Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ កំពុង​សាកសួរ​ជនសង្ស័យ​ជនជាតិ​ចិន ចាប់ជំរិត​ជនជាតិ​ចិន​ដូចគ្នា​

spot_img

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ កំពុង​សាកសួរ​ជនសង្ស័យ​ចំនួន ៨​នាក់ ដែល​កម្លាំងចម្រុះ​បាន​ចុះ​ចាប់ខ្លួន កាលពី​យប់មិញ ទាក់ទិន​ករណី​ចាប់ជំរិត​ជន​ជាតិចិន​ដូចគ្នា ដើម្បី​ជំរិត​ទារប្រាក់​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹង​ព័ត៌មាន​បឋម​ថា កាលពី​ម៉ោង ៨ និង​៣០​នាទី យប់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩ សមត្ថកិច្ច​ចម្រុះ មាន​ទាំង​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត​នេះ បាន​ចុះបង្ក្រាប​ករណី​ជនសង្ស័យ​ជនជាតិ​ចិន​ដូចគ្នា នៅក្នុង​សណ្ឋាគារ និង​កា​សុ​ី​ណូ ឃ្វី​ន​កូ បន្ទប់​លេខ​៦ ជាន់​ទី​៥ មាន​ទីតាំង នៅក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​

​សមត្ថកិច្ច​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ​មាន​គ្នា​២​នាក់ ហើយ​ជនសង្ស័យ​មាន បក្ខពួក​ចំនួន​៨​នាក់​។​

​យុទ្ធនាការ​នេះ សមត្ថកិច្ច​ចម្រុះ​បាន​ដកហូត​វត្ថុតាង​មួយចំនួន​រួមមាន​៖

១- រថយន្ត Iexus570 មួយគ្រឿង​

២- ទូរស័ព្ទ ១០​គ្រឿង​

៣- កាត ធនាគារ ១៣

៤- លិខិត ឆ្លងដែន ៣​ក្បាល​

៥- អត្ត​ស​ញ្ញណ​ប័ណ្ណ​ចិន​៤​ច្បាប់​

៦- កាបូបស្ពាយ​១

៧- ខ្សែ​រិត ១​ដុំ​

​បច្ចុប្បន្ន​នគរបាល​ខេត្ត​ព្រះសីហនុ កំពុង​សាកសួរ​ជនសង្ស័យ​ទាំងនោះ នៅ​ស្នងការដ្ឋាន​នគរបាល ដើម្បី​ឈានទៅ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ បន្ត​នីតិវិធី​តាមច្បាប់​៕ ដោយ​៖ ដែន សីមា​

spot_img
×