Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​ខ្លាំង​មែន​អាង​មាន​សិទ្ធិ​កាន់​កាំភ្លើង នគរបាល​អន្ដោប្រវេសន៍​ម្នាក់ បាញ់បោះ​សេរី ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

spot_img

​ត្បូងឃ្មុំ​៖​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ បាន​ឃាត់ខ្លួន​មន្ដ្រីនគរបាល​អន្ដោប្រវេសន៍ ប្រចាំ​នៅ​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ម្នាក់ ពាក់ព័ន្ធ​បទល្មើស​បាញ់បោះ​សេរី កាលពី​យប់​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៩ ។

​របាយការណ៍​របស់​ស​ម​ត្ថ​កិច្ច​បាន​ឲ្យ​ដឹងថា មន្ដ្រីនគរបាល​នោះ ឈ្មោះ សំ ណា​ង អាយុ​៤២​ឆ្នាំ ហើយ​ត្រូវជា​កូន​របស់​អតីតមន្ដ្រី​ជាន់ខ្ពស់​ម្នាក់ នៅ​ក្រសួងមហាផ្ទៃ​។ ក្រោយ​ការចាប់ខ្លួន សមត្ថកិច្ច​ដកហូត​បា​ន អាវុធខ្លី​០១​ដើម គ្រាប់​១៥​នៅក្នុង​បង់​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​។​

ពាក់ព័ន្ធ​ករណីនេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី វ៉ា សារិទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ មិនទាន់បាន​បញ្ជាក់​អំ​ពី​ព័ត៌មាន នៃ​ករណីនេះ​នៅឡើយ​ទេ ហើយ ជនដៃដល់​ត្រូវ​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​សាកសួរ​យ​ក​ចម្លើយ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕​ ដោយ​៖​កូ​ឡាប​

spot_img
×