Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆមាស​ទី​១ បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​សរុប​បាន ​៧៨​ករណី

spot_img

​ភ្នំពេញ​៖ យោងតាម​របាយការណ៍​ឆមាស​ទី​១ ដើមឆ្នាំ​២០១៩ របស់ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​(​គ​.​ជ​.​ប​.​ជ​) បាន​បង្ហាញថា ស្ថានភាព​បទល្មើស​ជួញដូរ​មនុស្ស​ត្រូវបាន​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ជា​បន្តបន្ទាប់ អាស្រ័យ​ដោយមាន​ការខិតខំ​ប្រឹង​ប្រែង និង​មាន​កិច្ចសហការ​បានល្អ​រវាង​ក្រសួង ស្ថាប័ន អង្គភាព​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​រួមទាំង​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ថ្នាក់ក្រោម​ជាតិ​និង​អង្គការ​ដៃគូ​ទាំងឡាយ​បាន​បង្ក្រាប អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​សរុប​បាន​៧៨​ករណី ក្នុងនោះ ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនទៅ​សាលាដំបូង ចំនួន​៩៧​នាក់ និង​សង្គ្រោះ​ជនរងគ្រោះ ចំនួន​២៦៣​នាក់ ។​

​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ នា​ទីស្តីការក្រសួង គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) បាន​បើក​កិច្ចប្រជុំ​ស្តីអំពី​របាយការណ៍​ក្រុមការងារ​អន្ដរក្រសួង លើ​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឆមាស​ទី​១ ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០១៩ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។

​យោងតាម​របាយការណ៍​ឆមាស​ទី​១​របស់ (​គ​.​ជ​.​ប​.​ជ​) បាន​បង្ហាញថា ស្ថានភាព​បទល្មើស​ជួញដូរ​មនុស្ស​ត្រូវបាន​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ជា​បន្តបន្ទាប់ អាស្រ័យ​ដោយមាន​ការខិតខំ​ប្រឹង​ប្រែង និង​មាន​កិច្ចសហការ​បានល្អ​រវាង​ក្រសួង ស្ថាប័ន អង្គភាព​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​រួមទាំង​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ថ្នាក់ក្រោម​ជាតិ​និង​អង្គការ​ដៃគូ​ទាំងឡាយ​បាន​បង្ក្រាប អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​សរុប​បាន​៧៨​ករណី (​កើនឡើង​១៦​ករណី ស្មើនឹង​២៥%)​។ ក្នុងនោះ ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនទៅ​សាលាដំបូង ចំនួន​៩៧​នាក់ (​កើន​១២​នាក់ ស្មើនឹង​១៤%) ក្នុងនោះ​ស្រី​២២​នាក់ អនីតិជន​០៩​នាក់ ជា​ជនបរទេស ១៤​នាក់​សញ្ជាតិ​ចិន ១២​នាក់ និង​អាមេរិក​០២​នាក់​។ សង្គ្រោះ​ជនរងគ្រោះ ចំនួន​២៦៣​នាក់ ស្មើនឹង​១៤៨% ក្នុងនោះ​មាន អាយុ​ក្រោម​១៥​ឆ្នាំ ៧០​នាក់ អាយុ​១៥-១៧​ឆ្នាំ ៣១​នាក់ និង​ពី​១៨​ឆ្នាំ​ឡើង ១៦២​នាក់​។​ដោយឡែក ការបង្ការ ទប់ស្កាត់ ការជួញដូរ​មនុស្ស​តាម​រូបភាព​អាពាហ៍ពិពាហ៍​រវាង​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៩​នេះ ក្រសួងការបរទេស និង​ច្រកចេញចូល​តែមួយ របស់​ក្រសួងមហាផ្ទៃ ទទួលបន្ទុក​ការងារ​អាពាហ៍ពិពាហ៍រ​វាង​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស បានទទួល​ពាក្យ និង​ធ្វើ​សម្ភាសន៍​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស សរុប​ចំនួន​១,០០៩​គូ ដែល​បានដាក់​ពាក្យសុំ​រៀប​អាពាហ៍ពិពាហ៍​តាមផ្លូវ​ច្បាប់​។ ជាមួយគ្នា​នោះ បទល្មើស​ថ្មី​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស​ឆ្លងដែន​គឺ​ពេល​ពពោះ​ជំនួស និង​មេខ្យល់​នាំ​ស្ត្រី​ជា​កូនក្រមុំ​ឆ្លងដែន​ស្វែងរក​គូស្រករ​នៅក្រៅ​ប្រទេស​ក៏ត្រូវ​បាន​រកឃើញ​ទប់ស្កាត់​និង​បង្ក្រាបបាន​ទាន់ពេលវេលា និង​នៅតែ​បន្ត​ស្រាវជ្រាវ​បន្ថែមទៀត​។ ជាង​ង​ឲ​នេះ​ទៅទៀត​ក្នុង​រយៈពេល​កន្លងមក​បាន​បង្កើន​ការយកចិត្តទុកដាក់​ស​ម្រ​ប​សម្រួល​ពង្រឹង​កិច្ចសហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ជា​សមាជិក និង​ជំរុញ​សកម្មភាព​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​រាជធានី​-​ខេត្ត មន្ទីរ អង្គភាព និង​ដៃគូ​ជាតិ អន្តរជាតិ​នានា​ក៏ដូចជា​សមត្ថកិច្ច​នៃ​ប្រទេស​ពាក់ព័ន្ធ​ដើម្បី​ធ្វើ​សកម្មភាព​និង​កិច្ចសហប្រតិបត្តិការ​ដោះស្រាយ​បញ្ហា​រួមគ្នា​និង​ទទួលបាន​លទ្ធផល ជាច្រើន​។​

