Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គីម ជុង​អ៊ុន​ពិនិត្យមើល​មើល​នាវាមុជទឹក​ថ្មី​របស់​កូរ៉េខាងជើង ក្រោយ​កូរ៉េខាងត្បូង និង​អា​មេ​រិច​គ្រោង​ធ្វើ​សមយុទ្ធ​រួមគ្នា​ឡើងវិញ​

spot_img

​មេដឹកនាំ​កូរ៉េខាងជើង បានធ្វើការ​ពិនិត្យមើល​នាវាមុជទឹក​ថ្មី​ដែល​របប​កុ​ម្មុនិ​ស្ត​នេះ​នឹងដាក់​ពង្រាយ​វា​នៅ​សមុទ្រ​ខាងកើត ឬ​ហៅថា​សមុទ្រ​ជប៉ុន​។​

​មេដឹកនាំ​កូរ៉េខាងជើង​កំពុង​យកចិត្តទុកដាក់​លើ​ការអភិវឌ្ឍន៍​អាវុធ​ប្រភេទ​ថ្មី​របស់ខ្លួន ក្រោយ​កិច្ចចរចារ​ជាមួយ​អា​មេ​រិច​ហាក់​មិន​រីកចម្រើន​ទៅមុខ​។ កូរ៉េខាងជើង​ក៏បាន​ធ្វើការ​ព្រមាន កាលពី​សប្តាហ៍​មុន​ផងដែរ​ថា គម្រោង​ធ្វើ​សមយុទ្ធ​រួមគ្នា រវាង​អា​មេ​រិច និង​កូរ៉េខាងត្បូង​អាច​នឹងធ្វើ​ឲ្យ​កិច្ចចរចារ​ធ្លាក់​ចេញ​ឆ្ងាញ​ពី​ផ្លូវ​។​

​សារពត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​រាយការណ៍​ថា មេដឹកនាំ​កំពូល​បានធ្វើការ​ពិនិត្យ និង​សិក្សា​លំអិត​ពី​ទិន្នន័យ​យុទ្ធសាស្ត្រ និង​ប្រតិបត្តិការ និង​ប្រព័ន្ធ​អាវុធ​ប្រយុទ្ធ​។​

​ការចុះពិនិត្យ​អាវុធ​ថ្មី​របស់​មេដឹកនាំ​កូរ៉េខាងជើង បាន​កើតឡើង​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ ក្រោយ​របប​ព្យុងយ៉ាង បានធ្វើការ​ព្រមាន​ថា គម្រោង​ធ្វើ​សមយុទ្ធ​រួមគ្នា​រវាង​អា​មេ​រិច និង​កូរ៉េខាងត្បូង​នៅ​ខែក្រោយ នឹង​ប៉ះពាល់​ទៅដល់​ការស្នើ​ឲ្យ​មាន​ក្រុមការងារ​ដើម្បី​ពិភាក្សា​លើ​កិច្ចចរចារ​នុយក្លេអ៊ែរ ដែល​មេដឹកនាំ​អា​មេ​រិច និង​កូរ៉េខាងជើង​បាន​ព្រមព្រៀងគ្នា កំពុង​ពេល​ជួបគ្នា​នៅ​តំបន់​គ្មាន​កងទ័ព​ដែល​ខ័​ណ្ឌ​ចែក​កូរ៉េ​ទាំងពីរ​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន អា​មេ​រិច​មាន​ទ័ព​ចំនួន ៣០.០០០​នាក់​កំពុង​ឈរជើង​នៅ​កូរ៉េខាងត្បូង ហើយ​ប្រទេស​សម្ព័ន្ធមិត្ត​ទាំងពីរ​បានធ្វើ​សមយុទ្ធ​រួមគ្នា​ជាប្រចាំ ប៉ុន្តែ​សមយុទ្ធ​យោធា​មួយចំនួន​បានធ្វើការ​កាត់បន្ថយ ដើម្បី​បន្ថយ​ភាព​តានតឹង​ជាមួយនឹង​កូរ៉េខាងជើង​។ ប៉ុន្តែ​កាលពីពេល​ថ្មីៗ​នេះ កូរ៉េខាងត្បូង និង​អា​មេ​រិច បានប្រកាស​ពី​គម្រោង​ធ្វើ​សមយុទ្ធ​រួមគ្នា​ឡើងវិញ នៅ​ខែក្រោយ​។​

​កូរ៉េខាងជើង​តែ​ថ្កោលទោស​សមយុទ្ធ​រួមគ្នា​រវាង​អា​មេ​រិច និង​កូរ៉េខាងត្បូង ដោយ​ចាត់ទុកថា​វា​គឺជា​ការហាត់​សម​ដើម្បី​ត្រៀមខ្លួន​ឈ្លានពាន​កូរ៉េខាងជើង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

ប្រភព​៖ Channelnewsasia​

spot_img
×