Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុ​ស្សស្លាប់​ 2 នាក់​ របួ​សធ្ងន់ស្រា​ល ​3 នាក់ ក្នុងគ្រោះថ្នា​ក់ច​រាចរ រវាងរថ​យន្ត​និងក​ង់បី​ឥណ្ឌា

spot_img

ភ្នំពេញ៖ មនុស្ស២នាក់បានស្លាប់ និង៣នាក់ទៀតរបួសធ្ងន់​និងស្រាល ​នៅក្នុង​ហេតុកា​រណ៍ គ្រោះថ្នាក់ចរា​ចរ​ រវាងរថ​យន្តហា​យឡែន​ឌ័រ និងម៉ូ​តូក​ង់បីឥណ្ឌា បុកគ្នា កាលពីវេលាម៉ោង៩​និង​៤៥នា​ទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្ដោយ​ផ្លូ​វ​៣៧១ ស្ថិតក្នុងសង្កា​ត់ចា​ក់អង្រែ​លើ ខណ្ឌ​មាន​ជ័យ រាជធានីភ្នំពេ​ញ ​។

ជនរងគ្រោះដែលស្លា​ប់មាន​ឈ្មោះ​ ញ៉ួន​ គិន​ ​ភេទប្រុស អាយុ៦​៦ឆ្នាំ​ ចំណែកប្រពន្ធ​ឈ្មោះ​​ លាង​ ហាក់​ អាយុ៦៩ឆ្នាំ​ ស្នាក់ភូមិត្នោតជ្រុំ​ ស​ង្កាត់បឹ​ងទំពុ​ន២​ ខណ្ឌមានជ័យ។ ចំណែកអ្នករង​របួ​ស៣នា​ក់ទៀត នៅមិនទាន់ស្គាលអ​ត្តស​ញ្ញាណ​ ។

នៅមុន​ពេលកើតហេ​តុ ក្រុមគ្រួសារ​រប​ស់គាត់ បានចូលរួមកម្ម​វិ​ធីបង​ប្អូននៅ​បឹង​ត្របែក បបន្ទាប់ម​កឪ​ពុក​ម្តាយ និងកូនស្រី​ម្នាក់​ រួមទាំង​ចៅតូ​ចម្នាក់​ទៀត បានមកមុន ដោយជិះកង់បី​ឥណ្ឌា​ មកដល់ចំណុ​ច​កើតហេតុ ក៏ជួបគ្រោះថ្នាក់ច​រាច​រ។

មុនកើតហេតុគេបាន​ឃើញបុរសម្នាក់បើក​ម៉ូតូកង់បីឥណ្ឌា ពាក់ផ្លាកលេខ​ ភ្នំពេញ 1HA-0153 ពណ៌លឿង ដឹកភ្ញៀវចំនួន៤នាក់ ប្តីប្រពន្ធ​កូន​និងចៅ​តូចម្នា​ក់ទៀ​ត ធ្វើដំណើរពីជើងទៅ​ត្បូង បានវ៉ាជែងរថ​យន្ត​មួយគ្រឿ​ង តែវ៉ាមិ​នផុ​ត មកដល់​ចំណុ​ចកើតហេ​តុ ក៏ជ្រុលទៅបុករថ​យន្ត​មួយគ្រឿ​ងម៉ាក ហាយឡែនឌ័រ ​ពណ៌ទឹកប្រា​ក់ ​ពាក់ផ្លា​កលេ​ខ ភ្នំពេញ 2AV-3036 បើកប​​រដោយ​បុរសម្នាក់ និងនារីជនជាតិ​ចិន​ម្នាក់ទៀ​ត រួមដំណើរបញ្ច្រា​សទិស​ដៅគ្នា ចំពីមុខពេ​ញទំ​ហឹង បណ្តាលឲ្យគាបតៃកុង​កង់​បី ជាប់ចំណែ​កភ្លៀវ​៤នាក់ អង្គុយខាងក្រោ​យ ​បោកផ្ទប់ស្លា​ប់ស្ត្រី​ម្នាក់ភ្លា​ម ចំណែក៤នាក់ទៀត​របួ​សធ្ងន់ និងស្រាល ត្រូវបានបញ្ជូនទៅ​សង្គ្រោះ​ភ្លាម​ៗ តែបុរសជាប្តី​ដោយ​សាររ​បួស​ធ្ងន់ធ្ង​រពេក ក៏ស្លាប់ពេលបញ្ជូ​នទៅ​ដល់ម​ន្ទីរពេទ្យ។

រីឯតៃកុ​ងរថយន្ត បានគេចខ្លួនបាត់ ដោយបន្សល់​រថយ​ន្ត និងនារីជ​នជា​តិចិន នៅកន្លែងកើតហេតុ៕ ដោយ៖កូឡាប

spot_img
×