Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្សី​សំដែង​ការសោកស្តាយ ដែល​យន្តហោះ​យោធា​ខ្លួន​រំលោភ​ដែនអាកាស​របស់​កូរ៉េខាងត្បូង​

spot_img

​ប្រទេស​រុស្សី​បាន​សំដែង​ការសោកស្តាយ​យ៉ា់ងខ្លាំង ដែល​យន្តហោះ​យោធា​របស់ខ្លួន​បាន​ហោះចូល​ដែនអាកាស​របស់​កូរ៉េខាងត្បូង ហើយ​រុស្សី​បានលើកឡើង​ថា​វា​គឺជា​រឿង​អ​ចេតនា ដោយសារតែ​បញ្ហា​បច្ចេកទេស​។ នេះ​បើតាម​ការបញ្ជាក់​របស់​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​។​

​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ទីក្រុង​សេ​អ៊ូ​ល​បាន​និយាយថា យន្តហោះ​ចំបាំង​រុស្សី​បាន​រំលោភ​ដែនអាកាស​របស់​កូរ៉េខាងត្បូង​ចំនួន ២​ដង​។ យោធា​កូរ៉េខាងត្បូង​ក៏បាន​ធ្វើ​ការបាញ់​គំរាម​យន្តហោះ​រុស្សី​នោះ​ផងដែរ​។​

​ដំបូង​ឡើយ ក្រសួងការពារជាតិ​រុស្សី​បានធ្វើ​ការបដិសេធ​ចំពោះ​ហេតុការណ៍​នោះ ប៉ុន្តែ​វិមាន​ខៀវ​របស់​កូរ៉េខាងត្បូង បាន​ថ្លែងថា ឥឡូវនេះ រុស្សី​បាន​សំដែង​ការសោកស្តាយ និង​បាន​លើកឡើងថា ការរំលោភ​ដែនអាកាស​របស់​កូរ៉េខាងត្បូង​គឺជា​រឿង​អ​ចេតនា​។​

​តើ​មាន​អ្វី​កើតឡើង​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​?

​យោធា​កូរ៉េខាងត្បូង​បាន​និយាយថា យន្តហោះ​រុស្សី​ចំនួន ៣​គ្រឿង និង​យន្តហោះ​យោធា​ចិន ២​គ្រឿង បាន​ហោះចូល​ដែនអាកាស​របស់​កូរ៉េខាងត្បូង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​។​

​កូរ៉េខាងត្បូង​បញ្ជាក់ថា យន្តហោះ​ចំបាំង​របស់ខ្លួន​បាន​បាញ់ និង​ប្រើ​កាំភ្លើងយន្ត​បាញ់​គំរាម នៅពេល​យន្តហោះ​រុស្សី​បាន​រំលោភ​ដែនអាកាស​ខ្លួន​។ ខ្លួន​ក៏បាន​ប្រើ​យន្តហោះ​ចំបាំង F-15 និង F-16 ដើម្បី​ឲ្យ​ស្ទាក់​យន្តហោះ​នោះ​ផងដែរ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×