Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​អ្នកទោស ប៉ះទង្គិច​គ្នា​ក្នុង​គុក​ប្រេ​ស៊ីល បណ្តាល​ឲ្យ ៩​នាក់​ស្លាប់​

spot_img

​ប៉ូលិស​នៅ​ក្នុង​ប្រទេសប្រេ​ស៊ីល បាន​និយាយថា អ្នកទោស​ចំនួន ៩​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​កុប្បកម្ម នៅក្នុង​ពន្ធនាគារ​មួយ ក្នុង​រដ្ឋ Goias​។​

​អាជ្ញាធរ​បញ្ជាក់ថា កុប្បកម្ម​កើតឡើង​នៅពេល ដែល​អ្នកទោស​មួយក្រុម​ប្រដាប់​ដោយ​អាវុធ បាន​វាទទី​ចូល​កន្លែង​ដែល​គ្រប់គ្រង​ដោយ​ក្រុម​អ្នកទោស​ម្ខាង​ទៀត​។ ក្នុង​ចំណោម​អ្នក​ស្លាប់ មាន​ម្នាក់​ត្រូវបាន​សម្លាប់​ដោយ​កាត់​ក្បាល​។​

​ក្រោយ​មាន​ការ​បាញ់កាំភ្លើង​ពី​ប៉ូលីស អ្នកទោស​នៃ​ក្រុម​ទាំង​សងខាង​ជាង ១០០​នាក់​បាន​រត់គេចខ្លួន ប៉ុន្តែ​ប៉ូលីស​និយាយថា ពួកគេ​អាច​គ្រប់គ្រង​ស្ថាន​ការ​បាន​មក​វិញ​។​

​អ្នកទោស​ចំនួន ៣០​នាក់​ត្រូវបាន​ចាប់ខ្លួន​យក​មក​វិញ ប៉ុន្តែ​មាន​ប្រហែល ៨០​នាក់​ទៀត​កំពុង​រត់​គេចខ្លុន​។ អ្នកទោស​ចំនួន ១៤​នាក់​ផងដែរ​បាន​រងរបួស​។​

​កុប្បកម្ម​នេះ​កើតឡើង​នៅ​ថ្ងៃ​ចូលឆ្នាំថ្មី ពេល​ល្ងាច​។ អ្នកទោស​ទាំង​ពីរ​ក្រុម​បាន​ប៉ះទង្គិច​គ្នា និង​បាយ​វាយកំទិចរ​បាំង​នៃ​ពន្ធនាគារ និង​បាន​រត់គេចខ្លួន​។​

​កុប្បកម្ម​តែងតែ​កើតមានឡើង​ជា​ញឹកញាប់​នៅ​ក្នុង​គុក ប្រទេសប្រេ​ស៊ីល ដែល​មាន​ភាព​ចង្អៀត ខណៈ​ដែល​មាន​បុគ្គលិក​នៅ​ទីនោះ​តិចតួច​៕ សុភ័ក្ត្រ​

spot_img
×