Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល ៣ នាក់ ត្រូវ​តុលា​ការហៅ​សួរនាំ ករណី​រត់ការ​ដោះលែង​ជនជាតិ​ចិនតៃវ៉ាន់ ខណៈដែល​ទីតាំង​ប្រព្រឹត្ត​បទល្មើស ជា​កម្មសិទ្ធិ​របស់​មេធា​វី​ ​ហេ ជីវអេង

spot_img

​ជនជាតិ​ចិន ១៨ នាក់ (​សញ្ជាតិ តៃវ៉ាន់ ១២) លាក់ខ្លួន​ក្នុង​ទីតាំង​ដាច់ស្រយាល​មួយកន្លែង ត្រូវបាន​កំលាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ ប្រតិបត្តិ​ការបង្ក្រាប​នៅក្នុង​ភូមិសាស្ដ្រ​ខេត្ដ​កំពង់ស្ពឺ ។
​ទីតាំង​ដែល​ជនជាតិ​ចិន​យក​ធ្វើជា​មូលដ្ឋាន​ប្រព្រឹត្ត​បទល្មើស​ចាប់ជំរិត​នោះ ត្រូវ​ម្ចាស់​ឈ្មោះ ហេ ជីវ អេង មុខរបរ​ជា​មេធាវី បាន​ជួល​ទៅ​ឲ្យ​ឈ្មោះ រ័ត្ន ពិ​ន្ទ ដែលជា​តំណាង​ឈរឈ្មោះ​ឲ្យ​បុគ្គល​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ ក្នុងតម្លៃ ២២០០០​ដុល្លារ​ក្នុង​មួយខែ​។​

​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ពេលនេះ​លោក សាយ ណូ​រ៉ា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុង​សាកសួរ មន្ត្រីនគរបាល ៣​នាក់ ពាក់ព័ន្ធ​ករណី​រត់ការ និង​អន្ដរាគមន៍​ឲ្យ​មានការ​ដោះលែង​ជនជាតិ​ចិន​ចំនួន ១៨​នាក់ ដែលជា​ក្រុម​ចាប់ជំរិត​តាម Online ដែល​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ​ទើបតែ​ចាប់ខ្លួនបាន នៅក្នុង​ឃ្លាំង​មួយកន្លែង​ក្នុង​ចំការ​ស្វាយ​របស់លោក​មេធាវី ហេ ជីវ​អេង នៅក្នុង​ខេត្តកំពង់ស្ពឺ​។​

​ការសាកសួរ​បានធ្វើ​ឡើង​បន្ទាប់ពី កម្លាំង​នគរបាល នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បាន​បញ្ជូន​មន្ដ្រីនគរបាល ៣​នាក់​នោះ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

ជនសង្ស័យ​ជា​មន្ត្រីនគរបាល ទាំង ៣​នាក់​នោះ មាន​ម្នា​ក់មាន​ឋានន្ដរស័ក្ដិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ និង​វរសេនីយ៍ត្រី បម្រើ​ការងារ​នៅក្នុង​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម និង​ម្នាក់ទៀត​ជា​មន្ត្រីនគរបាល បម្រើ​ការងារ​នៅ​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​។​

​ទីតាំង​ឃ្លាំង​មួយកន្លែង ដែល​ជនជាតិ​ចិន​រកស៊ី​ជំរិត​តាម​ប្រព័ន្ធ​អន​ឡាញ ដែល​គេ​ដឹងថា ជា​កម្មសិទ្ធិ​របស់លោក​មេធាវី ហេ ជីវ​អេង នៅក្នុង​ដីចំការ​ស្វាយ ស្ថិតនៅ​ក្នុងភូមិ​ចា ឃុំ​ស្វាយចចឹប ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​បទល្មើស​ជំរិត​ទារប្រាក់​តាម Online​។​

​ក្រោយពី​ឃាត់ខ្លួន​យកទៅ​សាកសួរ នគរបាល​ជំនាញ​ខេត្តកំពង់ស្ពឺ បានសម្រេច​បញ្ជូន​ខ្លួន​ក្រុម​ជនសង្ស័យ​ទាំង ១៨​នាក់ និង​វត្ថុតាង​ពាក់ព័ន្ធ​បទល្មើស​ឆបោក​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​VOIP ទៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដេី​ម្បី​ដំណេី​រ​ការចាត់ការ​តាម​នីតិវិធី​បន្ដ​ជាមួយ​ភាគី​នគរបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ដោយឡែក​ចំពោះ អ្នកពាក់ព័ន្ធ​នឹង​ករណី​ផ្ដល់​ទីតាំង​ឲ្យ​ជនជាតិ​ចិន​ប្រ​ព្រឹ​ត្ដបទ​ល្មេី​ស​ជំរិត​ទារប្រាក់​នៅ​ចំណុច​ខាង​លេី​នេះ បច្ចុប្បន្ន​នគរបាល​ជំនាញ​ខេត្ត​បាន​ស្នេី​សុំ​កិច្ចសហការ និង​ការចង្អុលបង្ហាញ ដើម្បី​ស្រាវជ្រាវ​ឈានដល់​ការចាប់ខ្លួន​ពួកគេ​មក​ផ្ដន្ទាទោស​តាមច្បាប់​ជា​ធរមាន​។​

​កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ ដឹកនាំ​ដោយ​លោក ខៃ ស​ម្ជ​ស្ស ព្រះរាជអាជ្ញារង អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ និង​មានការ​ចូលរួម​ពី​លោក ឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរង​ខេត្ត លោក​ឈឺ​ន សុធន អភិបាលស្រុក​បរសេដ្ឋ កងកម្លាំង​នគរបាល​ជំនាញ​ពាក់ព័ន្ធ បាន​ប្រតិ​ប​ត្ដិ​ការជាក់ស្តែង​នៅ​ទីតាំង​ដីចំការ​ស្វាយ​មួយកន្លែង ស្ដិ​ត​នៅក្នុង​ភូមិ​ចា ឃុំ​ស្វាយចចឹប ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​។

​ក្នុង​ប្រតិបត្តិ​ការជាក់ស្តែង​វេលា​ម៉ោង​៩.៣០​នាទី នា​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ កម្លាំង​នគរបាល បាន​ចូល​ឆែកឆេរ​ទីតាំង​ដីចំការ​ស្វាយ​(​ឃ្លាំង​ប្រក់ស​ង្ក័​សី​ទំហំ ៤០ គុណ ១០០ ម៉ែត្រ រកឃើញ​មនុស្ស ជនជាតិ ចិន ១៨​នាក់ សញ្ជាតិ តៃវ៉ាន់ ១២​នាក់ សម្ភារៈ​ឧបករណ៍​បច្ចេកទេស​គ្រឿង​បំពាក់​Wifi កាមេរ៉ា​សុវត្ថិភាព​ជុំវិញ​ទីតាំង ម៉ាស៊ីន​កុំព្យូទ័រ ០៦​គ្រឿង ម៉ាស៊ីន​ភ្ជាប់​ដុំ​Wifi ៤​គ្រឿង ទូរស័ព្ទ​ចល័ត​ដាក់​លេី​តុ​ខ្សែ ៣៣​គ្រឿង ទូរស័ព្ទដៃ​ប្រភេទ​ចម្រុះ ៣៣​គ្រឿង អាយ​ផេ​ត ៤​គ្រឿង ម៉ាស៊ីន​សឺ​វឺ មួយឈុត អង់​តែ​ន​ទាញ​សេវា​ទូរស័ព្ទ ឡាំង​ក្រដាស​បិត​ស្នោរ​ការពារ​សម្លេង​រំខាន​ដាក់​លេី​តុ ចំនួន​២០ ម៉ាស៊ីនភ្លើង​កំលាំង 150LS ២​គ្រឿង ឯកសារ​ភស្តុតាង​ភាសា​ចិន មាន​រូបថត​ជនជាតិ​ចិន ឯកសារ​ផ្ទេរប្រាក់​តាម​ធនាគារ ឯកសារ​ភស្ដុតាង​រួមផ្សំ​មួយចំនួន​ជា​ច្រេី​ន​ទៀត​។​ដោយមាន​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពី សម្ដេច​ក្រឡាហោម ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍​សន្ដិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ អគ្គ​ស្នងការរង​នគរបាលជាតិ ទទួល​ផែន​សន្ដិសុខ និង​មាន​កិច្ចសហការ​ពី​នគរបាល​ចិន ជនជាតិ​ចិន​ទាំង​១៨​នាក់ បានសម្រេច​បញ្ជូន​ខ្លួន​រួមជាមួយ​វត្ថុតាង​ពាក់ព័ន្ធ​បទល្មើស​ឆបោក​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​VOIP ទៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដេ​ី​ម្បី​ដំណេ​ី​រ​ការចាត់ការ​តាម​នីតិវិធី​បន្ដ​ជាមួយ​ភាគី​នគរបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

​តាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ និង​សមត្ថកិច្ច​មូលដ្ឋាន​ថា​ដីចំការ​ស្វាយ​គឺជា​កម្ម​សិទ្ធ​របស់លោក ហេ ជីវ អេង មុខរបរ​ជា​មេធាវី បាន​ជួល​ទៅអោយ​ឈ្មោះ​រ័ត្ន ពិ​ន្ទ (​ជា​តំណាង​ឈរឈ្មោះ​ឲ្យ​បុគ្គល​ម្នាក់ទៀត​នៅ​រាជធានី​ភ្នំពេញ​មិន​ស្គាល់ឈ្មោះ​) ក្នុងតម្លៃ ២២០០០​ដុល្លារ​អាមេ​រិ​ក​។

​បច្ចុប្បន្ន​ជំនាញ​ខេត្ត​ស្នេី​សុំ​កិច្ច​ចង្អុល​ការ​ក្នុង​ការដឹកនាំ​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​និង​ករណី​ដែល​ផ្ដល់​ទីតាំង​រក​អ្នកពាក់ព័ន្ធ​និង​ករណី​ដែល​ផ្ដល់​ទីតាំង​ជនជាតិ​ប្រ​ព្រឹ​ត្ដបទ​ល្មេី​ស​នៅ​ចំណុច​ខាង​លេី​ឲ្យ​ជនជាតិ​ប្រ​ព្រឹ​ត្ដបទ​ល្មេី​ស​នៅ​ចំណុច​ខាង​លេី ធ្វើការ​ផ្ដន្ទាទោស​តាមច្បាប់​ជា​ធរមាន​៕ ដោយ​៖​កូ​ឡាប​

spot_img
×