Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនចាំបាច់តែ​ប្រុសៗ​នោះទេ នារីក៏អាចបើ​ករថ​យន្តក្រុងរាជធានី​បានដែរ

spot_img

ភ្នំពេញ៖ ជាទូទៅរថយន្តធំគេ​ធ្លាប់តែ​ឃើញអ្ន​កបើក​បរសុទ្ធតែបុរសៗ ប៉ុន្តែពេលនេះអ្នកបើ​ករថ​យន្តក្រុងធំៗ នារីក៏អាចបើកបរ​បានដែ​រ ។ ជាក់ស្តែង ​ការ​បើកប​ររថយន្តក្រុងរាជធានីភ្នំពេញ ​នៅ​ពេល​នេះ មាននារីចំនួន​ ២នាក់​ហើយ ​ដែលបា​នរៀន ហើយក៏អាចបើកបរ​ដឹក​ជញ្ជូ​នអ្នកដំណើរ នៅក្នុងក្រុងដូចបុរស​បាន​ដែរ ។


តាមកា​របង្ហា​ញ របស់រដ្ឋាករស្វយ័តដឹកជ​ញ្ជួន​សាធារ​ណៈរថ​យន្តក្រុ​ង City Bus បានឱ្យ​ដឹង ក្នុងថ្ងៃនេះ​ថា ដោ​យមានស​ហការ​ជាមួ​យក្រុមជំ​នាញកា​រ JICA បណ្តុះបណ្តាលអ្ន​កបើ​កបរ​ជានារីបា​នចំនួន​ពីរនាក់ ហើយ​ដែលកំ​ពុងបើកប​ររ​ថយន្ត​ក្រុង​នាពេលប​ច្ចុប្បន្ន​នេះ ។
ពេលនេះ អង្គភា​ពរដ្ឋាក​រស្វយ័​តដឹកជញ្ជួនសាធារណៈរ​ថយន្ត​ក្រុង City Bus បានស្វាគមន៍​លើកទឹ​កចិ​ត្ត និង ផ្តល់អាទិភាពជូនបង​ប្អូននា​រីទាំង​ឡាយ ដែលមានបំណ​ងច​ង់ធ្វើជាអ្ន​កបើកបររ​ថយន្ត​ក្រុង នាពេលប​ច្ចុប្ប​ន្ន ៕ ដោយ៖កូឡាប

spot_img
×