Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របួសធ្ងន់-ស្រាល និង​ស្លាប់​២​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរ ផ្លូវ​ចុះ​ភ្នំ​គូលែន​ខាងកើត​

spot_img

​សៀមរាប​៖ ​មួយ​ករណី​ទៀតហើយ រថយន្ត​ម៉ាក​SANG YONG ISTANA​មួយគ្រឿង​ដឹក​ភ្ញៀវទេសចរ​ជនជាតិ​ចិន​ប្រុស ស្រី​ចំនួន​១៣​នាក់ ត្រូវបាន​ក្រឡាប់​ផ្ងារជើង ខណៈ​កំពុង​បើកបរ​ដោយ​ល្បឿន​លឿន​ចុះ​ពី​ភ្នំ​គូលែន តាម​ច្រក​ខាងកើត បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ឡើងលើ បណ្ដាល​ឲ្យ​ស្លាប់ ២​នាក់ និង​រងរបួស​ចំនួន​១១​នាក់ ។​

​តាម​សេចក្តី​រាយ​កេ​ណ៍រ​បស់​អធិការនគរបាល​ស្រុក​ស្វាយ​លើ​បាន​ឲ្យ​ដឹងថា​នៅវេលា​ម៉ោង​១២​និង​៤០​នាទី​នា​ថ្ងៃអាទិត្យ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាច​ណ៍​មួយ​កើតឡើង នៅ​ចំណុច​ផ្លូវ​ចុះ​ភ្នំ​គូលែន ផ្នែក​ខាងកើត ស្ថិតនៅ​ភូមិ​តា​ពេញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដែល​បង្កឡើង​ដោយ​រថយន្ត​ម៉ាក SANG YONG ISTANA ពាក់​ស្លាក​លេខ សៀមរាប 2A-9016 ពណ៌​ស បានធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍ ជនជាតិ​ចិន រងរបួស​ស្រាល និង​ធ្ងន់​ចំនួន ១៣​នាក់ ។​

​តាម​ការបញ្ជាក់​របស់​លោក​វរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាល​ស្រុក​ស្វាយ​លើ បាន​ឲ្យ​ដឹងថា នៅវេលា​ដូច បាន​ជម្រាបជូន​ខាងលើ មាន​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរណ៍ ១៥​កៅអី ម៉ាក SANG YONG ក្រោយពេល​ភ្ញៀវ​ទស្សនា​នៅ ព្រះអង្គ​ធំ​រួច រថយន្ត​បានធ្វើ​ដំណើរ​ដឹក​ភ្ញៀវ​ចេញពី​ព្រះអង្គ​ធំ ឆ្ពោះ​មកកាន់​ប្រាសាទបេង​មាលា ដោយបាន​ចុះ​តាមផ្លូវ​ផ្នែក​ខាងកើត ស្ថិតនៅ​ភូមិ​តា​ពេញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ នៅពេលដែល​កំពុង​ចុះ​ស្រាបតែ​រថយន្ត​មាន​បញ្ហា​បណ្តាល​ឲ្យ​ក្រឡាប់ ប៉ះ​ជើង​ឡើងលើ​តែម្តង ធ្វើ​ឲ្យ​ភ្ញៀវ​ទេ​ចរណ៍​ចិន ទាំង​១៣​នាក់ រង​របួល​ជា​ទម្ងន់ ក្នុងនោះ​រងរបួស​ធ្ងន់​០៥​នាក់ ស្រី​២​នាក់​។​

​លោក​ក៏បាន​ឲ្យ​ដឹង​ទៀតថា អ្នករងរបួស​ទាំងអស់ ត្រូវបាន​មណ្ឌល​សុខភាព​ស្រុក​ស្វាយ​លើ ដឹកជញ្ជូន​តាម​រថយន្ត​សង្គ្រោះ ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត តែ​អកុសល​នៅពេល​បញ្ជូន​អ្នករងគ្រោះ​មកដល់​មន្ទីរពេទ្យ ក៏បាន​ស្លាប់បាត់​បង់ជីវិត​២​នាក់ ស្រី​១​នាក់​ផងដែរ​។​

​លោក​អធិការ​ក៏បាន​បញ្ជាក់​ផងដែរ​ថា កាលពីដើម ខែកក្កដា​នេះ ក៏មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ចំណុច​ខាងលើ​នេះដែរ ដោយ​រថយន្ត​ទេសចរណ៍​២៤​កៅអី​ផងដែរ ដោយ​ផ្លូវ​នេះ​បាន​កំពុង​ស្ថាបនា ដោយ​ក្រុមហ៊ុន ទ្រី ភាព គ្រុប ។ ម្យ៉ាងទៀត​ដោយ​អ្នកបើកបរ​នេះ មិន​ស្គា​ល់ពី​ស្ថានភាព​ផ្លូវ ព្រមទាំង​អ្នក​ទើបតែនឹង​ចេះ​បើកបរ មិន​ស្ទាត់ជំនាញ​ឡើយ​។​

​តាម​ការបញ្ជាក់​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​តា​ពេញ ដែល​បាន​មើលឃើញ​ហេតុ​កាណ៍​នេះ បាន​ឲ្យ​ដឹងថា នៅពេល​រថយន្ត​បើកបរ ចុះ​ពី​ភ្នំ​ទៅ​ក្រោម​នោះ បាន​បើកបរ​យ៉ាង​លឿន ដោយ​មិនមាន​ការប្រុងប្រយ័ត្ន​ឡើយ ដូច​ការបើកបរ​នៅ​ផ្លូវ​រាបស្មើ​។ តែ​ដោយ សារ​ល្បឿន​លឿន​ផង​នោះ អ្នកបើកបរ​បានជា​ន់​ប្រាំង ធ្វើ​ឲ្យ​រថយន្ត​រេ​ពេញ​ផ្លូវ​បាត់​ភាពម្ចាស់ការ ធ្វើ​ឲ្យ​រថយន្ត​ក្រឡាប់​ថ្ងា​រ​ជើង​ឡើងលើ​តែម្តង ហើយ​ធ្វើ​ឲ្យ​អ្នក​ជឹះ​ខាងក្នុង​រថយន្ត​រងរ​បួស​ទាំងអស់ ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុងភូមិ ទៅ​ជួយសង្គ្រោះ​ចេញពី​រថយន្ត ផងដែរ​។​

​ចំពោះ​អ្នកបើកបរ​រថយន្ត ក៏បាន​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ កម្លាំង​ជំនាញ បាន​ចុះ​ធ្វើការ​វាស់វែង និង​ស្រាវជ្រាវ​អំពី​ករណីនេះ​បន្ថែមទៀត​។ ចំពោះ​រថយន្ត​ត្រូវបាន​កម្លាំង​ជំនាញ​យកទៅ​រក្សាទុក នៅ​អធិការនគរបាល​ស្រុក ដើម្បី​រងចាំ​ឲ្យ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×