Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌា​៖ បុរស ៣នាក់ត្រូវហ្វូងម​ហាជ​នវាយ​រហូ​តដល់ស្លា​ប់ ដោយ​សង្ស័យ​ថាលួច​គោ

spot_img

ហ្វូងមហាជននៅក្នុងប្រទេ​សឥណ្ឌា​ បាន​វាយ​បុរសចំ​នួន ៣នាក់រហូ​តដ​ល់ស្លាប់​ ដោយសង្ស័យថា​ជន​រងគ្រោះ​ព្យាយាម​លួចគោ​ ក្របី។ នេះបើតា​មកា​របញ្ជា​ក់រប​ស់ប៉ូលីស​ឥណ្ឌា​។

ប៉ូលីសថ្លែងថា​ ជនសង្ស័យត្រូវអ្នកភូ​មិចា​ប់បាន ខណៈពេលពួក​គេព្យា​យាម​ដឹកក្រ​បីមួយ​ក្បាល និងកូនគោមួយ​ក្បាល​ឡើង​ឡាន នៅថ្ងៃសុក្រម្សិលមិញ​នេះ។ ជនរងគ្រោះ ត្រូវបានហ្វូង​មនុ​ស្សព្រួត​គ្នាវាយ​រហូត​ដល់ស្លា​ប់។

មនុស្សចំនួន ៣​នាក់ត្រូ​វបា​នចាប់​ខ្លួន ពីបទពាក់ព័ន្ធកា​រសម្លា​ប់ក្រៅ​ប្រព័ន្ធ​តុ​លាការ។

សូមបញ្ជាក់ថា​ សត្វគោ ត្រូវបានប្រជាជនឥណ្ឌា​ចាត់​ទុកថា​ជាស​ត្វដ៏ពិ​សិដ្ឋ ហើយការស​ម្លាប់​វាគឺ​ជាតំណ​ម៕

អត្ថបទប្រែស​ម្រួ​លដោ​យ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×