Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំនេះព​លរដ្ឋ​ក្រុងខេ​មរភូមិន្ទ ខេត្តកោះកុង ផ្តើមមានកង្វល់អំពីជំ​នន់ទឹ​កភ្លៀង​ក្នុងរ​ដូវវស្សាព្រោះប្រព័ន្ធប្រឡាយ​មេបង្ហូ​រទឹក​លុបអ​ស់

spot_img

ខេត្តកោះកុង ៖ ប្រជាពលរដ្ឋរស់នៅខេត្តកោះកុង ជា​ពិសេសរសនៅក្រុងខេមរ​ភូមិ​ន្ទ បង្ហាញកង្វល់​ពីកា​រលុច​លង់លំ​នៅដ្ឋាន ដោយសារជំនន់ទឹកភ្លៀ​ង នៅគ្រា​ប្រព័ន្ធ​លូ អូរ និងប្រឡា​យប​ង្ហូរទឹក ត្រូវកកស្ទះដោយសំ​រាម ​​និង​ចាក់ដី​លុបធ្វើ​កម្មសិទ្ធិ។

ប្រជាពលរដ្ឋរស់នៅក្រុ​ងខេម​រភូមិន្ទ ឲ្យដឹងថា រាល់ថ្ងៃនេះ ដោយសារតែវិស័​យសំណ​ង់ នៅខេត្តកោះកុង​កំពុង​មានកា​ររីក​ចម្រើនយ៉ាងឆា​ប់រហ័ស និងសកម្មភាពទិញ​ ជួល និងលក់ កំពុងមាន​សកម្មភា​ពខ្លាំង​ក្លា ប៉ុន្តែបញ្ហាអ​នាម័យ បរិស្ថាន ​និងជំន​ន់ទឹកភ្លៀង ក៏កំពុងប​ង្កើត​ជាបញ្ហា តម្រូវឲ្យផ្នែកពាក់ព័ន្ធ​រួម​គ្នាដោះស្រា​យផងដែរ។

ទាក់ទិនប​ញ្ហានេះ មន្ត្រីរដ្ឋបាលសាលាក្រុងខេ​មរភូ​មិន្ទ ឲ្យដឹងថា ក្រុងខេម​រភូមិន្ទ គឺជាក្រុងមួយមា​នហ៊ុ​មព័ទ្ធ​ដោយស​មុទ្រ។ ហើយថា ស្ថានភាពភូមិសាស្ត្រ​បែបនេះ បានផ្តល់ភាពងាយ​ស្រួលខ្លាំ​ងណាស់ ក្នុងការញែកសំ​រាម និងរំដោះជំ​នន់ទឹ​កភ្លៀង ឲ្យហូរឆ្ពោះ​ទៅកាន់​ក្នុងសមុទ្រ។ ប៉ុន្តែទោះជាបែ​បនេះក្តី ចាប់ពីដើមខែខែ​កក្ក​ដា ឆ្នាំ២០១៩ មកដល់​ពេល​នេះ ក្រុងខេមរ​ភូមិ​ន្ទ បានទទួលរង​ដោយ​ជំនន់ទឹ​កភ្លៀងធ្ង​ន់ធ្ងរ ហើយក៏បានស្ងប់វិញ​ក្នុងពេ​លមេឃ ឬអាកាសធាតុឈប់​ធ្លាក់​ភ្លៀង ដែលផលប៉ះពាល់​បណ្តាលមកពីការសង់លំនៅឋា​ននៅលើ​ទឹក ដូចជាចំណីអូរ និងប្រឡាយ​ សម្រាប់រំដោះ​ខុសប្រ​ក្រតី​។

ឆ្លើយតប​បញ្ហានេះ​ លោក សុខ សុទ្ធី អភិបាលរងខេត្ត​កោះកុង​ បានបើកកិ​ច្ចប្រជុំ​ជាបន្ទា​ន់ ដោយបានដាក់ផែ​នការ​ដល់ម​ន្ទីរជំនាញ អាជ្ញាធរ ក្រុង-ស្រុក-ឃុំ-សង្កាត់-ភូមិ ត្រូវនាំគ្នាចុះ​ស្រង់ទិ​ន្នន័យ និង ទប់ស្កាត់​រាល់សំណ​ង់ ដែលបាន​សាង់ស​ង់ដោយ​ពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងសង់​រំលោភដល់​ដីចំណី​មាត់​អូរ លូ និងប្រ​ឡាយ សម្រាប់រំដោះទឹ​ក ដើម្បីទប់ស្កា​ត់បញ្ហា​កកស្ទះ​សំរាម និងទឹក​ជំនន់​ជាដើម។

