Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូលរួម​ដាំ​កូនឈើ​ឡើងវិញ នៅក្នុង​ដែនជម្រកសត្វព្រៃ​បឹង​ពែរ ខេត្តកំពង់ធំ ក្រោយពីកាប់​ទន្ទ្រាន​ដីព្រៃ

spot_img

​លោក សៅ សុភាព បាន​លើកឡើងថា​៖ នេះ​ជាការ​ដាំ​ស្តារ​កូនឈើ​ចម្រុះ​ឡើងវិញ​នៅក្នុង​តំបន់ការពារធម្មជាតិ​នេះ ដែលមាន​ការគាំទ្រ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជា​សហគមន៍​។​

​លោក​សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នា​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ​២០១៩ បាន​ចូលរួម​ជាមួយ​តំណាង​គណៈ​អភិបាលខេត្ត​កំពង់ធំ មន្ត្រីរាជការ​ក្រសួងបរិស្ថាន តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ មន្ទីរ​បរិស្ថាន​ខេត្ត មន្ត្រី​ឧ​ទ្យា​នុ​រក្ស អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ដាំ​កូនឈើ​ព្រៃ នៅ​សហគមន៍​តំបន់ការពារធម្មជាតិ​ជាំ​ម្រេច នៃ​ដែនជម្រកសត្វព្រៃ​បឹង​ពែរ ស្ថិតនៅ​ក្នុងភូមិ តា​ឡែក ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បា​ល្ល័​ង្ក ខេត្តកំពង់ធំ​។​

​លោក​បន្តថា ការដាំ និង​ថែរ​រក្សា​ព្រៃឈើ​គឺជា​កា​ព្វ​កិច្ច​ចំបង​របស់​យើង ព្រោះ​ព្រៃឈើ​ផ្សារភ្ជាប់​ជិត​ស្និ​ទ្ធិ​ទៅនឹង​សេចក្តីត្រូវការ​ចាំបាច់​ស​ម្រា​ប់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ទូទៅ និង​នាំមក​នូវ​រុក្ខជាតិ​បៃតង បរិស្ថាន​ដ៍​សែន​មនោ​រម្យ​នៅតាម​សហគមន៍​របស់​យើង​។ ហើយ​ព្រៃឈើ​មាន​តួនាទី​សំខាន់​ក្នុង​ការជួយ​ថែរក្សា​ប្រ​ព័​ន្ឋ​អេកូឡូស៊ី ជួយ​កាត់បន្ថយ​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការប្រែប្រួល​អាកាសធាតុ ។​

​លោក រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​លើកទឹកចិត្ត​ដល់​ប្រជា​សហគមន៍ ពង្រឹង​កា​អនុវត្ត​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ទប់ស្កាត់​ការកាប់​ទន្ទ្រាន​ដីព្រៃ ធ្វើជា​កម្មសិទ្ធិ និង​ការ​បរបាញ់​សត្វ​ជាដើម​។ ការចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ រួមចំណែក​កាត់បន្ថយ​នូវ​ការប្រែប្រួល​អាកាសធាតុ និង​បង្កើន​គម្រប់​ព្រៃឈើ ពិសេស​ចូលរួមចំណែក លើកស្ទួយ​ជីវភាព​ប្រជា​សហគមន៍ និង​ការអភិវឌ្ឍ​សហគមន៍​កាន់តែ​ប្រសើរឡើង​។​

​គូរ​បញ្ជាក់ថា កូនឈើ​ចំនួន​៥០០០​ដើម បាន​ដាំ នៅក្នុង​ដែនជម្រកសត្វព្រៃ​បឹង​ពែរ​។ ព្រឹត្តិការណ៍​នេះ រៀបចំឡើង ក្នុង​គោលបំណង ពង្រឹង​សហគមន៍ បង្កើន​ការយល់ដឹង និង​ការចូលរួម​ស្រឡាញ់ ថែរក្សា និង​ការពារ​ធនធានធម្មជាតិ និង​ជីវៈចម្រុះ ជាពិសេស​ធានា​និរន្តរភាព​ឥណទាន​ការ​បូ​ន ដើម្បី​អភិវឌ្ឍន៍​សហគមន៍​មូលដ្ឋាន​។ នៅក្នុង​ឱកាស​នេះដែរ គណៈអធិបតី បាន​ចែកជូន​មុង​ជ្រលក់​ថ្នាំ​ចំនួន ៣០០​មុង ដល់​ប្រជា​សហគមន៍ ដើ​ម្ប​ការពារ​ជំងឺគ្រុនចាញ់ ផងដែរ​ ៕ ដោយ​៖​កូ​ឡាប​

spot_img
×