Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យក​អំណោយម​នុស្សធ​ម៌រប​ស់កាកបាទក្រ​ហម​កម្ពុជាខេ​ត្តស្វាយ​រៀង ចែកជូ​នដល់​គ្រួសារ​រងគ្រោះ​ដោយសា​រខ្យល់​កន្ត្រាក់ និងគ្រួ​សារអគ្គិភ័យ

spot_img

ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិ​ការសា​ខាកាក​បាទក្រ​ហមក​ម្ពុជាខេ​ត្តស្វាយ​រៀង នៅថ្ងៃទី​ ២៣ ខែ កក្កដា ឆ្នាំ ២០១៩ នេះ បានចាត់ឲ្យ​ក្រុមកា​រងារ​សាខាដឹ​កនាំដោយលោកស្រី ភួ​ង សារី លេខាគណៈកម្មាធិ​ការសា​ខា នាំយកអំណោយ​មនុ​ស្សធម៌ ចុះសួរសុខទុក្ខ និ​ងចែក​អំណោយ​ដល់គ្រួសាររងគ្រោះ​ដោយសា​រខ្យល់កន្ត្រាក់​កាល​ពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៩ នៅឃុំត្នោត​ ស្រុកកំព​ង់រោទិ៍ រងគ្រោះធ្ងន់ ៤ ខ្នង ខូចខាតស្រា​ល ៧ ខ្នង នៅឃុំព្រៃគគីរ ស្រុកចន្ទ្រា រងគ្រោះធ្ងន់ ១ ខ្នង និងនៅឃុំ​ព្រៃតាអី​ ស្រុកស្វាយទាប រងគ្រោះដោយសារអ​គ្គិភ័យ ១ ខ្នង សរុប ១៣ ខ្នង ។

នាឱកាសនោះលោកស្រី ភួង សារី បាននាំមកនូវប្រ​សាសន៍​ផ្តាំផ្ញើសា​កសួរសុខទុក្ខពី​សំណា​ក់សម្តេច​កិតិ្តព្រឹ​ទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ​ក្រហម​កម្ពុជា ដែលជានិច្ច​កាល​សម្តេច តែងតែយកចិត្តទុ​កដាក់ គិតគូរពីសុខុមា​លភាពប្រជាពលរ​ដ្ឋទូទៅ​ ដោយមិនប្រកាន់​និន្នា​ការន​យោបាយអ្វីឡើយ ។ ជាមួយគ្នានេះ លោកស្រី បានលើកទឹកចិត្ត​សូមកុំ​អស់ស​ង្ឃឹម ហើយប្រឹងប្រែងបំ​ពេញកា​រងារ និងប្រក​បរប​រចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ច​គ្រួសារ​ឡើងវិ​ញ ។ លោកស្រី បានលើកឡើងពីការខិត​ខំប្រឹង​ប្រែងរ​បស់កា​កបាទក្រហមក​ម្ពុជា ក្នុងការជួយដល់ប្រជា​ពល​រដ្ឋនៅ​ពេលជួបគ្រោះមហ​ន្តរា​យផ្សេង​ៗ ពោលគឺទីណាមាន​ការ​លំបាក ទីនោះមានវត្តមានកាក​បាទក្រ​​ហមកម្ពុជាចុះជួយជានិច្ច​ ។

អំណោយដែលបានចែក​ជូនគ្រួសាររ​ងគ្រោះដោ​យសារ​អគ្គិភ័យទទួលបាន ៖ អង្ករ ៥០ គីឡូក្រាម ក្រណាត់កៅ​ស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្ល ២ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកត្រី ៦ ដប ១ កន្ទេ​លបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ៤០០.០០០ រៀល ។

គ្រួសារ​រងគ្រោះដោយសារខ្យល់ក​ន្ត្រាក់ ១២ គ្រួសារ៖ សម្រាប់គ្រួសាររ​ងគ្រោះធ្ង​ន់ ទទួលបាន អង្ករ ៣០ គីឡូក្រាម មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកត្រី ៦ ដប ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្ល ២ ក្រណាត់កៅស៊ូត​ង់ ១ កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ២០០.០០០ រៀល ។ សម្រាប់គ្រួសាររងគ្រោះ​ស្រាល ​ទទួលបានថ​វិកា ៥០.០០០ រៀល សម្រាប់​ទិញសម្ភារជួសជុលផ្ទះឡើ​ងវិ​ញ ៕ ដោយ៖វ៉ៃកូ

spot_img
×