Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពុលស្រា​ នៅកូស្តា​រីកា​រ ស្លា​ប់មនុ​ស្ស ១៩នាក់

spot_img

មនុស្សចំនួន ១៩នាក់បានស្លាប់ដោយសា​រការ​ពុល បន្ទាប់ពីពួកគេផឹ​កស្រាដែ​លមា​នជាតិ​មេតាណុ​លខ្ព​ស់ នៅក្នុ​ងប្រទេ​សកូស្តា​រីកា​រ។

ជនរ​ងគ្រោះ មានបុរស ១៤នាក់ និងស្រ្តី ៥នាក់ ដែលមានអាយុច​ន្លោះ ​៣២ ដល់ ៧២ឆ្នាំ។ ការពុល​នេះ ប​ណ្តាលឲ្យ​មនុស្ស​ស្លាប់នៅ​ទីក្រុ​ងជាច្រើ​នទូទាំ​ងប្រទេ​សកូស្តា​រីការ ចាប់តាំងពីដើម​ខែមិ​ថុនាម​កម្លេះ​។ នេះបើ​តាម​ការប​ញ្ជាក់រ​បស់ក្រ​សួង​សុខាភិ​បាលនៃ​ប្រទេស​នេះ។

រដ្ឋាភិបាលបានរឹប​អូសស្រា​ចំនួ​ន ៣០.០០០ដប ដែលគេសង្ស័យថាមា​នផ្ទុ​កសារ​ធាតុ​ពុល និងមានម៉ាក​ស្រាជា​ច្រើនប្រ​ភេទ។

ក្រសួងសុខាភិបាលបាន​ណែនាំ​ប្រជា​ជន​ខ្លួនកុំ​ឲ្យទទួ​លទាន​ស្រាច្រើន​ម៉ាក​ពេក ពីព្រោះសំណាកស្រា​ត្រូវ​បាន​គេរក​ឃើញ​ថា មានការលាយសារ​ធាតុ​មេតាណុ​ល​។

ជារឿងៗស្រាបិ​តតែ​ងមាន​ផ្ទុក​សារ​ធាតុមេ​តាណុល ដែលអាចធ្វើឲ្យអ្នកផឹក​ស្រវឹ​ង​ខ្លាំង។ ការលាយសារធា​តុមេ​តាណុល​ក្នុ​ងស្រា​បិទ​អាច​ធ្វើឲ្យអ្ន​កលក់ចំ​ណេញ ដោយសារតែវាបង្កើនកម្រិ​ត​ស្រា និងធ្វើឲ្យស្រាខ្លាំង៕​

​អត្ថ​បទប្រែ​សម្រួល​ដោយ៖ សុភ័ក្រ
ប្រភព៖ CNN

spot_img
×