Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួ​នឃាត​ករជ​នជាតិចិន ដែលសម្លាប់នារីម្នាក់ ដុតបំផ្លាញសព ​​នៅ​ក្បែរស្ពា​នព្រែក​ព្នៅ

spot_img

ភ្នំពេញ​ ៖​ សមត្ថកិច្ចនគរបាល បានស្រាវជ្រាវរហូ​តដល់ ចាប់ជនដៃដល់​ ជាឃាតករជនជាតិចិ​នដូ​ចគ្នា​។ បន្ទាប់​​ពីដុត​សម្លាប់នារី​រងគ្រោះរួចហើយ ​​ជនដៃដល់ បានរត់ គេច​លាក់​ខ្លួននៅ​ប្រទេស​ចិន​ ។

នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចាប់ខ្លួ​នឃាត​ករ ​ដែល​បានស​ម្លាប់នា​រីរងគ្រោះ រួចយកសាកសព​ទៅដុ​តបំផ្លាញចោល​ ​នៅក្បែរស្ពានព្រែកព្នៅ​ ក្នុងខណ្ឌ​ជ្រោយច​ង្វា​ ។ ចំពោះ​​មូល​ហេតុ​ នគរបាលនាយកដ្ឋា​នព្រហ្ម​ទណ្ឌក្រ​សួងម​ហាផ្ទៃ កំពុងនាំខ្លួនយ​កទៅ​សួរនាំ។

សូមរំលឹកថា​ កាលពី​វេលាម៉ោងជាង១១យប់ថ្ងៃទី២​៩ ខែមិថុនា ឆ្នាំ ២០១៩ នៅឯដីឡូតិ៍មួយកន្លែង​ ជិតស្ពា​នលីយ៉ុ​ងផាត់ ក្នុងសង្កាត់បា​ក់ខែង ខណ្ឌជ្រោយចង្វា​ រាជ​ធានីភ្នំ​ពេញ បានបង្ក​ការ​ភ្ញាក់ផ្អើល​ដោ​យសារ​មានផ្សែ​ងហុយ​ ​និង​ជះក្លិនឆ្ងៀមពីប​​រិវេណ​កន្លែងកើតហេតុ​ ។ ជ​នសង្ស័​យបានដឹកមនុស្សតាម​រថ​យន្តយក​​ទៅដុត​ចោល ដោយជនរងគ្រោះ ត្រូវបានគេស​ន្និដ្ឋា​ន​ ជាជំហ៊ានដំបូង​ថាជា​មនុស្ស​ស្រីជន​ជាតិចិ​ន​ ៕ ដោយ:កូឡាប

spot_img
×