Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​វៀតណាម រួមគ្នា ទប់ស្កាត់​នូវ​យុទ្ធសាស្ត្រ​របស់​អមិត្ត ដែលមាន ឧបាយកល​បំបែកបំបាក់​សន្តិភាព និង​ចំណង​សាមគ្គីភាព​

spot_img

(​ភ្នំពេញ​)៖ នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត បាន​ថ្លែងថា ក្រសួងការពារជាតិ​ក​ម្ពុ​ជា​និង​វៀតណាម នឹង​បន្ត​រួមគ្នា​អនុវត្ត និង​មាន​វិធានការ​ដោះស្រាយ​ឱ្យមាន​ប្រសិទ្ធភាព ទប់ស្កាត់​នូវ​យុទ្ធសាស្ត្រ​របស់​អមិត្ត ដែលមាន ឧបាយកល​បំបែកបំបាក់​សន្តិភាព និង​ចំណង​សាមគ្គីភាព​កម្ពុជា​-​វៀតណាម​។

​លោក​បាន​បន្តថា កងទ័ព​ប្រទេស​ទាំងពីរ​ត្រូវតែ​ជា​កម្លាំង​ស្នូល​ធានា​ឱ្យបាន​នូវ​ស្ថិរភាព កិច្ចសហប្រតិបត្តិការ រីកចម្រើន​លើ​គ្រប់​វិស័យ ទប់ស្កាត់ នូវ​រាល់​សកម្មភាព​អសកម្ម ដែល​ឈានដល់​ការបំបែកបំបាក់​សន្តិភាព និង​ធ្វើ​អ​ស្តិ​រ​ភាព​កងទ័ព​ទាំងពីរ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ ក្រ​សួ​ងា​ការពារជាតិ​បាន​ពិភាក្សា​ការងារ ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បម្រុង ង្វៀន ជីវី​ញ អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​វៀតណាម នៅ​ទីស្តីការក្រសួង​ការពារជាតិ នា​រសៀល​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

​ក្រសួងការពារជាតិ​ក​ម្ពុ​ជា និង​ក្រសួងការពារជាតិ​វៀតណាម នឹង​ខិតខំ​បន្ត​រួម​សហប្រតិបត្តិ​ការផ្លាស់ប្តូ​រ​ព័ត៌មាន ដើម្បី​ធានា​ឱ្យបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​តាម​បណ្តោយ​ព្រំដែន ហើយ​បង្ក្រាប​ឱ្យទាន់​ពេលវេលា​នូវ​បទល្មើស​ផ្សេងៗ​តាម​ព្រំដែន​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត បាន​ថ្លែងថា ភាគី​ទាំងពីរ​នឹង​កសាង​ព្រំដែន​សន្តិភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ បន្ត​សហប្រតិបត្តិការ​រុក​អដ្ឋិធាតុ កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ពលី​នៅក្នុង​ប្រទេស​កម្ពុជា កាលពី​សម័យ​សង្គ្រាម​នៅ​ស៊ីវិល​នៅ​កម្ពុជា​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត បាន​បញ្ជាក់ថា ក្រសួងការពារជាតិ​ទាំងពីរ​នឹង​បន្ត​ផ្លាស់ប្តូរ​ប្រតិភូ​នាយទាហាន​វ័យក្មេង​បន្តវេន ដើម្បី​ផ្លាស់ប្តូរ​បទ ពិសោធន៍​ការងារ ការពារ​សន្តិសុខ​កង​ទ័ព សហការ​ក្នុងការ​បណ្តុះបណ្តាល​ហ្វឹកហ្វឺន បំប៉ន​ឱ្យ​នាយទាហាន និង​ថ្នាក់ដឹកនាំ​បន្តវេន​លើ​វិស័យ​ការពារជាតិ ព្រមទាំង​បន្ត​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងទឹក​ប្រទេស​ទាំងពីរ និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​យោធភូមិភាគ ជាប់​ព្រំដែន​ប្រទេស​ទាំងពីរ និង​បណ្តា​អង្គភាព​ថ្នាក់​ប្រហាក់ប្រហែល​របស់​ភាគី​ទាំងពីរ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×