Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ​ថា បើ​ចង់យក​ឈ្នះ​សង្គ្រាម​នៅ​អាហ្កានីស្ថាន​គឺ​ងាយ​ណាស់ ត្រឹមតែ ១០​ថ្ងៃ​ប៉ុណ្ណោះ តែ​គាត់​មិន​ចង់​ឲ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​ថ្លែងថា គាត់​អាច​យកឈ្នះ​សង្គ្រាម​នៅ​អាហ្គានីស្ថាន​ដោយ​ងាយ ដោយ​ប្រើពេល​ត្រឹម​មួយ​សប្តាហ៍ ទៅ ១០​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​គាត់​មិន​ចង់ឃើញ​មនុស្ស​រាប់លាន​នាក់​ស្លាប់ ហើយ​អា​មេ​រិច​សុខចិត្ត​ចរចារ​ជាមួយ ក្រុម​តា​លី​បង់​ព្រោះ​សង្គ្រាម​មិនមែនជា​អ្វីដែល​គាត់​ចង់បាន​នោះទេ​។​

​លោក​ថ្លែងថា អា​មេ​រិច​បានធ្វើ​ឲ្យ​មាន​ការរីក​ច្រើនយ៉ាង​ខ្លាំង​ឆ្ពោះទៅរក​ការបញ្ចប់​សង្គ្រាម​នៅ​អាហ្គានីស្ថាន តាមរយៈ​ការចរចារ​ជាមួយនឹង​ក្រុម​តា​លី​បង់​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​។​

​ការ​ថ្លែង​របស់លោក​ធ្វើឡើង​នៅ​ចំពោះមុខ នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន Imran Khan ដែល​បានធ្វើ​ដំណើរ​មក​អា​មេ​រិច​នៅ​ថ្ងៃ​ច័ន្ទ ដើម្បី​ផ្សះផ្សារ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​។​

​លោក​ថា សង្គ្រាម​អា​មេ​រិច​រយៈពេល ១៨​ឆ្នាំ​នៅ​អាហ្គានីស្ថាន​គឺ​អា​មេ​រិច​ដើរតួ​ជា​ប៉ូលីស មិនមែន​ទា​ហ៊ាន​នោះទេ ហើយ​លោក​លើកឡើងថា អា​មេ​រិច​អាច​បញ្ចប់​វា​បាន​តាមរយៈ​កម្លាំងយោធា ហើយ​អាច​បណ្តាល​ឲ្យ​មនុស្ស ១០​លាន​នាក់​ស្លាប់ ប៉ុន្តែ​លោក​ថា នោះ​មិនមែនជា​អ្វីដែល​គាត់​មានបំណង​ស្វែងរក​នោះទេ​។​

​លោក​ថ្លែងប្រាប់​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ដូច្នេះ​ថា “​ពួកយើង​នៅ​ទីនោះ (​អាហ្គានីស្ថាន​) អស់​រយៈពេល ១៩​ឆ្នាំ ហើយ​ពួកយើង​ដើរតួ​ជា​ប៉ូលីស មិនមែន​ទា​ហ៊ាន​ទេ​។ ប្រសិនជា​យើង​ដើរតួ​ជា​ទា​ហ៊ាន ពួកយើង​អាច​បញ្ចប់​វា​ត្រឹម​រយៈពេល ១​សប្តាហ៍ ទៅ ១០​ថ្ងៃ​”​។​

​សូមបញ្ជាក់ថា ដោយ​មិន​ចង់​ឲ្យ​មាន​សង្គ្រាម និង​ស្លាប់​មនុស្ស​ច្រើន​នៅ​ប៉ា​គី​ស្ថាន អា​មេ​រិច​បាន​ស្វែងរក​យុទ្ធសាស្ត្រ​ការទូត​ដើម្បី​បញ្ចប់សង្គ្រាម ហើយ​កាលពីពេល​ថ្មីៗ​នេះ អា​មេ​រិច និង​ក្រុម​តា​លី​បង់​បានធ្វើ​ការចរចារ​នៅ​ប្រទេស​កាតា​។ ទោះយ៉ាងណា អា​មេ​រិច​នៅតែ​បន្ត​រក្សា​យោធា​របស់ខ្លួន​ដដែល ដើម្បី​ដាក់​សម្ពាធ​ទៅលើ​ក្រុម​តា​លី​បង់ ក្នុងប្រទេស​អាហ្គានីស្ថាន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×