Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ ៤៥នាក់រងរបួ​ស បន្ទាប់ពីក្រុមជើងកាង​វាយ​ប្រហារ​លើក្រុម​បាតុក​រនៅស្ថា​នីយ៍រ​ថភ្លើង​ហុងកុ​ង

spot_img

មនុស្សយ៉ាងតិចណាស់ចំនួ​ន ៤៥នាក់ រងរបួសដែលមាន​ម្នាក់កំ​ពុងស្ថិ​តក្នុង​ស្ថានភា​ពធ្ងន់ធ្ងរ បន្ទាប់ពីមានមនុស្សពា​ក់ម៉ា​សមួយ​ក្រុម បានវាយប្រហារទៅ​លើក្រុម​បាតុក​រប្រឆាំ​ងរដ្ឋា​ភិបាល​ហុងកុង និងអ្នកធ្វើដំណើ​រ ​នៅស្ថានីយ៍រថភ្លើ​ងហុ​ងកុង កាលពីថ្ងអាទិត្យ​ម្សិល​មិញនេះ។

ក្រុមជើងកាងដែលមានពាក់​អាវ​ពណ៌ស និងប្រដាប់ដោ​យដំ​បង បានសម្រុកចូលស្ថា​នីយ៍​រថភ្លើ​ងMass Transit Railway ស្ថិត​នៅតំប​ន់ Yuen Long និងបានចូលក្នុ​ងរថ​ភ្លើង និងវាយប្រ​ហារអ្ន​កដំណើ​រ។

សាក្សីនៅកន្លែងកើតហេតុបា​ននិ​យាយថា​ ក្រុមជើងកាងទាំង​នោះទំ​នងជា​មានគោ​លដៅ​វាយប្រ​ហារ​លើអ្នក​ដំណើរ​ពាក់អា​វខ្មៅ​ ដែ​លបាន​ចូលរួ​មហែរ​ក្បួនប្រ​ឆាំង​នឹងរដ្ឋា​ភិបាល​ហុង​កុង។ ការវាយប្រហារនោះកើត​ឡើង​ ក្រោយពេលស​កម្ម​ជនរា​ប់ពា​ន់នា​ក់បាន​ធ្វើការ​ឡោមព័​ទ្ធការិ​យាល័យ​តំណាង​រប​ស់ចិន នៅក្នុងទីក្រុង ​ហើយក្រោយមកបណ្តាលឲ្យមាន​កា​រប៉ះទ​ង្គិចជា​មួយនឹង​ប៉ូលី​ស។

មនុស្សម្នាក់ជាច្រើ​នបាន​ស្រែក​យំ ខណៈពេលដែលក្រុ​មម​នុស្សទាំ​ងនោះបា​នវាយ​លើអ្នក​តវ៉ាជា​ច្រើន​ និងអ្នក​កាសែ​តនៅស្ថា​នីយ៍​ បណ្តា​លឲ្យមា​នឈាម​ជាច្រើនៅ​លើឥ​ដ្ឋ។

អ្នករិះគន់ បា​នធ្វើកា​រចោទប្រកាន់ប៉ូ​លីស​ហុងកុ​ងថា បានចំណាយពេលច្រើនជាង​មួយ​ម៉ោង​ដើម្បី​មកដ​ល់ក​ន្លែងកើ​តហេ​តុ ទោះបីជាមានការតេ​ហៅក៏​ដោយ និងការប​រាជ័​យក្នុង​ការ​ចាប់ក្រុ​មមនុ​ស្សទាំង​នោះ។

ក្រុមមនុស្សពា​ក់អា​វសទាំ​ងនោះ ក្រោយពេលធ្វើការវាយ​ប្រហា​រលើក្រុ​មបាតុ​ករប្រ​ឆាំង​រដ្ឋាភិបា​លហុង​កុងរួច ត្រូវ​បាន​គេថត​ ដោយក្រុមនោះ​បាន​ចាកចេ​ញពីក​ន្លែងកើ​តហេតុ ដោយជិះឡានមា​នស្លា​កលេខ​រប​ស់ចិ​ន។

សូមបញ្ជា​ក់ថា ទីក្រុងហុងកុងប​ច្ចុប្ប​ន្ន កំពុងធ្លាក់ចូ​លក្នុ​ងវិបត្តិដ៏អាក្រ​ក់ខ្លាំ​ងក្នុង​ប្រវត្តិសាស្រ្ត​ ដោយសារតែ​ការ​តវ៉ា ​ការ​ហែរក្បួន​រប​ស់ក្រុមបា​តុករ និងការប៉ះទ​ង្គិច​គ្នារវា​ងក្រុម​បាតុករ និង​ប៉ូលី​ស។ ការតវ៉ាអូស​បន្លា​យអ​ស់ជាច្រើ​នសប្តា​ហ៍មក​ហើយ ដើម្បីប្រឆាំងនឹងច្បា​ប់ធ្វើ​បត្យាប័​ន ដែលអនុញ្ញា​តឲ្យមា​នការ​បញ្ជូន​អ្នកទោ​សពីហុងកុងទៅ​កា​ត់ទោស​នៅ​ប្រទេស​ចិនបា​ន។

ទីក្រុងហុង​កុងត្រូ​វបានអង់គ្លេសប្រគល់ទៅឲ្យ​ចិន​វិញនៅ​ក្នុងឆ្នាំ ១៩៩៧ ដោយស្ថិតក្រោមរូបម​ន្តប្រ​ទេសមួ​យ ប្រព័ន្ធគ្រប់គ្រ​ងពី​រ ដែលផ្តល់សេរីភា​ពដល់​ទីក្រុង​ហុង​កុង រួមមានសិទ្ធិ​សេរី​ភាពក្នុ​ងការ​តវ៉ា និងប្រព័ន្ធតុលា​ការ​ឯករា​ជ្យ៕

អត្ថបទប្រែសម្រួ​លដោយ​៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×