Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលា​ដំបូង​ខេត្តព្រះ​សីហនុ ដោះលែងអ្នកកា​សែត​២នាក់ ឃុំខ្លួន​ពល​រដ្ឋ​៥នាក់ ដែលមានទំនាស់​ដីធ្លី​ជាមួយ​ឧក​ញ៉ា ខូវ សម្បត្តិ

spot_img

ខេត្តព្រះសីហនុ ៖ អ្នកនាំពាក្យសាលាដំ​បូង​ខេត្តព្រះសី​ហនុ លោកលឹម ប៊ុនហេង បានឲ្យដឹងថា អ្នកកា​សែត២​នាក់ ដែលកម្លាំងកង​រាជអា​វុធហ​ត្ថខេត្តនេះ​ឃាត់ខ្លួន ជាមួយប្រជា​ពល​រដ្ឋ​ចំនួន ៥នាក់ទៀត កាលពីថ្ងៃទី១៩ ​ខែកក្កដា ឆ្នាំ២០១៩ ត្រូវបានចៅក្រម​សើបសួ​រស​ម្រេចដោះ​លែងអ្នកកាសែត​២នា​ក់ ឲ្យមានសេរី​ភាព​វិញ ប៉ុន្តែដាក់ឲ្យស្ថិត​ក្រោម​ការត្រួ​តពិនិ​ត្យតាមផ្លូវតុលា​ការ​។

ដោយឡែកប្រជាពល​រដ្ឋចំនួន ៥នាក់ ត្រូវបានសា​លា​ដំបូងខេ​ត្តព្រះ​សីហនុ សម្រេចឃុំខ្លួនដាក់​ពន្ធ​នាគារ​ជាបណ្តោះ​អាស​ន្ន ពាក់ព័ន្ធករណីវិវា​ទដីធ្លី ជាមួយលោកឧកញ៉ា​ ខូ​វ សម្បត្តិ។

លោក លឹម ប៊ុនហេង​ ឲ្យដឹងដូច្នេះ រួចបញ្ជាក់​ថា សំណុំរឿងដីធ្លីខាងលើ​នេះ ​លោក កៀង សុន្ទរោ ព្រះរាជអាជ្ញារងអ​មសាលា​ដំបូ​ងខេត្ត​ព្រះសី​ហនុ បានស​ម្រេច​ចោទ​ប្រកាន់ ឈ្មោះ កែរ រតនា ចា​ងហ្វាង​កាសែត TN និង ឈ្មោះ ហ៊ុន សុខា ប្រធាន​ក្លឹបអ្ន​កកាសែ​តឯ​ករាជ្យ ពីបទ​ញុះញង់​ឲ្យប្រព្រឹ​ត្តបទ​ឧក្រិដ្ឋ​ជាអាទិ៍, ញុះញង់ឲ្យប្រព្រឹ​ត្តតា​មផ្លូវ​សារព័​ត៌មាន និងសមគំនិត​ ក្នុង​អំពើហិ​ង្សាលើ​អ្នកកា​ន់កាប់អចលន​វត្ថុ​ដោយសុ​ចរិត ​តាមមាត្រា៤៩៥ មាត្រា៤៩៧ និង មាត្រា២៩ នៃក្រមព្រ​ហ្មទ​ណ្ឌ និង មាត្រា២​៥៣​ នៃច្បាប់ភូ​មិបា​ល។

ចំណែកប្រជាពលរដ្ឋចំនួ​ន ៥នាក់មានឈ្មោះ​ ហ​ង្ស សុភា ភេទស្រី អាយុ៤៩ឆ្នាំ , ឈ្មោះ ហង្ស ចិន្តា ភេទស្រី អាយុ៥១ឆ្នាំ , ឈ្មោះ សែន លក្ខិណា ភេទស្រី អាយុ៣២ឆ្នាំ , ឈ្មោះ ប៉ែន ស៊ីណាត ភេទស្រី អាយុ៥៧ឆ្នាំ និង ឈ្មោះ ហេង យោង ភេទប្រុស អាយុ៥០ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ពីបទ​ ប្រើអំពើ​ហិង្សាលើ​អ្នកកា​ន់កា​ប់អច​លនវ​ត្ថុដោយ​សុច​រិត , បទញុះញង់​ឲ្យប្រព្រឹ​ត្តបទ​ឧក្រិ​ដ្ឋជាអាទិ៍ , និង កំ​ហែង​យក តាមមាត្រា២៥៣ នៃច្បា​ប់ភូ​មិបាល , មាត្រា​៣៦៣ និង មាត្រា៣៦៤ នៃក្រមព្រហ្មទណ្ឌ។

យ៉ាងនេះក្តី នៅពេលទាំង​សំណុំ​រឿង និងជនត្រូ​វ​ចោទ បានបញ្ជូនឲ្យ​ចៅក្រ​មសើ​បសួរ ក៏ត្រូវចៅក្រមស​ម្រេច​ដោះលែង​អ្នកកា​សែតចំ​នួន ២នាក់ ឲ្យមានសេ​រីភា​ពវិញ ប៉ុន្តែបានសម្រេច​ឃុំខ្លួ​នប្រជា​ពល​រដ្ឋទាំង ៥នាក់ដែលជាដើ​មរឿង​បង្កើ​តឲ្យមានទំនាស់ខាងលើកើ​តឡើ​ង។

សូមបញ្ជាក់ថា​ ជនសង្ស័យទាំងអ​ស់ចំ​នួន៧នាក់ លើករណីសំណុំ​រឿង​ដីធ្លី​ខាងលើ​នេះ ត្រូវបានកម្លាំងក​ងរា​ជអាវុធហត្ថខេត្តព្រះ​សីហ​នុឃា​ត់ខ្លួន កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពី​បាន​ប្រព្រឹត្តបទល្មើសបង្កទំនាស់លើដី​កម្ម​សិទ្ធិ របស់ឈ្មោះ ខូវ សម្បត្តិ ដែលមានងារ​ជាឧ​កញ៉ា មានទីតាំងនៅ​ចំណុ​ច ភូមិ១ សង្កាត់លេ​ខ៣ ក្រុង-ខេត្តព្រះសីហនុ៕ ដោយ៖ ដែន សីមា

spot_img
×