Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ស្រុក​កែវ​សីមារ​ដុត​ថយ​ន្ត​ដឹកឈើ​ខុសច្បាប់​

spot_img

អធិការ​ដ្ថា​ន​នគរបាល​ស្រុក​កែវ​សីមា​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ៩ និង ២២​នាទី ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​ស្រុក​កែវ​សីមា បង្ក្រាបបាន​រថយន្ត​ចំនួន ០១​គ្រឿង ម៉ាក TOYOTA Hilux (​មួយ​បាំង​កន្លះ​) ពណ៌​ក្រហម គ្មាន​ផ្លាកលេខ ផ្ទុក​ឈើប្រណិត​ប្រភេទ​បេង ចំនួន​សរុប ៤៣​ដុំ នៅ​ចំណុច​ជិត​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម​UTM+0707786,1335139 ស្ថិតក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។ ដោយឡែក​ម្ចាស់​បាន​រត់​គេចខ្លួនបាត់ ។​

បច្ចុប្បន្ន ឈើប្រណិត​ប្រភេទ​បេង​ទាំង​៤៣​ដុំ បានប្រគល់​ជូន​ជំនាញ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រែ​ខ្ទុ​ម​ដើម្បី​យកទៅ​រក្សាទុក ។

​ចំណែកឯ​រថយន្ត​ដែលជា​មធ្យោបាយ​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ គ្មាន​ច្បាប់​អនុញ្ញាត ដោយ​ទទួលបាន​បទបញ្ជា​ពី​ប្រធាន​គណៈកម្មការ​ថ្នាក់ជាតិ​ដើម្បី​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ កម្លាំង​យើង បាន​សហការ​ជាមួយ​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​ស្រុក ដឹកនាំ​ដោយ​លោក យិន សុខ​ឡេង អភិបាលរង​ស្រុក បានធ្វើការ​ដុតបំផ្លាញ​ចោល​នៅនឹងកន្លែង​តែម្តង ៕​ ដោយ​៖​កូ​ឡាប

spot_img
×