Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនត្រូវ​ធ្វេី​ជាម​ន្ត្រី​គ្រាប់​ល្ពៅ ប្រភេទ​ទីមួយ

spot_img

​ស្ទឹងត្រែង​៖ “​មិនត្រូវ​ធ្វេី​ជាម​ន្ត្រី​គ្រាប់​ល្ពៅ ប្រភេទ​ទីមួយ និង​ត្រូវ​អនុវត្តតាម​អនុសាសន៍ ១១​ចំណុច របស់សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី អោយបាន​ខ្ជាប់ខ្ជួន​“ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ។​

​រសៀល ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​ស្ទឹងត្រែង លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​មន្ត្រីរាជកា​រ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តស្ទឹងត្រែង​។​

​ថ្លែង​ក្នុង​ពិធី​នោះ លោក​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖ រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុងការ​សាងសង់​ផ្លូវ​នីមួយៗ ដូច្នេះ​មន្ត្រី​សាធារណការ និង​ដឹកជញ្ជូន​ដែលជា​ភ្នែក​ជា​ច្រមុះ​របស់​រាជរដ្ឋាភិបាល ត្រូវ​តាមដាន ថែទាំ​ជួសជុល និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ឱ្យបាន​ដិតដល់ និង​ប្រកាន់​យក​ទស្សនៈ​ធ្វើ​ផ្លូវ​ឱ្យមាន​គុណភាព​រឹងមាំ និង​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង​។​

​ជាមួយគ្នា​នោះដែរ លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​អង្គពិធី​ពី​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៧ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៣១ ផ្លូវ​ល្បឿន​លឿន កំពង់ផែ ស្ពាន និង​ហេ​ដ្ឋា​រចនាសម្ព័ន​ដឹកជញ្ជូន​ជាច្រើន​ទៀត​។ សមិទ្ធផល​ទាំងនេះ​បានប្រសូត​ចេញពី​សុខសន្តិភាព និង​បាន​ចូលរួមចំណែក​ក្នុងការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​រឹងមាំ​ក្នុង​រង្វង់​៧%​។ ដូចនេះ​យើង​ត្រូវ​រក្សាសុខ​សន្តិភាព​នេះ​ឱ្យបាន​ជាដាច់ខាត​លុះ​ក្នុងតម្លៃ​ណាក៏ដោយ ដើម្បី​បន្ត​ការអភិវឌ្ឍ​តទៅទៀត សំដៅ​សម្រេច​ឱ្យបាន​នូវ​ការប្រែក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​ ។​

​លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ផងដែរ​ថា​៖ ទោះ​ផ្លូវ​យើង​ល្អ​ប៉ុណ្ណា​ក៏ដោយ បើ​មានការ​ដឹកទំនិញ លើស​ទម្ងន់​កម្រិត​កំណត់ ផ្លូវ​នោះ​មិនអាច​ប្រើប្រាស់​បានយូរ​អង្វែង​ឡើយ ព្រោះថា​តាម​រូបមន្ត​របស់ ធនាគារពិភពលោក បើ​មាន​ឡាន​មួយគ្រឿង​ដឹកជញ្ជូន​លើស​ទម្ងន់​១០​តោន នៅលើ​ផ្លូវ​នោះ គឺ​ស្មើនឹង រថយន្ត​ចំនួន​១​ម៉ឺន​គ្រឿង​កំពុងធ្វើដំណើរ​នៅលើ​ផ្លូវ​នោះ​។​

លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តថា​៖ ការកែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​ជា​បច្ច័យ​បង្កឱ្យមាន គ្រោះថ្នាក់​ចរាចរណ៍ ដែល​តម្រូវឱ្យ​យើងទាំងអស់គ្នា​ចូលរួម​ប្រើ​យន្តការ​គ្រប់បែបយ៉ាង​ដើម្បី​កាត់បន្ថយ គ្រោះថ្នាក់​ចរាចរណ៍​ឱ្យនៅ​កម្រិត​ទាប​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​។​

