Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ​២០១៩

spot_img

ឆ្នាំ​ជូត ៖ ​ការងារ អំណោយផល​ល្អ មាន​អ្នក​ជួយ​ជ្រោមជ្រែង​ដោះស្រាយ​បាន​អស់​នូវ​ឧបសគ្គ​មុនៗ​នេះ ។ លុយកាក់ ប្រយ័ត្ន​ក្នុងការ​ខ្ចីបុល​ប្រាក់កាស ដើម្បី​បញ្ចៀស​កើត​រឿង​ប្រទាញប្រទង់ ។ មនោសញ្ចេតនា ថ្ងៃ​នេះ​ល្អ​សម្រាប់​ការស្វែងរក​ស្នេហ៍​ពិតប្រាកដ ៕​

ឆ្នាំ​ឆ្លូវ ៖ ​ការងារ ជួប​រឿង​រំខាន​ចិត្តច្រើន ត្រូវ​អត់ធ្មត់​នឹងនរ​ដោះស្រាយ​លុយកាក់ ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​ខាតបង់​ប្រាក់​កាស ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ៕

ឆ្នាំ​ខាល ៖ ការងារ ស្ថិរភាព គួរ​មាន​ផែនការ​ដោះស្រាយ ឲ្យអស់​នូវ​បញ្ហា​កំពុង​កកស្ទះ ។ លុយកាក់ ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការវិនិយោគជួញដូរ ។ មនោសញ្ចេតនា គួរ​ជូន​កាដូ​ដល់​គូស្នេហ៍ ដើម្បី​បន្ថែម​ភាពកក់ក្តៅ​ក្នុង​មនោសញ្ចេតនា ៕

ឆ្នាំ​ថោះ ៖ ការងារ មាន​រឿង​ជាច្រើន​កើតឡើង​ខុស​គម្រោងការ ។ លុយកាក់ មាន​ខ្ទង់​ត្រូវ​ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព ។ មនោសញ្ចេតនា កាន់តែ​ជ្រាលជ្រៅ ផ្អែម​ល្ហែម ៕

ឆ្នាំ​រោង ៖ ការងារ ទោះបី​ការងារ​រលូន​ល្អ តែ​ក៏​មិន​ត្រូវ​ធ្វើ​អ្វី​ដោយ​ប្រញាប់ប្រញាល់​អន្ទះសារ ។ លុយកាក់ ត្រូវ​ពិចារណា​ឲ្យ​ល្អិតល្អន់​មុន​ពេល​ចូលរួម​វិនិយោគ ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ៕​

ឆ្នាំ​ម្សាញ់​៖ ការងារ ត្រូវ​ព្យាយាម​ប្រឹងប្រែង​ជាងនេះទៀត ទើប​អាច​សម្រេច​ដល់​គោលដៅ ។ លុយកាក់ កំហិត​ការទិញ​របស់ ត្រូវ​ចេះ​សន្សំសំចៃ​ប្រាក់កាស ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ ៕

ឆ្នាំ​មមី ៖ ការងារ ជួប​ឱកាសល្អៗ​ច្រើន​មាន​ប្រយោជន៍​សម្រាប់​ការ​ឈានឡើង​ខ្ពស់​ក្នុង​ការងារ ។ លុយកាក់ មិន​ស្ថិរភាព ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា គួរ​ជូន​កាដូ​តូច​មួយ​ឲ្យ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ៕​

ឆ្នាំ​មមែ ៖ ការងារ ថ្ងៃ​នេះ​មិន​ត្រូវ​ធ្វេសប្រហែស ព្រោះ​ងាយ​កើត​មាន​កំហុស​ក្នុង​ការងារ ។ លុយកាក់ ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការបញ្ចេញ​ប្រាក់​រកស៊ី ។ មនោសញ្ចេតនា កើត​ការខ្វែងគំនិត​គ្នា​ក្នុង​មនោសញ្ចេតនា ៕​

ឆ្នាំ​វក ៖ ការងារ ល្អប្រសើរ ថ្ងៃ​នេះ​ជួប​សំណាង​ល្អ​ក្នុង​ការងារ រាល់​ការលំបាក​សម្ពាធ​ទាំងឡាយ​សុទ្ធតែ​ជំនះបាន​ទាំងអស់ ។ លុយកាក់​កើត​មាន​រឿង​ប្រទាញប្រទង់​ក្នុង​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​គូព្រេង ៕​

ឆ្នាំ​រកា ៖ ការងារ រីកចម្រើន​គួរ​ជាទី​ពេញចិត្ត សម្រេចបាន​លទ្ធផល​ល្អ​ច្រើន អាច​និយាយថា ជា​ថ្ងៃ​ដ៏​នក្ខត្តឫក្ស ។ លុយកាក់ ល្អប្រសើរ មាន​បន្ថែម​ខ្ទង់​ចំណូល តែ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា គួរ​បំពេញ​នូវ​ការខ្វះខាត​ដែល​អ្នក​មិន​បាន​ផ្តល់​ឲ្យ​មនុស្ស​ជា​ទីស្រឡាញ់​ក្នុង​អំឡុង​ពេល​មុន​នេះ ៕

ឆ្នាំចរ ៖ ការងារ មិនល្អ មិន​ត្រូវ​ឲ្យ​រឿង​ផ្ទាល់​ខ្លួន​ឥទ្ធិពល​ដល់​ទំនាក់ទំនង​ក្នុង​ការងារ ។ លុយកាក់ ថ្ងៃ​នេះ​មិន​ត្រូវ​ចូលរួម​ក្នុង​រាល់​សកម្មភាព​វិនិយោគ ។ មនោសញ្ចេតនា ធ្លាក់ចុះ​ងាយ​កើត​ទំនាស់​នឹង​គ្នា ៕

ឆ្នាំ​កុរ ៖ ការងារ មាន​អ្នក​ជួយ​យក​អាសារ ហេតុនេះ​គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅ​ដូច​បំណង ។ លុយកាក់ គួរ​ពេញចិត្ត​ជាមួយនឹង​ស្ថានភាព​ហិរញ្ញវត្ថុ​បច្ចុប្បន្ន មិន​ត្រូវ​លោភលន់​ជ្រុល ។ មនោសញ្ចេតនា ងាយ​កើតរឿង​ឈ្លោះប្រកែក​គ្នា ៕

spot_img
×