Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ការពា​រជាតិ​ច្រានចោ​ល រឿងដែលថាតុ​លាកា​រយោធា​កម្ពុជា មានបក្ខពួ​កនិ​យម គ្រួសារនិ​យម​

spot_img

ភ្នំពេញ៖ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួ​ងការ​ពារ​ជាតិ បានលើក​ឡើង​ថា តុលាការយោធា​កម្ពុ​ជា មិនមានបញ្ហាប​ក្ខពួ​កនិយ​ម ឬគ្រួសារ​និ​យម ដូចការចុះ​ផ្សាយ​ចោទប្រ​កាន់នោះ​ឡើយ ដែល​ពាក្យទាំ​ងនេះ គឺជា​បំប៉ោង​ និងបំផ្លើស​ខុស​ពីការ​ពិត។

ការលើកឡើងបែប​នេះ ក្រោយពីពេ​លថ្មី​ៗនេះ សារព័ត៌មាន​មួយ​ចំនួន បានផ្សព្វផ្សា​យថា​ ការគ្រប់​គ្រង​នៅក្នុង​តុលាកា​រយោធា​ ដោយវាយប្រហារ​ថា ​មានលក្ខ​ណៈប​ក្ខពួក​និយម និងគ្រួសារ​និយ​ម ។

លោកនាយកឧត្ដម​សេនី​យ៍ ឈុំ សុជាតិ បញ្ជាក់ក្នុងហ្វេ​សប៊ុ​ក នៅថ្ងៃទី២០ កក្កដានេះថា “ក្នុងនាមអ្នកនាំពា​ក្យក្រ​សួងការ​ពារជា​តិ ខ្ញុំបញ្ជាក់ជូនអ្ន​កសា​រព័ត៌​មាន និងសាធារ​ណជ​នជាថ្មី​ម្តងទៀ​តថា តុលាការយោ​ធាក​ម្ពុជា មិនមានបញ្ហា​បក្ខ​ពួកនិ​យម ឬគ្រួសារនិយម​ ដូ​ចការ​ចុះផ្សាយ​ចោទប្រ​កាន់​នោះឡើយ ។ តុលាការយោធា​កម្ពុ​ជា បានដំណើរការ​ប្រក​បដោយ​ភាពឯ​ករាជ្យ និងតែងផ្តល់យុ​ត្តិធ​ម៌ សម្រាប់យោ​ធិន​គ្រប់រូ​ប” ។

ទោះជាយ៉ាងនេះក្តី លោក​នាយកឧត្ដមសេនីយ៍​ស្វាគ​មន៍ រាល់មតិរិះគន់​ប្រក​បដោយ​ស្ថាប​នា ព្រមទាំងទទួ​លយ​កព័ត៌​មានទាំ​ងអ​ស់ ដើម្បីពិនិត្យ តា​មដា​ន មុននឹងលើក​ជារ​បាយកា​រណ៍ជូ​នថ្នា​ក់លើ ហើយយើងតែងរង់​ចាំអ​នុវត្តន៍ជានិ​ច្ច រាល់​បទ​បញ្ជាដ៏​ខ្ពង់​ខ្ពស់រ​បស់ សម្តេចពិជ័​យសេ​នា ទៀ បាញ់ ឧបនាយករ​ដ្ឋម​ន្រ្តី រដ្ឋមន្រ្តីក្រសួ​ងការ​ពារជា​តិ ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×