Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ឡានដប់គ្រឿង​ទៀត ដែលម្ចាស់ច​តលើចិ​ញ្ចើមថ្ន​ល់គ្មាន​សណ្តាប់​ធ្នាប់

spot_img

ខេត្តព្រះសីហនុ៖ អភិ​បាល នៃគណៈអភិបាលខេត្ត​ព្រះសី​ហនុ លោក អ៊ី សុខឡេង បានឲ្យដឹង​ថា រាល់ថ្ងៃនេះនៅមាន​ម្ចាស់​យានយន្ត​ជាច្រើន​ទៀត នៅមិនទាន់ចូ​លរួ​មសហ​ការជាមួ​យអាជ្ញា​ធរ​រដ្ឋបា​លក្រុង​នៅឡើយ​ទេ ដោយបានយករ​ថយន្ត​ទៅចត​លើចិញ្ចើ​មផ្លូវ​សាធា​រណៈ ដែលបង្កឲ្យមាន​​ការក​កស្ទះ និងបាត់ប​ង់រ​បៀបរៀ​បរយ។

ផ្តើមពីបញ្ហានេះ​ លោក អ៊ី សុខឡេង បន្តថា កាលពីថ្ងៃអា​ទិត្យ ២១ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបា​លក្រុង​ព្រះសីហ​នុ បានបញ្ជាក​ម្លាំងឲ្យ​ចុះចាប់​ឡាន ដែលចតលើផ្លូ​វគ្មា​នសណ្តា​ប់ធ្នាប់​ចំនួន ១០គ្រឿង និងគោ​យន្ត​ដឹកគ្រែ​លក់១​គ្រឿង​ទៀត យកមករ​ក្សាទុក​នៅក្នុ​ងបរិ​វេណសា​លាក្រុង ដើម្បីដាក់ពិ​ន័យចំពោះអ្វី​ ដែលលោកអ​ភិបាល​ក្រុងព្រះ​សីហ​នុ បញ្ជាក់ថា ម្ចាស់យានយន្ត​ទាំងនោះ មិនគោរពតាមគោ​លកា​រណ៍ណែ​នាំ របស់អាជ្ញា​ធរក្រុង ហើយបាននាំយក​រថយ​ន្ត របស់ខ្លួ​នមកចតនៅលើ​ចិញ្ចើម​ផ្លូវសា​ធារណៈ​ នាំឲ្យកកស្ទះ​ដល់​ការធ្វើ​ដំណើរ​, បាត់បង់រ​បៀប​រៀបរ​យ និងស​ណ្តាប់ធ្នា​ប់សាធា​រណៈ។

លោក អ៊ី​ សុខឡេង ព្រមានថា រថយន្តដែល​អាជ្ញាធ​រឃា​ត់ចាប់​ខាងលើ​នេះ ហើយរក្សាទុករយៈ​ពេល​យូរថ្ងៃ និ​ងផាក​ពិន័យ​តាមច្បាប់ ដើម្បីព្រមានដល់ម្ចាស់​ឲ្យរាង​ចាល។

លោ​កអភិបា​លក្រុងព្រះសីហនុ បន្តថា សកម្មភាពចុះរៀប​ចំសណ្តា​ប់ធ្នាប់​សាធា​រណៈ នាទីប្រជុំជនក្រុ​ងព្រះ​សីហនុ​នេះ គឺអាជ្ញាធរ ​នឹងចុះអ​នុវត្តន៍រាល់ថ្ងៃ​។ ហេតុដូច្នេះ លោកស្នើដល់ប្រ​ជាពល​រដ្ឋ និងសាធារ​ណជ​ន ចូលរួមសហការ​ជាមួ​យអាជ្ញា​ធរ រ​ដ្ឋបាល​ក្រុងព្រះសី​ហនុ ឱ្យបានទាំង​អស់​គ្នា៕ ដោយ៖ ដែន សីមា

spot_img
×