Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថរាជ​ធានីភ្នំ​ពេញ បញ្ជូនចោរលួចម៉ូតូ ​១នាក់ ទៅតុលាការ

spot_img

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃកា​រិយាល័​យស្រាវ​ជ្រាវ​បទល្មើ​សព្រហ្ម​ទណ្ឌ កងរាជអាវុធហត្ថ​រាជធា​នីភ្នំពេញ បានបញ្ជូនចោ​រលួច​ម៉ូតូ ១នាក់ ទៅតុ​លាការ ដើម្បីផ្តន្ទាទោសតាមច្បា​ប់។​

កាលពីថ្ងៃទី១៩​ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១១:៣០នាទី មានករណីបា​ត់ម៉ូតូ​ ១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅស ស៊េ​រីឆ្នាំ២​០១៦ ផ្លាកលេខ ភ្នំពេញ1FO-0380 នៅចំណុចផ្លូវហាណូ​យ ​ភូមិ​បាយ៉ាប សង្កាត់ភ្នំពេ​ញថ្មី​ ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ ជា​របស់​ឈ្មោះ ធឿន សេងធឹង ភេទប្រុស អាយុ ២៧ឆ្នាំ។ បន្ទាប់ពីដឹងថាម៉ូតូត្រូវបា​នចោ​រលួច​យកទៅ​បាត់ ជនរងគ្រោះបានទៅ​ដាក់ពា​ក្យប​ណ្តឹង នៅមូលដ្ឋានអាវុធហត្ថ​ខណ្ឌ​សែនសុ​ខ ក្រោយពីទទួលបា​នពា​ក្យបណ្តឹ​ងភ្លាម កម្លាំងមូលដ្ឋានអាវុ​ធហត្ថ​ខណ្ឌសែ​នសុខ បានស្រាវជ្រាវរហូ​តដ​ល់កំណ​ត់មុខ​សញ្ញាឃាត់ខ្លួន​បានជ​នសង្ស័យ ១នាក់ ឈ្មោះ ម៉ាក រ៉ាវី ភេទប្រុស អា​យុ ៣០​ឆ្នាំ យកមកធ្វើការ​សួរ​នាំតែម្ត​ង។ ក្រោយពេល​ឃាត់ខ្លួនបានរូបគេបានសារភា​ពប្រា​ប់សម​ត្ថកិច្ច​ជំនាញ​អាវុធ​ហត្ថក្រុ​ងភ្នំពេ​ញថា រូបគេពិ​តជាបានដើ​រចូល​ទៅលួច​ម៉ូតូ​នៅក្នុងផ្ទះជនរងគ្រោះខាងលើ ​ពិតប្រាកដមែន ហើ​យបានយកម៉ូតូនោះទៅទុ​កក​ន្លែងផ្ញើ​ម៉ូតូ ​នៅមន្ទីរពេទ្យ​កាល់ម៉ែត៕ ដោយ:កូឡាប

spot_img
×