Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដក​តំណែង​លោកព្រះ​រាជអា​ជ្ញារង​ អ៊ង រី បន្ទាប់ពីមានរឿង​អាស្រូវ​ស្នេហាត្រី​កោណផ្អើ​លបណ្តា​ញសង្គ​ម

spot_img

ភ្នំពេញ៖ បន្ទាប់ពីប្រពន្ធតាមទាន់ពេលនាំ​ស្រីស្នេ​ហ៍ចូល​ផ្ទះសំណា​ក់នោះ លោក អង្គ វង្សវឌ្ឍានារដ្ឋមន្ត្រីក្រ​សួង​យុត្តិធ​ម៌ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានសម្រេចដ​កលោ​ក អ៊ង រី ព្រះរាជអាជ្ញារ​ង នៃអយ្យការ​អម​សាលា​ដំបូង​ខេត្តកោះ​កុង ឲ្យទៅបម្រើការងារនៅក្រ​សួង​យុត្តិធ​ម៌ ជាបណ្តោះអា​សន្ន​។

លោក រដ្ឋមន្ត្រីក្រសួងយុត្តិធម បានចេញលិខិតបង្គា​ប់ការ សម្រេចឲ្យលោក​ អ៊ង រី ព្រះរាជអាជ្ញា​រង​នៃអយ្យ​ការអម សាលាដំបូងខេត្តកោះ​កុង ត្រូវមកបង្ហា​​ញវត្តមា​នរៀងរា​ល់ម៉ោង​ធ្វើការនៅទីស្តីការក្រសួង។

សេចក្តីសម្រេ​ចដកតំ​ណែងលោក អ៊ង រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា​ដំបូង​ខេត្តកោះ​កុង បានធ្វើឡើងបន្ទាប់ពាក់ព័ន្ធ ករណីព្រះរាជអាជ្ញារ​ងរូ​បនេះ លួចលាក់ដឹកស្រីស្នេ​ហ៍ចូ​លផ្ទះសំណា​ក់ ស្រែនាង ក្នុងសង្កា​ត់ផ្សា​រដើម​ថ្គូវ ខណ្ឌចំការ​មន រាជធា​នីភ្នំ​ពេញ ហើយប្រពន្ធដើម​តាម​ទាន់ កាលពីយប់ថ្ងៃទី១៨ ​ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ៕ ដោយ៖កូឡាប

spot_img
×