Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ​ជាច្រើន​គ្រឿង​របស់​និស្សិត​ខ្មែរឥស្លាម ត្រូវ​ចោរលួច ពេល​ទៅប្តឹង​ប៉ូលីស ប៉ូលីស​មិន​អើពើ​

spot_img

​ភ្នំពេញ​៖ មជ្ឈមណ្ឌល​ព័ត៌មាន​មូស្លីម​កម្ពុជា បាន​ផ្សាយ​ថា​មាន​​និស្សិត​ខ្មែរឥស្លាម​ម្នាក់​ឈ្មោះ ម៉ាត់​រំ​លី ដែល​ស្នាក់នៅ​អង្គការ​វឌ្ឍនៈ ដែលមាន​អ​ស័​យ​ដ្ឋា​ន លេខ​៣​ផ្លូវ​៣១៧ ខណ្ឌទួលគោក និង​មិត្តភក្តិ ត្រូវបាន ចោរលួច​យក​ម៉ូតូ​ចំនួន​៤​គ្រឿង ក្នុងនោះ​ជា​ម៉ូតូ​របស់​និស្សិត​ខ្មែរឥស្លាម​៣​គ្រឿង ដែល​ស្នាក់នៅ អង្គការ​ខាងលើ​កាលពី​យប់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ ។

ប្រភព​ដដែល​បាន​បន្តថា ក្រោយពី​បាន​បាត់ ពួកគេ​បាន​ទៅ​ដាក់ ពាក្យ​ប្តឹង​ប៉ូលីស​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ តែ​ប៉ូលីស​មិន​អើពើ ដោយ​ពួកគេ​មាន​ទាំង​វីដេអូ ក្នុង​កាមេរ៉ា​សុវត្ថិភាព ពី​សកម្មភាព​លួច​របស់​ចោរ​ទៀតផង ។ ប្អូន​ន​សិ​ស្សិត​ទាំងអស់ សូម​អំពាវនាវ​ឲ្យ​អជ្ញាធរ មាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ជួយ​ស្វែងរក​ម៉ូតូ និង​ជនល្មើស​ផង​។​

​បើតាម​មជ្ឈមណ្ឌល​ព័ត៌មាន​មូស្លីម​កម្ពុជា បាន​ផ្សាយ​ព័ត៌មាន នៅលើ​បណ្ដាញ​សង្គម​របស់ខ្លួន ថា មិនទាន់​អាចទាក់ទង​ប៉ូលីស​ប៉ុស្តិ​សង្កាត់​បឹងកក់​2​បាន​ទ ជុំវិញ​ការចោទប្រកាន់ថា ប៉ូលីស​មិន​អើពើ នឹង​ពាក្យបណ្តឹង​របស់​និស្សិត​ខាងលើ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×