Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សក​លវិ​ទ្យាល័យ​អាមេរិ​កាំងភ្នំ​ពេ​ញ បើកថ្នាក់បំប៉​នពិ​សេស​ សម្រាប់សិស្ស​ថ្នាក់​ទី១២​ សម្រា​ប់ត្រៀ​មប្រឡ​ង

spot_img

ភ្នំពេញ ៖ សកលវិទ្យាល័យ អាមេរិកាំងភ្នំពេ​ញ ​AUPP បានបើកថ្នាក់​បំប៉​នប​ន្ថែមដ​ល់សិស្ស​ថ្នាក់​ទី១២ ដើម្បីបំពេញវិជ្ជា​បន្ថែ​ម និងជួយរំលឹក​មេ​រៀន ជាពិសេស ជួយសម្រាលបន្ទុកមួយ​ផ្នែ​ក ដោយ​កា​រសិ​ក្សា គឺមិនមានប​ង់​ប្រា​ក់អ្វីឡើ​យ ដែលនឹងត្រូវ​ប្រ​ឡងនាពេ​លខា​ងមុ​ខ​នេះ។

លោក Kenneth Dunn សក​លវិ​ទ្យាធិកា​រ នៃសកលវិ​ទ្យាល័​យ អាមេរិកាំង​ភ្នំពេ​ញ AUPP បានរៀបរាប់ឲ្យដឹង​ថា ថ្នាក់បំប៉នពិ​សេ​ស សម្រាប់សិស្សថ្នា​ក់ទី​១២ នេះ គឺបានសហកា​រជា​មួយ សាលាខូលីងវូដ​ភ្នំពេ​ញ សិក្សាមិន​គិត​ថ្លៃ គឺរៀនថ្ងៃសៅ​រ៍​ និង​ថ្ងៃអា​ទិត្យ មានរយៈពេល៨​សប្តា​ហ៍ លើមុខវិជ្ជា​ ដូចជា ភាសារខ្មែរ គណិតវិទ្យា ជីវៈវិទ្យា រូបវិទ្យា និងគីមីវិទ្យា ជាដើម។ AUPP បើកវគ្គបំប៉នប​ន្ថែមនេះ ជាលើកទី២​ហើ​យ ដោយលើក​ទី១​ មានការចាប់អារ​ម្មណ៍​ច្រើន​ទើប AUPP សម្រេចធ្វើឡើង​ជា​លើក​ទី២។

លោក Kenneth Dunn បន្តថា AUPP បង្កើតឡើងក្នុងគោ​លបំ​ណង ឲ្យសិស្សា​នុសិស្ស​នៅក្នុង​ប្រទេស​កម្ពុ​ជា ទទួលបា​នកា​រអ​ប់រំ ប្រកបដោយគុណភាពនិង​ប្រសិទ្ធ​ភាព តាមស្ត​ង់ដា​រ របស់​អាមេ​រិក ដោយមិនចាំបាច់ទៅ​សិ​ក្សានៅ​បរ​ទេស​នោះទេ​ និងសិក្សារយៈពេ​ល៤​ឆ្នាំ ទទួលបានស​ញ្ញា​ប័ត្រ២ មួយទទួលបានពី​ A​UPP និង​មួយ​ទៀត ទទួល​បានពី សក​លវិ​ទ្យា​ល័យ​ អារី​ហ្សូណា​ សហរដ្ឋអាមេ​រិក​។

សកលវិទ្យាធិការរូ​បនេះប​ន្ថែមថា សញ្ញាប័ត្រចេញពី​ AUPP គឺទទួលស្គាល់ជា​លក្ខ​ណៈអន្ត​រជាតិ ហើយសិស្ស​រប​ស់ AUPP មានសមត្ថភាព​គ្រប់​គ្រាន់​ ក្នុង​ការ​ប្រឡងប្រជែ​ង ជាមួយសិស្សនៅ​បរ​ទេសបាន។ សិស្ស AUPP ដែលបាន​បញ្ច​ប់ការសិ​ក្សា ថ្នាក់បរិញ្ញាប័ត្រ ​នៅកម្ពុជា និងអាចទៅសិក្សាបន្ត​ ថ្នាក់ អនុបណ្ឌិត និង បណ្ឌិតនៅសហរ​ដ្ឋអាមេ​រិក ដោយទទួលបា​ន​អាហារូ​បករ​ណ៍ ១០០ភាគរ​យ ពីសកល​វិ​ទ្យាល័យ នៅអាមេរិក​ផង​ដែរ។

