Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឆាំង​ថា ហ៊ីង ប៊ុន​ហៀ​ង កំពុង​នៅ​ថៃ​ត្រៀម​អមដំណើរ និង​ការពារ សម រង្ស៊ី វិល​ចូល​ស្រុក​វិញ តែ​មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស បដិសេធ​និង​ថ្កោលទោស​

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី​ក្រុមប្រឆាំង​នៅក្រៅ​ប្រទេស ដែលមាន​គណនី Facebook ឈ្មោះ Seng Ratana បាន​បង្ហោះ​ខ្លឹមសារ​ដោយ​បំពុល​ថា ហ៊ីង ប៊ុន​ហៀ​ង កំពុង​នៅ​ថៃ​ត្រៀម​អមដំណើរ និង​ការពារ​លោក​ប្រធានស្ដីទី សម រង្ស៊ី វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស សម្ដេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ច្រានចោល​ភ្លាមៗ និង​ថ្កោលទោស ទៅលើ​ក្រុមប្រឆាំង​អគតិ​ទាំងឡាយ​ដែល​បាន​ប្រឌិត​ព័ត៌មាន មកលើ​នាយ​ឧ​ត្ត​ម​សេនីយ៍ និង​ទៅលើ​ឧ​ត្ត​ម​សេនីយ៍​យោធា​ជាច្រើនរូប​ផ្សេងទៀត ។​

​ក្រុមប្រឆាំង​ទាំង​ងងឹត​ងងុល​ខាងលើនេះ បាន​និយាយ​ភូតកុហក​បោកប្រាស់​ថា នាយ​ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស សម្ដេច​តេ​ជោ ហ៊ុន សែន ត្រៀម​អមដំណើរ​ជាមួយ​ទណ្ឌិត សម រង្ស៊ី មកកាន់​ប្រទេស​កម្ពុជា​វិញ​នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

​តាមរយៈ​បណ្ដាញ​ព័ត៌មាន ក្នុងស្រុក នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង ក៏បាន​ប្រកាស​ចាត់វិធានកា​រ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ជន​អគតិ​ទាំងនោះ ដែល​ធ្វើ​ឲ្យ​មានការ​ភ័ន្ដច្រឡំ និង​ខូច​សណ្ដាប់ធ្នាប់​សង្គម ក៏​ដូច​ស្ថេរភាព​នយោបាយ​នៅក្នុង​ប្រទេស​ផងដែរ​។​

​ក្រុមប្រឆាំង​ទំនង​នៅក្រៅ​ប្រទេស ដែលមាន​គណនី Facebook ឈ្មោះ Seng Ratana បាន​បង្ហោះ​ខ្លឹមសារ​ដោយ​បំពុល​ថា «​ហ៊ីង ប៊ុន​ហៀ​ង កំពុង​នៅ​ថៃ​ត្រៀម​អមដំណើរ និង​ការពារ​លោក​ប្រធានស្ដីទី សម រង្ស៊ី វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា នៅក្នុង​ខែកញ្ញា​ខាងមុខ ដូច្នេះ​នេះ​ជា​ដំណឹង​មួយ​ដ៏​រីករាយ និង​រំភើប​បំផុត​។ ហើយ​មាន​ឧ​ត្ត​ម​សេនីយ៍​ជាង​២០​រូប​ទៀត ក៏​ត្រៀមចាំ​អមដំណើរ​លោក​ប្រធានស្ដីទី សម រង្ស៊ី តាម​ច្រកព្រំដែន​ខ្មែរ​-​ថៃ​ផងដែរ​»​។​

មេបញ្ជាការ​កង​អង្គរក្ស​ប្រមុខ នៃ​រាជរដ្ឋាភិបាល មានតែ​ប្រកាស​បក​ត្រឡប់​ទៅវិញ​ថា កងកម្លាំង​អង្គរក្ស​នៅក្រោម​បញ្ជា​របស់លោក​ទាំងអស់ គឺ​ពិតជា​ត្រៀម​អមដំណើរ ប៉ុន្ដែ​អមដោយ​ខ្នោះ​យកទៅ​ជាមួយ ដើម្បី​ចាប់​ទណ្ឌិត​រូបនេះ និង​បរិវា​របស់ខ្លួន បើសិន​ឈាន​ជើង​ចូល​ទឹកដី​កម្ពុជា​ពេលណា​នោះ ពីព្រោះ​ដីកាចាប់ខ្លួន​របស់​តុលាការ ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ក្បត់ជាតិ​ជាច្រើន កំពុងតែ​ទទួលរង​ចាំ​ទណ្ឌិត​រត់ចោលស្រុក​រូប​នេះ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×