Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភិក្ខុ​កក្កដា​សុ​ភ័​ណ្ឌ​លាចាក​សិក្ខាបទ​ក្រោយពី​មានរឿង​អាស្រូវ​ហូរហែ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​

spot_img

​បន្ទាប់ពី​មានរឿង​អាស្រូវ​ហូរហែ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ភិក្ខុ កក្កដា សុ​ភ័​ណ្ឌ គង់នៅ​កុដិ​លេខ​២៥ វត្ត​សារាវ័ន្ត​តេ​ជោ ត្រូវបាន​សាលា​គណៈ​រាជធានី​ភ្នំពេញ​កោះហៅ​ទៅ​អប់រំ​ណែនាំ​ដើម្បី​បញ្ឈប់​នូវ​សកម្មភាព​នានា​ដែល​ប្រាសចាក​ពី​ធម៌​វិន័យ​នៃ​ព្រះពុទ្ធសាសនា ហើយ​ក្នុងឱកាស​នោះ​ភិក្ខុ​កក្កដា​ក៏បាន​ប្រកា​សលាក​ចាក​សិក្ខាបទ​តែម្ដង​។​

​សាលា​គណ​រាជធានី​ភ្នំពេញ ថ្ងៃអាទិត្យ ទី​២១ ខែកក្កដា ឆ្នាំ​២០១៩ ចេញ​សេចក្តីប្រកាស​ព័ត៌មាន​សូម​ទូល ប្រគេន និង​ច​ម្រេី​នពរ ជ្រាបថា ភិក្ខុ កក្កដា សុ​ភ័​ណ្ឌ គង់នៅ​កុដិ​លេខ​២៥ វត្ត​សារាវ័ន្ត​តេ​ជោ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែលមាន​បញ្ហា​កន្លងមក​តាមរយៈ​រូបភាព​ក្លែងបន្លំ ( អលជ្ជី ) ក្នុង​ព័ត៌មាន​សង្គម គឺ​ត្រូវបាន​មន្ត្រី​សង្ឃ សាលា​អនុគណ​ខណ្ឌដូនពេញ និមន្ត​មក​ដោះស្រាយ តាម​ធម៌​វិន័យ រួចរាល់​ជា​ស្ថាពរ​ហេី​យ ។
​ជា​លទ្ធផល ភិក្ខុ​អង្គ​នេះ​បាន លាចាក​សិក្ខាបទ​រួចរាល់​ហេី​យ តាម​កិច្ចព្រមព្រៀង​របស់​សាមីខ្លួន ចំពោះ​ព្រះ​ភក្ត្រ ព្រះ​មន្ត្រី​សង្ឃ នៅវេលា​យប់​នេះ ៕ ​ដោយ​៖​កូ​ឡាប​

spot_img
×