​ក្រោម​ការចង្អុលបង្ហាញ​របស់​សម្តេច​ក្រឡាហោម ស ខេង គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) ក៏បាន​លើក​ទិសដៅ​អនុវត្ត​បន្ត​សម្រាប់​ឆមាស​ទី​២​ផងដែរ រួមមាន​៖ បន្ត​ពង្រឹង​ស្ថាប័ន និង​ពង្រីក​កិច្ចសហការ​ទូលំទូលាយ​រវាង​សមាជិក​ក្នុង​ក្រុមការងារ​អន្តរក្រសួង និង​គណៈកម្មាធិការ​ថ្នាក់ក្រោម​ជាតិ ដោយ​បង្កើន​ការយកចិត្តទុកដាក់​រៀ​ប​ចំ​កិច្ចប្រជុំ​ក្រុមការងារ​ជាប្រចាំ​និង​ផ្ដល់​របាយការណ៍ មក​អគ្គលេខាធិការដ្ឋាន ។ បន្ត​រៀបចំ និង​ព​ន្លឿ​ន​ការអនុម័ត​ច្បាប់​សំខាន់ៗ និង​បន្ត​រៀបចំ​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​​។ រៀបចំ​ផែនការ​អនុវត្ត​ផ្អែកលើ​យុទ្ធសាស្ត្រ​រួម​ដែល​បានកំណត់​ក្នុង​ផែនការ​ជាតិ​។ ពង្រឹង​ប្រសិទ្ធភាព​នៃ​ការដឹកនាំ​បញ្ជា និង​ការអនុវត្ត​នូវ​វិធានការ​ជា​អាទិភាព ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​គ្រប់​រូបភាព​។ ត្រៀម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​ក្រុម​ប្រទេស​បញ្ជូន ( កម្ពុជា​.​ឡាវ​.​ភូមា​) ដើម្បី​ពង្រឹង​កិច្ចសហការ​ដោះស្រាយ​បញ្ហា​រួម ។ ត្រៀម​កិច្ចប្រជុំ​បី​ប្រទេស​កម្ពុជា វៀតណាម ចិន ក្នុងការ​ពង្រឹង​កិច្ចសហការ ការពារ​និង​បង្ការ​ទប់ស្កាត់​ការ​នាំចូល​មនុស្ស​ឆ្លងដែន​ខុសច្បាប់​ជាពិសេស​ទារក និង​ស្ត្រី​។ បើក​វគ្គ​បណ្ដុះបណ្ដាល​ព​ង្រឹ​ង​សមត្ថភាព​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដល់​មន្ត្រី​ទទួលបន្ទុក​អនុវត្ត​ថ្នាក់ក្រោម​ជាតិ​។

បន្ត​លើកកម្ពស់​ការងារ​ផ្សព្វផ្សាយ​ច្បាប់ គោលនយោបាយ និង​ពង្រឹង​ការអប់រំ​តាម​គ្រប់​រូបភាព និង​ការប្រើ​គ្រប់​លទ្ធភាព និង​ធនធាន ដើម្បី​លើកកម្ពស់​ការយល់ដឹង​ជា​សកល​អំពី​ការជួញដូរ​មនុស្ស​ការ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ការកេងប្រវ័ញ្ច កម្លាំង​ពលកម្ម ទំនាក់ទំនង​រវាង ទេស​ន្ត​ប្រវេសន៍ និង​អំពើ​ជួញដូរ​មនុស្ស និង​បទល្មើស​ពាក់ព័ន្ធ​ដទៃទៀត​។ បន្ត​តាមដាន​លទ្ធផល និង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀងទ្វេភាគី ពហុភាគី និង​គាំទ្រ​ដល់​ការអនុវត្ត​អនុសញ្ញា និង​ផែនការ​អាស៊ាន​ប្រឆាំង​ការជួញដូរ​មនុស្ស ដែល​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន បាន​ចុះហត្ថលេខា​រួមគ្នា​កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ ២០១៥​។ ជំរុញ​តាមដាន​ត្រួតពិនិត្យ​ក្រុមហ៊ុន​បញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ឲ្យ​អនុវត្តតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ការពារ​សុវត្ថិភាព​។

បន្ត​រៀបចំ​វិធានការ​គ្រប់គ្រង​លំហូរ​ពលករ​ទេស​ន្ត​ប្រវេសន៍ ក​ការងារ​ឆ្លងដែន​មិន​ប្រក្រតី​។ ពង្រឹង​ប្រព័ន្ធយុត្តិធម៌​ព្រហ្មទណ្ឌ​ជាពិសេស ការពង្រឹង​កិច្ចសហការ​ក្នុង​ការជួយ​គ្នា​ទៅវិញទៅមក​ក្នុង​វិស័យ​យុត្តិធម៌​ព្រហ្មទណ្ឌ​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​។ បន្ត​អនុវត្ត និង​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល និង​ការចុះ​តាមដាន​អនុវត្ត​គោលនយោបាយ​នៅ​ថ្នាក់ក្រោម​ជាតិ និង​ពង្រឹង​សកម្មភាព​ទទួល​ពលក​រ ការស្រាវជ្រាវ​ទិន្នន័យ និង​ផ្ដល់​សេវា​ជូន​ពលករ​ដែល​ត្រូវបាន​បញ្ជូន​ត្រឡប់​ពី​អាជ្ញាធរ​បរទេស និង​ពលករ​វិលត្រឡប់​វិញ​នៅតាម​ច្រកព្រំដែន​សំខាន់ៗ​៕ ដោយ​៖​កូ​ឡាប​

spot_img
×