Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​នាយក​រដ្ឋម​ន្រ្តីចិន ដែលមានតួនាទីក្នុងការ​សម្លាប់​រង្គាល​លើបាតុ​ករចិ​នឆ្នាំ ១៩៨៩ ទទួលមរ​ណៈនៅវ័យ​ ៩១ឆ្នាំ

spot_img

អតីតនាយករដ្ឋមន្រ្តីចិន​ លោក Li Peng បានទទួល​មរណភាពដោ​យជំងឺ នៅវ័យ ៩១ឆ្នាំ។ លោកគឺជាមនុស្សដែល​បានប​ញ្ជាឲ្យមា​នច្បាប់អាជ្ញាសឹក​ក្នុង​អំឡុង​ឆ្នាំ ១៩៨៩ ដើម្បីបង្រ្កាបទៅលើក្រុ​មបា​តុករ​ចិននៅទី​លាន Tiananmen។

លោក Li Peng ដែលត្រូវគេឲ្យរហស្សនាមថា​អ្នកពិ​ឃាតប៉េ​កាំង (Butcher of Beijing) បាន​កាន់​តួនាទី​ធំៗជា​ច្រើន ក្នុងអំឡុងឆ្នាំ ១៩៨០ ដល់ ១៩៩០។ គាត់មានតួនាទីក្នុងការបង្រ្កាប​ទៅលើក្រុ​មបា​តករ​ដែលទាមទារឲ្យមានប្រ​ជាធិ​បតេយ្យ​ នៅថ្ងៃទី ៤ ខែមិថុនា ប្រទេសក្នុងឆ្នាំ ១៩​៨៩។ ការបង្រ្កាបនោះបណ្តាលឲ្យក្រុម​បា​តក​​រ ភាគ​ច្រើនជា​និស្សិត​ចំនួន រាប់ពាន់ រាប់ម៉ឺននាក់​ស្លាប់។​

លោក បានការពារសកម្មភាព​រប​ស់លោក​នៅពេល​នោះថា​ ជាជំហានចំបាច់ត្រូ​វតែ​ធ្វើ។

តើមានព្រឹត្តិការណ៍អ្វី​កើតឡើង​ក្នុងឆ្នាំ ១៩៨៩?

ក្នុងខែមេសា ឆ្នាំ ​១៩៨៩ ក្រុមអ្នកតវ៉ាដែលទា​មទា​រឲ្យមា​នប្រជាធិ​បតេយ្យ បានធ្វើការលុកលុយចូល​កាន់​កាប់ទី​លាន Tiananmen និងបានធ្វើ​ការត​វ៉ានយោបាយដ៏ធំបំផុតនៅក្នុង​ប្រវ​ត្តិសាស្រ្តចិ​ន។ ការតវ៉ានោះមានរយៈពេល​ ​៦សប្តាហ៍។

នៅពេលយប់ ថ្ងៃទី​ ៣​ ខែមិថុនា ឆ្នាំដដែល រថក្រោះបានបើ​កចូល ហើយកងកម្លាំងរដ្ឋា​ភិបា​លចិន បាន​ធ្វើកា​របា​ញ់ប​ង្រ្កាបលើ​បាតុករ បណ្តាលឲ្យមានមនុស្ស​រាប់រ​យរាប់ពាន់​នាក់​ស្លាប់ និងរបួសនៅជុំ​វិញ​ទីលា​ន Tiananmen។

ក្រោយមានការ​បង្រ្កាប អាជ្ញាធរចិ​ននិ​យាយថា​ គ្មាននរណាម្នាក់ត្រូ​វ​បានបា​ញ់ស​ម្លាប់ឡើ​យ។

ចាប់តាំងពីពេលនោះម​ក រដ្ឋាភិបាលចិនមិនដែលចេញ​តួលេ​ខផ្លូវ​ការពី​ចំនួន​អ្នកស្លា​ប់ក្នុង​ការប​ង្រ្កាបនោះ​ឡើយ ប៉ុន្តែប៉ាន់​ប្រមាណ​ថា ត្រឹមរាប់រយ​នាក់ស្លា​ប់។ ទោះយ៉ាងណា ក្រុមសិទ្ធិមនុស្ស​ និ​ងសាក្សីបាន​និយា​យថា អ្នកស្លាប់អាច​មាន​ច្រើន​ពាន់នា​ក់៕

អត្ថបទប្រែសម្រួល​ដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×