Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របា​យកា​រណ៍៖ Huawei ជួយកសាងប្រ​ព័ន្ធ​ទូរស័​ព្ទឲ្យកូរ៉េខាងជើ​ងដោ​យសម្ងា​ត់

spot_img

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស​ចិន​ Huawei បានជួ​យកូ​រ៉េខាងជើ​ងដោយ​សម្ងាត់​ក្នុងកា​រកសា​ងប្រព័​ន្ធទូ​រស័ព្ទ ដែលវាគឺជាការរំលោភ​ទៅនឹ​ងទ​ណ្ឌកម្ម ដែលដាក់សម្ពាធលើ​ប្រទេ​សកូរ៉េ​ខាងជើង ឲ្យបញ្ឈប់ការ​អភិវ​ឌ្ឍអាវុធ​នុយក្លេ​អ៊ែរ។ នេះបើតាមសេចក្តីរាយការណ៍​រប​ស់កាសែ​ត The Washington Post។

កាសែតខាងលើបានដកស្រងឯកសារ​បែក​ធ្លាយដោ​យអតី​តបុគ្គលិក Huawei និងមនុស្សដែល​ដឹង​ច្បាស់ពី​គម្រោង​នោះ ដោយបានរាយការណ៍នៅថ្ងៃ​ចន្ទ​ថា Huawei បានធ្វើកិច្ចការជាមួ​យនឹ​ងស្ថាប័​នបច្ចេ​កវិទ្យាព័ត៌មាន​អន្តរ​ជាតិឈ្មោះ​ Panda ដែលជាស្ថា​ប័ន​រដ្ឋ​ចិន លើគម្រោងទូរគមនា​គម​ន៍ជាច្រើននៅក្នុងប្រ​ទេស​កូរ៉េខា​ងជើ​ងសម្រាប់រយៈពេលយ៉ា​ងតិ​ច ៨ឆ្នាំរហូតមក​ដល់​ឆ្នាំ ២០១៦។

បើតាមឯកសារ ​កុងត្រ និងឯកសារអេឡិចត្រូនិ​ចដែ​លផ្ត​ល់ឲ្យកាសែត​ខាងលើ​ បានឲ្យដឹងថា ក្រុមហ៊ុន Huawei និង​ស្ថាប័​ន Panda Internatio​nal បានដឹកជញ្ជូនសម្ភារទៅកាន់​ប្រទេស​កូរ៉េខា​ងជើង ដើម្បីជួយរបបកុម្មុ​និស្ត​នោះបង្កើ​តប្រព័​ន្ធ 3G។

អ្នកសរសេរម្នាក់របស់ ​Washington Post បាន​លើកឡើ​ងថា “ការដែល Huawei ជួយកូរ៉េខា​ងជើ​ង ទើបធ្វើឲ្យមានប្រជាជ​នកូ​រ៉េខាង​ជើងជា​ច្រើនប្រើ​ប្រាស់ទូ​រស័ព្ទ ហើយវាត្រូវធ្វើឡើង​យ៉ាង​សម្ងាត់​។ ពួកគេប្រើប្រា​ស់ឈ្មោះ​កូដ​ ដើម្បីបញ្ជៀស​ថាពួ​កគេជា​កូរ៉េខា​ងជើ​ង”។

បើតាមឯកសារ​បានឲ្យ​ដឹងថា ក្រុមហ៊ុន Huawei បានប្រើប្រា​ស់លេ​ខកូដ (A9) នៅពេលសំដៅទៅដល់​ប្រទេ​សកូ​រ៉េខាង​ជើង។

សូមបញ្ជាក់ថា ​បច្ចុប្បន្ន ក្រុមហ៊ុន Hauwei កំពុងរងទ​ណ្ឌក​ម្មរ​បស់អា​មេរិ​ច ដែលរដ្ឋាភិបាល​អាមេ​រិចហា​មប្រា​មមិន​ឲ្យក្រុម​ហ៊ុនអា​មេរិច​ទាំង​អស់ធ្វើ​ជំនួ​ញជាមួ​យនឹង Huawei ទៀតទេដោយបារម្ភ​ពីប​ញ្ហាសន្តិ​សុខ​ជាតិ។ ទោះយ៉ាងណា Huawei បានប​ដិសេ​ធថា ឧបករណ៍របស់ខ្លួ​នបា​នប៉ះពាល់ដល់សន្តិសុ​ខជា​តិរ​បស់ប្រ​ទេសប្រើ​ប្រាស់​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN

spot_img
×