Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ទុក​ត្រាក់ទ័រ​ចំនួន ៣​គ្រឿង និង​មនុស្ស​៤​នាក់ ក្នុង​បទល្មើស​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​

spot_img

​នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៥.០០ នាទី កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ឆ្នាំង​ចំនួន ១៥​នាក់ បាន​សហ​ការណ៍​ជាមួយ​ក​ម្លាំ​ន​នគរបាល​ស្រុក​កំពង់លែង​ចំនួន ១០​នាក់ ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក ជិន សុផាត នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ចុះបង្ក្រាប​បទល្មើស​ឈូសឆាយ​ដីព្រៃ​លិច​ទឹក នៅ​ចំណុច​តា​ប្រូច ស្ថិត​ក្នុងភូមិ កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្ត កំពង់ឆ្នាំង ។

​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ​ដោយបាន​ឃាត់ទុក​ត្រាក់ទ័រ​ចំនួន ៣​គ្រឿង ម៉ាក KUBOTA 6040 ចំនួន ២​គ្រឿង និង​ម៉ាក KUBOTA 9540 ចំនួន ១​គឿង ។ ព្រមទាំង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ៤​នាក់​៖

១- ឈ្មោះ យន់ ថន ភេទ​ប្រុស អាយុ ២០​ឆ្នាំ សញ្ជាតិ​ខ្មែរ

២- ឈ្មោះ វុន រស្មី ភេទ​ប្រុស អាយុ ១៩​ឆ្នាំ សញ្ជាតិ ខ្មែរ

៣- ឈ្មោះ ហ៊​ត ចន្ថា ភេទ ប្រុស​អាយុ 23 ឆ្នាំ សញ្ជាតិ

៤- ឈ្មោះ ឈី ស្រួច ភេទ​ប្រុស សញ្ជាតិ​ខ្មែរ

​ឈ្មោះ​អ្នក​ទាំង​៤ ខាងលើ​រស់នៅ​ខេត្តកំពង់ធំ ។​

​សម្ភារៈ​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×