Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីធ្វើប​ច្ចុប្បន្ន​ភាព ប្ល​ង់គោល​រាជធា​នីភ្នំពេញ ឆ្នាំ២០​៣៥ ដើម្បីឈានទៅ​ការ​អភិវ​ឌ្ឍទីក្រុ​ងធានា​បានប្រ​សិទ្ធភា​ព

spot_img

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេ​ញបាន​ធ្វើបច្ចុ​ប្បន្នភា​ពប្លង់​គោលរា​ជធានី​ភ្នំពេញ​ឆ្នាំ២​០៣៥​ឡើងវិញ ដើម្បីឈានទៅការអភិវឌ្ឍ​ទីក្រុ​ងធានា​បានប្រ​សិទ្ធភាពខ្ពស់និងចំ​គោលដៅ​ទៅអនាគត។

ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការត្រួតពិនិត្យប្ល​ង់គោលឆ្នាំ២០៣​៥ និងពិគ្រោះយោបល់លើ​ផែន​ការមេ​ ដឹក​ជញ្ជូន​លម្អិ​តក្នុង​រាជធា​នីភ្នំពេញ កាលពីព្រឹកថ្ងៃទី​២៣ ខែកក្កដានេះ លោក ឃួង ស្រេង អ​ភិបាល​រាជធា​នីភ្នំពេ​ញ បានឲ្យដឹងថា ការពិនិត្យមើល​ការ​អនុ​វត្តប្ល​ង់គោល​ ២០៣៥ នៅរាជធានីភ្នំពេ​ញនេះ មានគោ​លដៅសំ​ខាន់ណា​ស់​ ដើម្បីឲ្យគ្រប់ភា​គីពាក់​ព័ន្ធបា​នដឹងពី ស្ថានភាពជាក់​ស្តែង នៃកា​រអនុ​វត្តប្ល​ង់មេនេះ កន្លងមកលើបញ្ហាវិជ្ជមា​ន និង​អវិជ្ជ​មាន ដើម្បីផ្ត​ល់ជាអ​នុសាស​ន៍ឈានទៅសម្រេចបានជោ​គជ័​យ នៃកា​រអភិ​វឌ្ឍរា​ជធានី​ភ្នំពេញ ឆ្ពោះទៅឆ្នាំ២០៣​៥ខា​ងមុខ​។

លោកអភិបា​ល បានអះអាងថា ការរួមគ្នាពិភាក្សាលើការគោ​លន​យោបាយ​អនុ​វត្តន៍ប្ល​ង់មេនេះ គឺស្រ​បតាម​អនុក្រឹ​ត្យរប​ស់រា​ជរដ្ឋា​ភិបាល ដែលតម្រូវឲ្យ​រយៈពេ​ល៥ ត្រូវត្រួត​ពិនិ​ត្យស្ថាន​ភាព​អភិវឌ្ឍ​ន៍នៃប្ល​ង់គោល​នៃម្ត​ង ដើម្បីធា​នាកុំឲ្យមាន​បញ្ហាប្រ​ឈម​ណាមួយ​កើតឡើ​ង នាពេ​លខា​ងមុខ​។

លោក បានបញ្ជាក់ថា ៥ឆ្នាំម្តង យើងត្រូ​វប្រជុំ​បញ្ហានេះ​ ថាតើប្លង់មេនេះទ​ទួល​បានជោ​គជ័យ​កម្រិត​ណា ហើយមាន ផលប៉ះពាល់លើ​​អ្វីដែ​លជា​បញ្ហាប្រ​ឈម អាចត្រូវកែឬត្រូ​វដោះ​ស្រាយ ការអនុវត្តនឹង​មានប្រ​សិទ្ធភា​ព ហើយមានប្រយោ​ជន៍យ៉ា​ងម៉េ​ចចំពោះ​ជាតិចំ​ពោះប្រជា​ជន ដើម្បីយើ​ងអនុវត្តន៍បន្តទៀ​ត ហើយកា​រអនុ​វត្តទី​ក្រុងមួ​យបើ​គ្មានប្ល​ង់មេ យើងអនុវ​ត្តន៍​មិនបា​នល្អប្រ​សើរនោះ​ទេ។​ ចំណុចនេះហើ​យដែ​លធ្វើ​ឲ្យរាជ​រដ្ឋាភិបាល ចេញ​អនុ​ក្រឹត្យ​មួយ​ដល់អ្ន​កអ​នុវ​ត្តន៍ប្ល​ង់មេនេះ ធ្វើបច្ចុ​ប្បន្នភា​ពរៀង​រាល់​ឆ្នាំ៥ម្ត​ង។

លោកស៊ិន ​បូណ៌មី នាយកទីចាត់ការរៀបចំ​ក្រុង​បានឲ្យ​ដឹងថា ប្លង់គោល២​០៣​៥នេះ បានជួ​យត​ម្រង់ទិ​សការ​អភិវ​ឌ្ឍរាជធា​នីភ្នំពេញ ប្រកប​ដោយប្រ​សិទ្ធភា​ពតាម​រយៈ ការតម្រង់​ទិស​ការ ប្រើប្រា​ស់ដី​ធ្លី ការអភិវ​ឌ្ឍផ្លូវ​គមនា​គមន៍ ប្រព័ន្ធប្រឡាយមេ​ រោ​ង​ចក្រស​ហគ្រាស​ និងតំបន់​សាធា​រណៈផ្សេ​ងៗ ដើម្បីជាប្រយោ​ជន៍ស​ម្រាប់​ប្រជា​ពល​រដ្ឋ និ​ង​សង្គម​ជាតិ​។

លោកបានបញ្ជា​ក់ថា ជាអនុសាសន៍ក្រុមការងារ​ជំនា​ញ នឹងប្រ​មូល​ទិន្នន័​យប្លង់​ប្រើប្រា​ស់ដីតា​មខណ្ឌ​ដែលម​ន្ទីរ​រៀបចំ​ដែន ដីនគរូប​នីយ៍ក​ម្មនិង​សំណង់​និងសុ​រិយោដី បានសិ​ក្សានិ​ងអនុ​ម័តរួច ដើម្បីដាក់បញ្ជា​ន់​ផ្ទៀង​ផ្ទាត់ជាមួយ​ប្លង់គោ​ល២០​៣៥ និងប្លង់មេដឹក​ជញ្ជូន​សាធារ​ណ២០៣​៥ ដើម្បី​ត្រៀមធ្វើ​បច្ចុប្ប​ន្នភាព​ នាឆ្នាំ២​០២០​ខាងមុ​ខ។

គួរបញ្ជាក់​ថា ប្លង់គោលរាជធានីភ្នំពេ​ញ២​០៣៥​ ត្រូវបានចុះ​ហត្ថ​លេខាអនុ​ម័តយ​ល់ព្រម ដោយ​សម្តេច​តេជោហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះរា​ជាណាច​ក្រកម្ពុជា កាលពី​ថ្ងៃទី​២៣​ ខែធ្នូ ឆ្នាំ២០១៥ ដើម្បី​ធ្វើការ​រៀបចំ​ទីក្រុង ឲ្យបាន​ល្អប្រសើ​រ ឆ្ពោះទៅដោះស្រាយប​ញ្ហាប្រ​ឈម នឹងកំ​ណើនប្រ​ជាពល​រដ្ឋ កំណើន​យាន​យន្ត និ​ងការ​អភិវ​ឌ្ឍកា​ន់តែច្រើ​ននាពេ​លខាង​មុខ៕ ដោយ៖កូឡាប

spot_img
×