Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល នឹង​ចាប់ផ្ដើម​ត្រួតពិនិត្យ រក​សារធាតុ​ញៀន និង​ជាតិ​ស្រវឹង ទៅលើ​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់ និង​ព្រូ​រថយន្ត​

spot_img

​ភ្នំពេញ ​៖ ​ក្នុងពេល​គោរព​ទង់ជាតិ នា​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៩​នេះ លោ​កស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ខ្ញុំ​ពិនិត្យឃើញ ថា កងកម្លាំង នគរបាល រាជធានី​ភ្នំពេញ បាន​ឯកភាព​គ្នាច្រើន​ទៅលើ​ការ​ស្លៀកពាក់ ក៏ដូចជា​ការ​កាត់សក់​ខ្លី ឲ្យ​សាក​សម ជា​កម្លាំង​នគរបាល​។

​លោក​បាន​បន្តថា ខ្ញុំ​ក៏បាន​ប្រាប់ ដល់​កម្លាំង​នគរបាល រាជធានី​ភ្នំពេញ​ទាំងអស់​ដែរ ថា ចាប់ពី​ថ្ងៃនេះ​តទៅ យើង​នឹង​ចាប់ផ្ដើម​យុទ្ធនាការ រឹតបណ្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជាពិសេស​ទៅលើ​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ ដែល​មិន​ពាក់មួក​សុវត្ថិភាព ព្រោះ​ករណី​ស្លាប់ ដោយសារ​ការមិន​ពាក់មួក សុវត្ថិភាព​មាន​ចំនួន​រហូត ដល់​ទៅ​ជាង​៨០​ភាគរយ​។

​កម្លាំង​នគរបាល នឹង​ឃាត់​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ ដែល​មិន​ពាក់មួក​សុវត្ថិភាព រហូត​ទាល់​តែមាន​មួក​ពាក់ ទើប​ឲ្យ​បន្តដំណើរ​ទៅមុខទៀត​។​

​កម្លាំង​នគរបាល រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវ​ធ្វើជា​គម្រូ​ល្អ​ដល់​ប្រជាពលរដ្ឋ ពោលគឺ​ត្រូវ​បើកបរ​គោរព​ច្បាប់​ចរាចរណ៍ ពិសេស​ត្រូវ​ពាក់មួក​សុវត្ថិភាព នៅពេល​បើកបរ​ម៉ូតូ​ជានិច្ច​។​

​លោ​កស ថេត បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃនេះ​តទៅ​ដែរ កម្លាំង​នគរបាល​របស់​យើង ក៏​នឹង​ចាប់ផ្ដើម​ត្រួតពិនិត្យ រក​សារធាតុ​ញៀន និង​ជាតិ​ស្រវឹង ទៅលើ​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់ និង​ព្រូ​រថយន្ត​ផងដែរ ហើយ​ប្រសិនបើ​រកឃើញ នឹងត្រូវ​បញ្ជូនទៅ​មណ្ឌល​អប់រំ កែប្រែ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×