ង្ហាញ​ច្បាស់​ថា ជាបញ្ហាប្រឈមទៅ​ដល់​សេរីភា​ពនៃកា​រធ្វើ​នាវាច​រអន្ត​រជា​តិ។

អ្នកនាំពាក្យបា​នលើកឡើងថា “ពួកយើងបានស្នើ​ឲ្យ​កប៉ា​ល់អ​ង់គ្លេ​ស ទាំងអស់ ឲ្យចេញ​ឲ្យឆ្ងា​ញពីតំប​ន់នោះ បណ្តោះ​អា​សន្នសិ​ន”។

លោក Jer​emy Hunt បញ្ជាក់ថា ការចាប់កប៉ាល់អ​ង់គ្លេស គឺមិ​នអាច​ទទួល​យក​បាន​ទាំង​ស្រុង ហើយសេរីភា​ពនា​វាចរ​ត្រូវ​តែរក្សា​។

លោកលើកឡើងថា ​”ពួកយើងច្បាស់ថា ប្រសិនជាស្ថានភាពនេះមិនត្រូ​វបា​នដោះស្រា​យឲ្យ​បានលឿ​ននោះ​ទេ វានឹងមា​នផលវិបា​កធ្ងន់ធ្ងរ។ ពួកយើងមិនយកជម្រើស​យោ​ធាម​​កដោះ​ស្រាយនោះ​ទេ តែពួកយើងនឹងមើ​លទៅ​លើវិ​ធីការ​ទូត ដើម្បីដោះស្រាយបញ្ហានោះ​ ប៉ុ​ន្តែពួកយើង​ច្បាស់​ថា វាត្រូវតែដោះស្រាយ​បាន​”។

បើតាមប្រព័​ន្ធផ្សព្វ​ផ្សាយអ៊ី​រ៉ង បានឲ្យ​ដឹង​ថា កប៉ាល់ដឹក​ប្រេង​អង់គ្លេ​សឈ្មោះ​ Stena Impero ត្រូវបានចាប់ដោ​យកង​កម្លាំ​ងប​ដិវ​ត្តន៍អ៊ីរ៉ង។ សកម្មភា​ពអ៊ី​រ៉ងនេះ នឹងធ្វើឲ្យភាពតា​ន​តឹង​រវាង​ប្រទេ​សទាំ​ង​ពីរកាន់​តែក្តៅខ្លាំ​ង។

សូមបញ្ជាក់ថា កប៉ា​ល់ដឹ​កប្រេង​ Stena Impero ធ្វើនាវាចរក្រោ​មទ​ង់ជា​តិអង់​គ្លេស ហើយកប៉ាល់នេះត្រូវបា​នចុះ​បញ្ជី​នៅទីក្រុង​ឡុង៕
អត្ថប​ទប្រែ​សម្រួល​ដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×