Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ទីទាល់ក្រ​ចាស់ជរា​ជនពិកា​រ​ភាព​ចំនួន​១១​គ្រួសារ​ នៅ​ឃុំ​ធ្មា​រំដួល ​និង​ឃុំ​ស្វាយ​តា​យាន ​ស្រុក​កំពង់រោទិ៍​ទទួល​ទេយ្យទាន​ពី​ព្រះសង្ឃ​

spot_img

​ខេត្តស្វាយរៀង ​៖ ​ពលរដ្ឋ​ទីទាល់ក្រ ចាស់ ជរា​និង​ជនពិការ​ភាព​ចំនួន​១១​គ្រួសារ​ ទទួលបាន​គ្រឿងឧបភោគ​បរិភោគ​ពី​ព្រះសង្ឃ​គង់នៅ​វត្ត​បុ​ព្វា​រាម​ហៅ​វត្ត​ព្រៃ​យាយ វត្ត​ពោធិ​ថ្មី វត្ត​តា​ពៅ ក្រុង​បាវិត​និង​វត្ត​ត្នោត​ថ្មី ស្ថិត​ក្នុងស្រុក​កំពង់រោទិ៍​។​

​បើតាម​ព្រះ​តេជ​គណ​ព្រះនាម ភួ​ន សុ​ភ័​ណ្ឌ គង់នៅ​វត្ត​វត្ត​បុ​ព្វា​រាម​ហៅ​វត្ត​ព្រៃ​យាយ​បាន​មាន​សង្ឃ​ដិ​កា​រថា ​៖​ដោយ​ព្រះអង្គ​មើលឃើញ​នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន​ហើយ​ព្រះអង្គ​នាំយក​ទេយ្យទាន​មាន​គ្រឿង​ឧបភោគបរិភោគ​និង​ថវិកា​មួយចំនួន​ដើម្បី​ធ្វើ​ទាន​ជាមួយ​ក្រុមគ្រួសារ​ដែល​ទីទាល់ក្រ​ចាស់ជរា​ជនពិកា​រ​ដែល​ជួប​ការលំបាក​ក្នុង​ជីវភាព​ប្រចាំ​និង​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

​ព្រះ​តេជ​គណ​បាន​បន្ត​អោយដឹងទៀតថា​៖​ទេយ្យទាន​គ្រឿងឧបភោគ​បរិភោគបាន​មក​ពេលនេះ​គឺ​បានមកពី​ញាតិ​ញូ​ម​ចូល​បុណ្យ​ដល់​ព្រះ​តេជ​គណ​ផ្ទាល់​ព្រះអង្គ​ធ្វើ​ទាន​បន្ត​។​

​សូមបញ្ជាក់​ផងដែរ​ថា​៖​កន្លងមក​ជនទីទាល់ក្រ​ចាស់ជរា​ជនពិការ​ខាង​ក៏​ធ្លាប់មាន​ខាង​កាកបាទក្រហមកម្ពុជា​ស្រុក ខាង​យុវជន​គណបក្ស​កម្ពុជា​ស្រុក អាជ្ញាធរ​ផ្តល់​និង​ចែកជូន​ផងដែរ​។​

​គ្រឿងឧបភោគ​បរិភោគ​ដែល​ចែកជូន​នាពេលនេះ​មាន​ចំនួន​១១​គ្រួសារ​ដែល​៦​គ្រួសារ​នៅ​ភូមិ ព្រៃ​ចំការ ឃុំ ធ្មា ស្រុក រំដួល និង​៥​គ្រួសារ​នៅ​ភូមិ ព្រៃ​ព្រើស ឃុំ ស្វាយ​តា​យាន ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង​៕ វ៉ៃ​កូ​

spot_img
×