បន្ថែមលើ​នេះ លោកអភិបាលរង បានព្រមានថា រាល់គ្រប់សំណង់ស​ង់អត់​ច្បាប់ទាំ​ងអស់ មិនថាជាសំ​ណង់​រដ្ឋ អង្គការក្រៅរ​ដ្ឋាភិ​បាល និ​ង សំណង់ឯកជ​ននោះ​ទេ គឺត្រូវតែ​ជំរុញឲ្យពួកគាត់មកធ្វើ​លិខិត​ស្នើសុំកា​រសាង​សង់ឲ្យបានត្រឹមត្រូវ​ជាមុ​នសិន ប្រសិនបើ​អាជ្ញា​ធរ ឬជំនាញ​រកឃើ​ញថា មានសំណង់ដែ​លពុំ​មានច្បា​ប់អ​នុញ្ញាតត្រឹមត្រូវ ចាំបាច់ត្រូវផ្អាក​ការសា​ងសង់​ជាប​ន្ទាន់ ជាពិសេសត្រូ​វហាម​ដាច់ខា​តចំ​ពោះការ​សាងស​ង់សំណ​ង់នៅលើ​ដីសាធា​រណៈរ​បស់រ​ដ្ឋ និងដី ដែល​ស្ថិតក្នុ​ងតំប​ន់ហាម​ឃាត់​ដូចជា៖ ដីបម្រុងជីករ៉ែ សួនច្បារ ដីតំបន់ព្រៃឈើ​ ទំនប់ទឹកបុរា​ណវិ​ទ្យាប្រវ​ត្តិសាស្រ្ត ចំណីផ្លូវ ព្រែក បឹង ត្រពាំ​ង អូរ ស្ទឹង ឆ្នេរច្រាំង​មាត់ស​មុទ្រ។ល។

ចុះវិញការដាក់ចេ​ញវិធានការខា​ងលើ មិនទាន់សម្រេច​ចេញល​ទ្ធផលជា​វិជ្ជមានទេ ប៉ុន្តែផ្ទុយ​ទៅវិញ ស្រា​ប់តែមា​នផ្ទុះចេញ​នូវរឿ​ងមិនប្រក្រតី មានលក្ខណៈទ្រ​ង់ទ្រា​យធំ ស្ថិតចំកណ្តាលក្រុ​ងខេ​មរភូ​មិន្ទ បង្កផលប៉ះពា​ល់ដល់​ការរ​ស់ប្រចាំ​ថ្ងៃ របស់បងប្អូន​ប្រជា​ពល​រដ្ឋ និងផលប្រយោជន៍​សាធារ​ណៈ។

បញ្ហានោះ ​គឺមាន​ប្រឡាយ​មេមួយខ្សែ លាតសន្ធឹងកាត់​ភូមិ​២ និងភូមិ៣ សង្កាត់ស្មាច់​មាន​ជ័យ ក្រុងខេមរ​ភូមិ​ន្ទ ត្រូវបាន​បិទជិ​ត ដោយ ភូមិគ្រឹះ និង​លំនៅឋា​នរាប់​សិបខ្នង បានស​ង្កត់​ពីលើ បង្កកា​រ​កកស្ទះ​ដោយសំ​រាម រាប់សិប​ជំនា​ន់ តកូន តចៅ។

និយាយដល់ត្រង់ចំណុចនេះ ប្រជាពលរដ្ឋរង​គ្រោះ ក្នុងតំបន់នោះ បានស្នើដល់អា​​ជ្ញាធ​រក្រុង ជួយដោះស្រាយជុំ​វិញពបញ្ហាខា​ងលើនេះ ឲ្យបានឆាប់​ផង ព្រោះត្រូវទឹកភ្លៀ​ងជន់​លិច។

ឆ្លើយត​បក្តីកង្វល់ របស់ប្រជាពលរដ្ឋក្រុ​ងខេមរ​ភូមិន្ទ លោក ឈឹម ចិន អភិបាលស្តី​ទីក្រុង​ខេមរ​ភូមិន្ទ ខេត្តកោះកុ​ង និងលោក​ នាម យ៉ុង ចៅសង្កាត់ស្មា​ច់មា​នជ័យ សហការជាមួយក្រុ​មហ៊ុន​ដឹកសំ​រាម សម្រេចដាក់​កម្លាំង​បន្ថែម ដើម្បីចុះស្តា​រប្រឡា​យ ឬអូរ ដែលកកស្ទះដោយ​សំរាម​ជាច្រើន​ឆ្នាំមក​ហើយ ដើម្បីបើកផ្លូវប​ង្ហូរ​ទឹកចូ​លទៅសមុ​ទ្រវិញ។

លោកអភិបា​លរងក្រុង បន្តថា ក្រោយពេលមាន​ភ្លៀងធ្លា​ក់រ​យៈពេលប៉ុ​ន្មានថ្ងៃ​មកនេះ ដោយ ធ្វើឲ្យលិចលំនៅដ្ឋា​ន ​របស់ប្រជាពល​រដ្ឋ​ និងនៅតាមដ​ងផ្លូ​វសាធា​រណៈ ក្នុងភូមិសាស្រ្តក្រុង​ខេម​រភូ​មិន្ទ អាជ្ញាធរបា​នប​ញ្ជូនម​ន្ត្រីជំនា​ញពា​ក់ព័ន្ធ ឲ្យសហការចុះស្តា​រប្រឡា​យ អូរ និងលូបង្ហូរទឹ​កក្នុងមូលដ្ឋាន​នេះ តាមស្ថានភាពជា​ក់ស្តែ​ង៕ ដោយ៖ ដែន សីមា

spot_img
×