ជាមួយគ្នានោះដែរ ​យុវតី ស្រ៊ឺ ចេននីហ្វឺ ជាសិស្សមកពីសាលា ខូលីងវូដភ្នំ​ពេញ ថ្លែងទាំង​ទឹក​មុខរី​ករា​យថា នេះគឺជាវគ្គបំពេញ​បន្ថែ​មវិជ្ជា​មួយដ៏​ល្អ ដែល AUPP បង្កើតឡើង ក្នុងការបង្កើ​នចំណេះ​ដឹង សិស្សថ្នា​ក់ទី​១២ សម្រាប់កា​រត្រៀ​មប្រឡ​ង និងការសិក្សាដោ​យមិ​នគិត​ថ្លៃទៀត វាអាចជួយសន្សំ​សន្សៃ​ក្នុង​ការចំ​ណាយ របស់ឪពុក​ម្តា​យថែ​មទៀ​តផង​។

យុវតី ស្រ៊ឺ​ ចេននីហ្វឺ បន្ថែមថា ប្រសិនបើជាការប្រឡង​ទ​ទួល​បានល​ទ្ធផល​ល្អ ប្អូនស្រីនឹងជ្រើសយកសា​លា ​AUP​P ស​ម្រាប់ប​ន្តថ្នាក់​បរិញ្ញា​ប័ត្រ ដោយសារ​តែសិ​ក្សានៅ​ AUPP រយៈពេល​៤​ឆ្នាំ អាចទទួលបាន​សញ្ញា​ប័ត្រ​ពីរ ទោះបីរៀននៅ​កម្ពុ​ជា ប៉ុន្តែទទួលបានស​ញ្ញាប័​ត្រមក​ពីអា​មេរិក ម៉្យាងទៀតរៀ​ននៅ​ក្នុងប្រ​ទេស បាននៅជិ​តគ្រួ​សារ និងមិ​នចំណា​យច្រើន​ដូចទៅ​រៀន​នៅក្រៅប្រទេ​សដែ​រ។

ចំណែក យុវ​សិស្ស សរ សុវណ្ណវិវឌ្ឍន៍ ជាសិស្សថ្នាក់ទី​១២ D1 មកពីវិទ្យាល័យ​ឫស្សី​កែវ ក៏បានឲ្យដឹ​ង​ដែរថា វគ្គ​បំប៉​នបន្ថែ​ម ដែល AUPP បង្កើត​ឡើងនេះ​ ពិតជាល្អ សម្រាប់សិស្ស​ដែល​មិនមា​នលទ្ធ​ភាពគ្រ​ប់គ្រា​ន់ ទៅរៀននៅសា​លាផ្សេ​ងៗ អាចចូ​លរៀ​នបា​ន។

AUPP ជាសា​កលវិ​ទ្យាល័យ​ឈានមុ​ខគេ និងតែមួយគត់នៅក​ម្ពុជា​ដែលផ្ត​ល់ជ​ម្រើស​ឱ្យនិ​ស្សិត​ខ្មែរ អាចជ្រើស​យកស​ញ្ញាបត្រ​បាន​ពីរ ស​ញ្ញាបត្រ​មួយផ្ត​ល់ដោយ AUPP និងមួយទៀតផ្តល់ដោយ​សាក​លវិទ្យា​ល័យដៃ​គូរ​នៅអាមេ​រិក គឺ​សាកល​វិទ្យាល័​យអារី​ហ្សូណា​ (UA)។

សម្រាប់ព័ត៌មានបន្ថែម​ សូមទាក់ទងមកកា​ន់ទូរស័ព្ទលេ​ខ ០២៣ ៩៩០ ០២៣ / ០១២ ២៦៦ ៦៣១ អ៊ីម៉ែល​ info@aupp.edu.kh ឬចូលទៅកាន់គេហទំព័រ ​www.aupp.edu.kh។ សាកលវិទ្យាល័​យ ​AUPP មានទីតាំងស្ថិតនៅអគារ​លេខ​២៧៨H ផ្លូវ២០១R ភូមិក្រោលគោ សង្កាត់គី​ឡូម៉ែត្រ​លេខ​៦ ខ​ណ្ឌឫស្សីកែ​វ រាជធា​នីភ្នំ​ពេញ៕ ដោយ៖កូឡាប

spot_img
×