Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាប់ចោទ​ម្នាក់ លោត​សម្លាប់ខ្លួន ពី​ស៊ីទែន​ផ្ទុក​ទឹក​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល​

spot_img

​កណ្តាល​៖ ពន្ធនាគារ​ខេត្ត​កណ្តាល មានការ​ធ្វេស​ប្រហែល ធ្វើឲ្យ​ជនជាប់ចោទ​ម្នាក់ រត់ចេញ​ពី​បន្ទប់​ឃុំខ្លួន​ចេញមកក្រៅ ហើយ លោត​សម្លាប់ខ្លួន​ពី​ស៊ីទែន​ផ្ទុក​ទឹក​ក្នុង​ពន្ធនាគារ​។ បើ​តាម​របាយការណ៍​ពន្ធនាគារ អះអាងថា ជនជាប់ចោទ​រូប​នេះ បាន​លោត​សម្លាប់ខ្លួន ។​

​ជនជាប់ចោទ​ឈ្មោះ មុត លី​ណាន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជាប់ចោទ​ពី​បទ ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា តាម​មាត្រា​៤១០​នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ទេព​អរជូន ឃុំ​កោះ​ខែល ស្រុក​ស្អាង កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៧ ហើយ​ត្រូវបាន​លោក គឹម ម៉េង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល ឃុំខ្លួន​នៅ​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៧​។ មុត លី​ណាន បាន​លោត​សម្លាប់​ខ្លួន​ពី​ស៊ីទែន​ផ្ទុក​ទឹក​ដ៏​ធំ​ក្នុង​ពន្ធនាគារ កាលពី​ពេល​ថ្មីៗ ហើយ​ទើបតែ​ធ្លាយ​ដំណឹង​ចេញមកក្រៅ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×