Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យោធា​កូរ៉េខាងត្បូង​បាញ់​គំរាម​យន្តហោះ​យោធា​រុស្សុី ដែល​បាន​ហោះចូល​ដែនអាកាស​របស់ខ្លួន​

spot_img

​យោធា​របស់​កូរ៉េ​កូរ៉េខាងត្បូង បានធ្វើ​ការបាញ់​គំរាម​លើ​យន្តហោះ​យោធា​រុស្ស៊ីដែល​បាន​ហោះចូល​ដែនអាកាស​របស់​កូរ៉េខាងត្បូង នៅ​ថ្ងៃ​អង្គារ​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​។​

​មន្ត្រី​យោធា​កូរ៉េខាងត្បូង​ថ្លែងប្រាប់ AFP ថា យន្តហោះ​ចំបាំង​របស់​រុស្សី​បាន​រំលោភ​ដែនអាកាស​កូរ៉េខាងត្បូង ២​លើក បណ្តាល​ឲ្យ​យន្តហោះ​ចំបាំង​កូរ៉េខាងត្បូង​ធ្វើការ​បាញ់​គំរាម​។​

​មន្ត្រី​ដដែល​បញ្ជាក់ថា នេះ​គឺជា​លើក​ទី ១​ហើយ​ដែល​យន្តហោះ​យោធា​រុស្ស៊ីបាន​រំលោភ​ដែនអាកាស​របស់​កូរ៉េខាងត្បូង​។ បច្ចុប្បន្ន​យោធា​កូរ៉េខាងត្បូង កំពុងធ្វើការ​ស៊ើបអង្កេត​លើ​បញ្ហា​នោះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ channelnewsasia​

spot_img
×