Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហជីព​ពង្រឹង​បន្ថែមទៀត​នូវ​យន្តការ​និង​រក្សា​ការចុះ​បញ្ជិកា​ឲ្យបាន​ត្រឹមត្រូវ​

spot_img

ភ្នំពេញ​៖ លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ បាន​ណែនាំ​ឲ្យ​សហជីព​ពង្រឹង​បន្ថែមទៀត​នូវ​យន្តការ​របស់​សហ​ជី​ព រក្សា​ការចុះ​បញ្ជិកា​ឲ្យបាន​ត្រឹមត្រូវ ទាំង​ការធ្វើ​របាយការណ៍​ឯកសារ​សមាជិក ហិរញ្ញវត្ថុ មាន​ភាពត្រឹមត្រូវ​តាម​វិជ្ជាជីវៈ គិត​ពី​គុណភាព របស់​សហជីព​ជាធំ ជាពិសេស​ក្រុម​ប្រឹក្សា សហជីព​ជាតិ​កម្ពុជា ធ្វើ​យ៉ាងណា​ពង្រឹង​ក្បាល​ដឹកនាំ​សហជីព ដើម្បី​រក្សាបាន នូវ​សាមគ្គីភាព​ផ្ទៃក្នុង​បម្រើ​ផលប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​កម្មករ​ឱ្យបាន​ល្អ​។​

​ថ្លែង​ក្នុង​ពិធី​ប្តូរ​វេន​ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០១៨ នៅ ភោជនី​ដ្ឋា​ន ទន្លេបាសាក់​២ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន មានប្រសាសន៍ថា សហជីព​ត្រូវ​ដើរ​តួនាទី​សំខាន់ ខិតខំ​កែ លម្អ​ពង្រឹង​ក្បាលម៉ាស៊ីន​ដឹកនាំ​សហជីព​របស់ខ្លួន ធ្វើ​យ៉ាងម៉េច​រក្សាបាន​នូវ​សាមគ្គីភាព​ផ្ទៃក្នុង​មិន​រើសអើង​រវាង​គ្នា និង​គ្នា​ជាពិសេស​ដឹកនាំ​ការងារ​មាន​ការគាំទ្រ ពី​ថ្នាក់​ក្រោម​។ ទាក់ទង​នឹង​សាមគ្គីភាព​អន្តរជាតិ សហជីព​ជាតិ​កម្ពុជា​ក៏​ត្រូវ​យកចិត្ត​ទុក ដាក់​ផងដែរ​ធ្វើ​យ៉ាង ម៉េច​ផ្សាភ្ជាប់​ទំនាក់ទំនង​ទៅ​នឹង​សហជីព​ធំៗ​ខាង​ក្រៅ​ប្រទេស ដើម្បី​ការ ពារ​នូវ​បុព្វហេតុ​ផ្សេងៗ​ទាក់ទង​នឹង ការ​មួលបង្កាច់ ឬ​យុទ្ធនាការ ដែល​បំផ្លាញ​ផលប្រយោជន៍ ជាតិ ផលប្រយោជន៍​កម្មករ ក៏ដូចជា​ការងារ​កិច្ច សហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សមត្ថភាព​ផ្សេងៗ​ទៀត​ក្នុង​ភាព​ជា​ដៃគូ​ក្រប​ខណ្ឌ​ទ្វេភាគី​តំបន់ និង​ពិភពលោក​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×