​ទន្ទឹមនឹង​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនាសម្ព័ន​ដឹកជញ្ជូន លោក​ទេសរដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា ៖ មន្ត្រី​គឺជា អ្នកបម្រើ​រាស្ត្រ មិនមែនជា​ចៅហ្វាយនាយ​របស់​រាស្ត្រ​ទេ ដូចនេះ យើង​ត្រូវ​រិះរក​គ្រប់​មធ្យោបាយ និង​នីតិវិធី ដើម្បី​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​លឿន​ជាង​មុន​ទ្វេដង​។ ត្រូវអនុវត្ត​អោយបាន​ខ្ជ​សប់​ខ្ជួន អនុសាសន៍ ១១​ចំណុច របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន​។

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​បង្ហាញ​ផងដែរ​ពី​នីតិវិធី និង​យន្តការ​មួយចំនួន​ក្នុង​ការផ្ដល់សេវា​ឱ្យបាន​លឿន ដូចជា​៖ ការប្រឡង​យក​បណ្ណ​បើកបរ និង​ការបំពេញ​ឯកសារ​សម្រាប់​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស យានយន្ត​តាម​ប្រព័ន្ធ​អន​ឡាញ និង​ឆៀក​ចល័ត ជាពិសេស ការប្រើប្រាស់​កម្មវិធី​ថែទាំ​ផ្លូវ ROAD CARE Mobile App ដើម្បីឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ចូលរួម​រាយការណ៍​ពី​ជង្ហុក​សំបុកមាន់ ដើម្បីឱ្យ​ក្រុមការងារ ចុះមក​ជួសជុល​ទាន់ពេលវេលា ទប់ស្កាត់​ការ​ខូច​រាលដាល​កាន់តែ​ធំ​ដែលនាំឱ្យ​ចំណាយ​ថវិកា​កាន់តែច្រើន​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី បាន​ដកស្រង់​ប្រសាសន៍​ក្រើនរំលឹក​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ទាក់ទង​នឹង​មន្ត្រី​គ្រាប់​ល្ពៅ​ទាំង​៤​ប្រភេទ ដែល​រួមមាន​៖ មន្ត្រី​ប្រភេទ​ទី​១ បានទូល​ស្តេច​ថា​៖ គ្រាប់​ល្ពៅ​ដែល​ស្តេច ប្រទាន​គឺ​ផ្លែ​ល្អ​ណាស់ ហើយ​បាន​ដឹក​មក​ថ្វាយ​ព្រះមហាក្សត្រ​ដែរ ប៉ុន្តែ​កងការពារ​ព្រះរាជវាំង​មិនឱ្យ​ចូល មន្ត្រី​ប្រភេទ​ទី​២ បានទូល​ស្តេច​ថា​៖ គ្រាប់​ល្ពៅ​ដែល​ស្តេច​ប្រទាន​គឺ​ផ្លែ​ល្អ​ណាស់ តែ​អត់​បាន​ដឹក​មក​នោះទេ មន្ត្រី​ប្រភេទ​ទី​៣ បានទូល​ស្តេច​ថា​៖ គ្រាប់​ល្ពៅ ដែល​ស្តេច​ប្រទាន​ត្រូវ កណ្តុរ​ស៊ី​អស់ អត់​បាន​ដាំ​ទេ និង​ចុងក្រោយ​មន្ត្រី​ប្រភេទ​ទី​៤ បានទូល​ស្តេច​ដោយ​ត្រង់ៗ​ថា​៖ គ្រាប់​ល្ពៅ ដែល​ស្តេច​ប្រទាន គឺជា​គ្រាប់​ល្ពៅ​ស្ងោរ មិនអាច​ដាំ​ដុះ​បានទេ ហើយ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ក្រើន​រំលឹកថា​៖ ហាម​ដាច់ខាត​កុំ​ធ្វើខ្លួន ជា​មន្ត្រី​ប្រភេទ​ទី​១៕ ដោយ​៖​កូ​ឡាប​

spot_img
×