Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ​២០១៩

spot_img

ឆ្នាំ​ជូត ៖ ការងារ រលូន​ល្អ ដោយសារ​មាន​ការជួយ​ជ្រោមជ្រែង​ពី​អ្នក​រួម​ការងារ និង​ថ្នាក់លើ ។ លុយកាក់សភាព​ផ្លូវចិត្ត​មិន​នឹងនរ​ធ្វើឲ្យ​ឆ្នាំ​ជូតចង់​ចាយប្រាក់​បំបាត់ទុក្ខ ប្រយ័ត្ន​អស់​ដោយ​ពុំ​ដឹង​ខ្លួន ។ មនោសញ្ចេតនា ល្អប្រសើរ មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

ឆ្នាំ​ឆ្លូវ ៖ ការងារ ជួប​បញ្ហា​ស្មុគស្មាញ​ខ្លះ ត្រូវ​អត់ធ្មត់​នឹងនរ​ប្រឈម​ដោះស្រាយ ។ លុយកាក់ យីអ៊ុន​ឡើង មានគំនិត​ច្រើន​សម្រាប់​ការរក​ប្រាក់ គួរ​មាន​ផែនការ​គ្រប់គ្រង​លុយកាក់​ឲ្យ​ល្អ ។ មនោសញ្ចេតនា មានរឿង​ប្រែប្រួល​ច្រើន ។​

ឆ្នាំ​ខាល ៖ ការងារ អំណោយផល​ល្អ ធ្វើ​កិច្ចការ​អ្វី​ក៏​សុទ្ធតែ​សម្រេចបាន​លទ្ធផល​ដូច​បំណង ។ លុយកាក់ ចម្រុងចម្រើន អាច​បោះទុន​វិនិយោគ​នឹង​ទទួលបាន​ប្រាក់​ចំណេញ​ធំ ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាពសុខដុមរមនា ។​

ឆ្នាំ​ថោះ ៖ ការងារ មិនល្អ កើតមាន​ទំនាស់​ក្នុង​ការងារ ប្រសិន​មិន​ប្រយ័ត្ន​ក្នុង​ការគ្រប់គ្រង​ លុយកាក់ បញ្ចៀស​កើត​មាន​ការ​ប្រទាញប្រទង់ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

ឆ្នាំ​រោង ៖ ការងារ ការតស៊ូ​ព្យាយាម​ក្នុង​ការងារ បាន​ជួយ​ឲ្យ​គ្រប់យ៉ាង​សម្រេចបាន​លទ្ធផល​ល្អ ។ លុយកាក់ ល្អ​បង្គួរ គួរ​ចេះ​ក្តាប់​ឱកាសល្អៗ​ដើម្បី​ពង្រីក​ចំណូល​ថែម ។ មនោសញ្ចេតនា រីករាយ ផ្អែម​ល្ហែម ។​

ឆ្នាំ​ម្សាញ់ ៖ ការងារ មិន​ត្រូវ​ជ្រៀតជ្រែក ឬ​យកចិត្តទុកដាក់​ច្រើន​ជ្រុល​ក្នុង​កិច្ចការ​អ្នកដទៃ ព្រោះ​នឹង​ឥទ្ធិពល​អាក្រក់​ដល់​ទំនាក់ទំនង​ក្នុង​ក្រុមហ៊ុន ។ លុយកាក់ ជា​ថ្ងៃ​ស៊យ ប្រយ័ត្ន​ត្រូវ​អ្នកដទៃ​បោក​ប្រាក់ ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់​ដោយសារ​ពាក្យ​សម្តី​លេងសើច ។​

ឆ្នាំ​មមី ៖ ការងារ គួរ​មាន​គំនិត​ផ្ទាល់ខ្លួន មិន​ត្រូវ​ស្តាប់​តាម​ការជំរុញ​របស់​អ្នកដទៃ ។ លុយកាក់ ថ្ងៃ​នេះ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន ប្រយ័ត្ន​ពាក្យលួងលោម​របស់​មនុស្ស​ទើប​ស្គាល់គ្នា ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ។​

ឆ្នាំ​មមែ ៖ ការងារ ជា​ថ្ងៃ​សមស្រប​សម្រាប់​ការចរចា សហការ​ជំនួញ ។ លុយកាក់ គួរ​មាន​ផែនការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​១​ឲ្យបាន​ល្អ ទើប​ខ្ទង់​ចំណូល​កើនឡើង ។ មនោសញ្ចេតនា កាន់តែ​ជ្រាលជ្រៅ ។ ផ្អែម​ល្ហែម ។​

ឆ្នាំ​វក ៖ ការងារ ល្អប្រសើរ ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់ មាន​ឱកាស​បាន​ឡើង​តំណែង​ថ្មី ។ លុយកាក់ អាច​បាន​ឡើង​ប្រាក់ខែ ប្រាក់រង្វាន់ ។ មនោសញ្ចេតនា រឹងមាំ សុភមង្គល ។​

ឆ្នាំ​រកា ៖ ការងារ រីកចម្រើន​គ្រប់យ៉ាង ជួប​ឱកាសល្អៗ​ច្រើន ។ លុយកាក់ ធូរធារ ។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​គូរ​ព្រេង ។​

ឆ្នាំចរ ៖ ការងារ ល្អ​បំផុត សម្រេច​បាន​ស្នាដៃ​ឆ្នើម​ជាច្រើន ។ លុយកាក់ មានគំនិត​ច្នៃប្រឌិត​ច្រើន​សម្រាប់​ការរក​ប្រាក់ តែ​ក៏​គួរ​មាន​ផែនការ​គ្រប់គ្រង​ឲ្យបាន​ល្អ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

ឆ្នាំ​កុរ ៖ ការងារ ត្រូវ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ មាន​ឱកាស​បាន​ឡើង​ប្រាក់ខែ ឬ​បើ​ជា​អ្នក​ធ្វើ​ជំនួញ នឹង​រក​បាន​ប្រាក់​ចំណេញ​ច្រើន ។ មនោសញ្ចេតនា គួរ​ម្ចាស់ការ ក្លាហាន​ក្នុង​ការស្វែងរក​គូស្នេហ៍ ៕​

spot_img
×