Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​វិ​ល្លាម ស្នើ​អាជ្ញាធរ ស្រុក​សំរោង​ពិនិត្យមើល​ផង ឈ្មួញ​កំពុង​លុប​បឹង​ត្នោត​ទេ​ហើយ ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ណាស់​

spot_img

តាកែវ ៖ នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩ នេះ​ពលរដ្ឋ​នៅ ភូមិ ត្នោត​ទេ ស្រុក​សំរោង ខេត្តតាកែវ បាន​ផ្ដាំ​ផ្ញេី​ទុក្ខលំបាក​គាត់​មក​តាម​លោក​វិ​ល្លាម ថា​ពេលនេះ​មាន​ឈ្មួញ​មាន​ឥទ្ធិពល លុប​បឹង​ត្នោត​ទេ ដែលជា​ជង្រុក​ទឹក​ដ៏​ធំសម្រាប់​ឲ្យ​ពួកគាត់​ធ្វេី​ស្រែប្រាំង បេី​លុប​បាត់ទៅ​គាត់​រំពឹង​អី​?

​លោក​ស្នើ​ដល់​មន្ត្រី​ចុះទៅ​មេី​ល​ផង ថា​តើ​កេី​ត​អី​បាន​លុប​បឹង ? កុំ​អសកម្ម​ពេក ខាង​តាកែវ គេ​មានតែ​ខំ​កាយ​បឹង កាយ​ប្រឡាយ រក​ប្រភពទឹក​ឲ្យ​ប្រជាជន បាន​ធ្វេី​ស្រែ ឯង​វិញ​ទៅ​លុប​បែបនេះ​ ។​

​លោក​បាន​បន្តថា ពួក​អា​ឈ្មួញ​រកស៊ី​ក៏​អ៊ីចឹង​ដែរ ដី​ទំនេរ​គ​គោក ម៉េច​មិន​ប្រកាច់​ទៅ​ធ្វេី​ទៅ អាង​តិច​លុប អាង​តិច​លុប​៕​ ដោយ​៖​កូ​ឡាប​

spot_img
×