Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​ស្រស់​អង់គ្លេស ពិតជា​…​ខ្លាំង​មែន​!

spot_img

បន្ទាប់​ពី​ខ្ទាស់​ជើង​ជនល្មើស​ឲ្យ​ដួល រួច​នាង​បែរមក​ផឹក​ប៊ីយែរ​បន្ត​យ៉ាង​ព្រងើយ​។​

Kelly Ball អាយុ ២៨​ឆ្នាំ កំពុង​ដើរ​លេង​លើ​វិថី Hertford (​អង់គ្លេស​) ដោយ​កាន់​ប៊ីយែ​រ​១​ដប ផឹក​លេងៗ​ផង ស្រាប់តែ​ឃើញ​ការណ៍​ប៉ូលិស​កំពុង​ប្រដេញ​ចាប់​ជនល្មើស កំពុង​រត់​យ៉ាង​លឿន​សំនៅ​ចំ​ផ្លូវ​នាង​កំពុង​ដើរ​។​

​ភ្លាមៗ​នោះ Kelly បាន​លើកជើង​ខ្ទាស់​ធ្វើឲ្យ​ជនល្មើ​សដួល​ផ្កាប់មុខ​។ ទង្វើ​ដ៏​ក្លាហាន​នេះ​បាន​ជួយ​ឲ្យ​ប៉ូលិស​ក្របួច​ជនល្មើស​ជាប់​។ រី​ឯ​នាង​វិញ​បាន​បែរមុខ​ចេញ​បន្ត​លើក​ដប​ផឹក​ប៊ីយែ​យ៉ាង​ព្រងើយ ហាក់ដូចជា​ពុំ​មាន​រឿង​អ្វី​កើតឡើង​អីចឹង​។​

Kelly ប្រាប់ The Sun ថា ៖ “​ខ្ញុំ​ពុំ​ដឹងថា ហេតុ​អ្វី​តែ​ប្រាកដ​ណាស់​វា​ជា​ប្រតិកម្ម​ធម្មជាតិ​ប៉ុណ្ណោះ​។ បុរស​រូប​នោះ រត់​លឿន ហើយ​ប៉ូលិស​ពិតជា​ត្រដាបត្រដួស​ក្នុងការ​ប្រដេញ​តាម​”​។ នាង​ប្រាប់ថា ជើង​របស់​នាង​ក៏​ឡើង​ជាំ​ដែរ​។​

​នាយ​ស្នងការ​ប៉ូលិស ទីក្រុង Gerry McDonald ពោលថា ៖ “​យើងខ្ញុំ​សូម​សម្តែង​ការ​ស្ងើចសរសើរ​សកម្មភាព​ទាន់​ពេលវេលា​របស់​ស្ត្រី​វ័យក្មេង ដែល​បាន​ជួយ​ឲ្យ​ប៉ូលិស​ចាប់បាន​ជនល្មើស​ភ្លាមៗ​យក​ទៅ​ផ្តន្ទាទោស​”៕ អាទិត្យ​

spot_img
×